ក្រុមហ៊ុន GAC Group បង្កើតយាន្តហោះដោយគ្មានមនុស្សបើកបរហើយប្រើថាមពលអគ្គិសនិសុទ្ធទៀត
Lee Then
FEBRUARY 12 2025
យានយន្ត
9 views
2 mins read

GOVY AirJet ត្រូវបានក្រុមហ៊ុន GAC Group ប្រកាសបង្ហាញជាផ្លូវការនៅថ្ងៃទី 18 ខែធ្នូ ឆ្នាំ 2024។ វាត្រូវបានគេហៅថាជាប្រព័ន្ធ eVTOL (Electric Vertical Takeoff and Landing) ដែលមានលក្ខណៈពិសេសដូចជា ការរួមបញ្ចូលចំណុចសំខាន់ៗរវាង រថយន្ត និង ដ្រូន វាអាច ហោះឡើង និង ចុះចត ត្រង់នៅទីតាំងដោយផ្ទាល់ ដូចដ្រូនធម្មតា។

Hq720.jpg

វាត្រូវបានរចនាឡើងដើម្បីប្រតិបត្តិការជា តាក់ស៊ីហោះលើអាកាស (Air Taxi) សម្រាប់ដំណើរការក្នុងទីក្រុង និងក្នុងចន្លោះទីក្រុង។ វាមានប្រព័ន្ធបញ្ជា និងប្រព័ន្ធត្រួតពិនិត្យឆ្លាតវៃ ដើម្បីធានាសុវត្ថិភាពក្នុងការហោះហើរជាមួយនឹងការ បើកដំណើរដោយស្វ័យប្រវត្តិ ដោយសារតែភាពច្នៃប្រឌិតរបស់វា GOVY AirJet មិនមែនជាឡានផង និងមិនមែនជាដ្រូនសុទ្ធសាធ ប៉ុន្តែជាប្រព័ន្ធបច្ចេកវិទ្យាថ្មីដែលមានសមត្ថភាពទ្វេដង ដើម្បីសម្រួលដំណើរការដឹកជញ្ជូនក្នុងនគរូបនីយកម្ម (Urban Air Mobility)។ដែលអាចហោះឡើង និងចុះចតត្រង់កន្លែងទំនេរ។ 

0e1b90a277b74446be02ac2f66eda60f.jpeg

លក្ខណៈសម្បត្តិចម្បង ការរចនាប្លង់ និងសម្ភារៈផលិតរបស់វាគឺ GOVY AirJet ប្រើសម្ភារៈកាបូនជាង 90% ដែលធ្វើឲ្យវាមានទំងន់ស្រាលជាងរថយន្តធម្មតាជាច្រើនដង រចនាសម្ព័ន្ធនេះអាចបង្កើនប្រសិទ្ធភាពក្នុងការប្រើប្រាស់ថាមពល និងដំណើរការប្រសើរឡើង GOVY AirJet មានប្រព័ន្ធថាមពលអគ្គិសនីដ៏ប្រសើរជាសិទ្ធិបញ្ញាផ្ទាល់របស់ GAC។ វាអាចសម្រេចល្បឿនអតិបរមា 250 គីឡូម៉ែត្រ/ម៉ោង (155 mph) និងអាចធ្វើដំណើរបានចម្ងាយជាង 200 គីឡូម៉ែត្រ (124 miles) ក្នុងការសាកថ្មតែម្តង។

C2b7f7cc79834c618ac4ee5d4a1de4ca.png

មានសមត្ថភាពសាកថ្មលឿនក្នុងរយៈពេលត្រឹមតែ 30 នាទី ការអភិវឌ្ឍនៅឯអនាគតអាចបន្ថែមបច្ចេកវិទ្យាថ្មស្ថិតិថេរ (Solid-state Battery) ដែលអាចបន្ថយការសាកថ្ម និងបន្ថែមចម្ងាយដល់ 400 គីឡូម៉ែត្រ (249 miles) ប្រព័ន្ធម៉ាស៊ីនអគ្គិសនី 100 kW ជាមួយប្រព័ន្ធបញ្ជាបីជាន់ដើម្បីធានាសុវត្ថិភាព មានប្រព័ន្ធបំពាក់កាមេរ៉ា និងរ៉ាដាត្រួតពិនិត្យ ដើម្បីជួយចៀសវាងឧបសគ្គ និងធ្វើការសម្រេចចិត្តដោយឆ្លាតវៃ។ ផ្នែកខាងក្នុងរចនាទំហំធំទូលាយ ដោយប្រើប្លង់អង្គុយទំនើប "1+1+X" ដែលផ្តល់ផាសុខភាព និងភាពបត់បែន មានការយកចិត្តទុកដាក់លើផ្នែកសុវត្ថិភាព និងភាពប្រណិតក្នុងការធ្វើដំណើរ។

Gac Govy Air Jet E Vtol 008.jpg

គម្រោងអនាគត GAC Group គ្រោងនឹងចាប់ផ្ដើមការបញ្ជាក់សមត្ថភាពហោះហើរបាននៅឆ្នាំ 2025 និងបើកការកក់ជាមុនសម្រាប់អតិថិជន ការប្រតិបត្តិសាកល្បងសេវាកម្មហោះហើយអាកាសនេះត្រូវបានគ្រោងនឹងចាប់ផ្ដើមនៅតាមបណ្តាទីក្រុងក្នុងតំបន់ Guangdong-Hong Kong-Macao Greater Bay Area ចាប់ពីឆ្នាំ 2027 បច្ចុប្បន្ននេះ ក្រុមហ៊ុន GAC Group មិនទាន់បានប្រកាសអំពីតម្លៃផ្លូវការរបស់ GOVY AirJet នៅឡើយទេ។ គ្រោងថា និងបើកអោយកក់ជាមុននឹងចាប់ផ្តើមនៅឆ្នាំ 2025 បន្ទាប់ពីទទួលបានវិញ្ញាបនបត្រហោះហើរហើយសម្រាប់ព័ត៌មានលម្អិតអំពីតម្លៃនឹងត្រូវបានបង្ហាញនៅពេលនោះ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia