បាតុភូត​ជាង​១០០ឆ្នាំ​កើត​ឡើងហើយ​! Roll-Royce បញ្ចេញ​ឡាន​​អ​គ្គិសនី​​ដំបូង​​ Space ឡាន​អ៊ែមខ្លាំងណាស់
Pheakdey Prem
OCTOBER 19 2022
យានយន្ត
351 views
2 mins read

ម៉ាក​យី​ហោ​​​ Roll-Royce ដែល​​​​​​​បង​ប្អូន​តែង​និយម​​ហៅ​​ថា “រ៉ូយ​ៗ​​​” គឺ​មាន​​អាយុកាល​​​​​​ជាង​ ១០០​​​ឆ្នាំ​​​​​ហើយ​ ពោល​​គឺ​​ត្រូវបាន​គេសន្និដ្ឋាន​ថា​​បង្កើត​ឡើង​តាំង​ពី​​ឆ្នាំ ១៩០៦ មក​ម្លេះ​ ហើយាថ្មី​​​ៗនេះដែរ​ ក្រុម​ហ៊ុន​ Roll-Royce បាន​បង្ហាញ​​​រថយន្ត​​​​​​​ Luxury​ ប្រភេទ​ Coupe ​ហើយ​នោះគឺ​​ជាង Roll-Royce Spectre EV ស៊េរីឆ្នាំ២០២៤ ​ទម្ងន់​​ជិត​ ៣តោន​​​​និង​ចម្ងាយ​​​នៃការ​បើកបរ​​​​បាន​ដល់​ 520Km​ នៅពេល​សាក​ថ្ម​ពេញ​ម្តង នេះ​បើ​យោង​តាម​ប្រភព​មក​ពី​​​ CARSCOOPS ។​

Rolls Royce Spectre Ev 00007

​នេះជា​បាតភូត​​មួយ​​របស់​ម៉ាកយី​ហោ​​​​​​លំដាក់​​អភិជន​​ ដែល​ជាង​ ១០០​ឆ្នាំ​​​​ហើយ​​ទើប​កើ​តមាន​ឡើងនូវ​រថយន្ត​ប្រើ​ថាមពល​អគ្គិសនី​​​​​​​ ហើយ​ខាង​ក្រុមហ៊ុន​បាន​ដាក់​រហ័សនាម​ថា “ Ultra-Luxury EV Super Coupe” ដែល​​សំដៅ​​លើ​រថយន្ត​​​​​​​​អគ្គិសនី​​ទំនើប​​ដ័ប្រណិត​​​​​​បំផុត​​​​​ប្រភេទ​​ Super Coupe ។

Rolls Royce Spectre Ev 00004

​​​បើ​​យោងតាម​សម្តីរប​ស់​នាយក​ប្រតិបត្តិ​ Roll-Royce លោក​ Charles Royce កាល​​ពី​ឆ្នាំ១៩០០​​​ បាន​និយាយថា​៖ រថយន្ត​អគ្គិសនី​​​ គឹ​ល្អ​ឥតខ្ចោះ​​ គ្មានសម្លេង​រំខាន​និង​​​ស្អាត​​ គ្មាន​ក្លិន​​ពុល​ ឬបញ្ចេញ​ផ្សែងពុល​​​ ​​​គ្មាន​រំញ័រ​ ​ ហើ​យ​​រថយន្ត​អគ្គិសនី​នេះដែរ​​ពិ​ត​ជាមាន​​សារ:សំខាន់​ខ្លាំងណាស់​ នៅពេល​ដែល​មាន​ស្ថានីយ៍​​សាក​ថ្ម​គ្រប់​គ្រាន់​បាន​រៀប​ចំ​​​រួច​​រាល់” ។​​ ដូចនេះ​សម្តី​របស់​​អតីត​​CEO ​របស់​ Roll-Royce ចាប់​ផ្តើម​​​​​​​​ចេញ​​រស្មី​បន្តិចម្តង​ៗ​ហើយ​​ ។

 Methode Times Prod Web Bin 2df216a4 4f19 11ed B120 Ca4f3ffbcdc5

Rolls Royce Spectre Ev 00043

​​យ៉ាងណាមិញ​ សម្រាប់​​ Roll-Royce Spectre Ev ស៊េរីឆ្នាំ២០២៤ ​​​​នេះ​ ខាងក្រុមហ៊ុន​មិន​ទាន់បង្ហាញ​នូវ​ Powertrain​ ក្បោះ​ក្បាយនៅ​ឡើយ​​​​ទេ គ្រាន់​តែ​បង្ហាញ​នូវ​ឈុត​​ឆាក​​ខ្លី អួត​​​​​​​​​​​ពី​ Performance បន្តិច​បន្តួច​តែប៉ុំណ្ណោះ ។​ Spectre EV​ ​​​មានកម្លាំ​ងម៉ូទ័រអគ្គិសនី​​ 430KW និង​​កម្លាំងរមូរ 900Nm ។ ចំណែក​​ឯ​ល្បឿន​ស្ទះវិញ​​ពី​ 0-100Km/h ចាយពេល​ត្រឹម​តែ​ 4.5 វិនាទី​ តែប៉ុណ្ណោះ​ បើ​និយាយ​ដល់​សមត្ថភាព​ថាមពល​ថ្ម100KWh​​ គេ​បាន​អះអាង​​ថា​ ​អាចរត់​​​បាន​​ចម្ងាយ​​ 520Km ឯណោះ​ ។​

Rolls Royce Spectre Ev 00018

គូរ​ជំរាបផងដែរថា​​​ ​សម្រាប់តម្លៃរបស់​ Roll-Royce Spectre EV ស៊េរីឆ្នាំ២០២៤ នេះ​​គេ​បាន​សន្និដ្ឋាន​ថា​អាច​មាន​តម្លៃចន្លោះ​ពី​ ៣៥ម៉ឺន​ដុល្លារ ទៅ​៤៦ម៉ឹនដុល្លារ​ តែចំពោះ​តម្លៃ​ពិ​ប្រាកដ​​អាចនឹងមក​ដល់​នៅ​ចុង​ឆ្នាំ២០២៣​​ ​​៕​

​អត្ថបទ​ដោយ​៖​ ព្រឹម ភក្តី​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia