ឌីហ្សាញកាចកប់! នេះគឺ Toyota Tundra TRD Pro 2023​ រហស្សនាម​​​បងធំ​​ខ្លាឃ្មុំ​​
Pheakdey Prem
SEPTEMBER 1 2022
យានយន្ត
609 views
2 mins read

​​​កាល​ពីពេល​​ថ្មី​ៗ​នេះ​ ​ក្រុមហ៊ុន​​ Toyota  ទើបតែ​បង្ហាញ​​​​នូវរថយន្ត​​​ស៊េរី​ថ្មី​ ឆ្នាំ​២០២៣​​ ​ជាប្រភេទរថយន្ត​ Pickup ហើយនោះ​គឺ​ជា Toyota Tundra TRD Pro ស៊េរី​ឆ្នាំ២០២៣​  ​ហើយការបង្ហាញ​​​មុខ​​​មក​លើក​នេះ ​​​​Toyota ជឿជាក់​ថា​មិន​ឲ្យ​​​ ហ្វេន​ Tundra TRD ​ខក​​ចិត្ត​​​ឡើយ​​​ ​​​​​​​​​​​​​ដោយសារ​​គេបាន​បំពាក់​​​​​​​បន្ថែម​សមត្ថ​ភាព​​​​​​​​​​​ Off-road  របស់​​រថយន្ត​​ Pickup Truck មួយនេះកាន់​​តែខ្លាំង​ជាង​មុន​​ ​​​​​ ព្រម​ទាំងកម្រិត​ trime Levels ពិសេសៗ ជាច្រើន​​ មិន​តែប៉ុណ្ណោះ​​ក៏​មា​​ន​​នូវ​​​​​​​​ option ​​​​អាចបំពាក់​​​​​បច្ចេក​វិទ្យា​ Hybrid ​​​​​​​​​​​ជំនួយ​​ដល់​កម្រិត​​សន្សំ​សំចៃនៅពេល​​ដែល​បើ​ក​បរ​លើ​ផ្លូវ​ទូលាយទៀតផង ។

2022 toyota tundra trd pro

​​​​​​​ចំពោះ​​ចំណុច​​ដ៏លេចធ្លូ​  គួរ​ឲ្យចាប់​អារម្មណ៍​​ខ្លាំងជាងគេនោះ ​ទៅ​​លើ​​​របាំងប៉ាណា​ខាងមុខ​​អម​ជាមួយ​នឹង​​​​អក្ស​រ​​ TOYOTA ​​​​​​​បែប 3D​​ ​ប្រៀប​បាន​នឹងសត្វខ្លាឃ្មុំ​​​អ៊ី​ចឹង។ រីឯបាត់ខាង​ក្រោម​​ផ្នែកខាងមុខ​​ បំពាក់​​​ជាមួយ​នឹង​របាំងការ​​ពារម៉ាស៊ីនមាន​អក្សរ TRD ហើយរបាំងការពារ​នោះ​​ផ្សំ​ឡើង​ពី​លោហ:ធាតុ​អាលុយ​មីញ៉ូម​​ Aluminum Skid plate ​​​​​​​​ ​នូវ​​​​​​​​​ការ​បុក​ប៉ះ​​ទៅនឹង​វត្ថុ​ផ្សេង​​ៗ ដូចជា​ ថ្ម​ កំណាត់​ឈើ​ ​​​ជាដើម​​។

2022 toyota tundra trd pro

​​​​​​​​​​​​​​​​​ហើយ​​ចំពោះ​​​​ជើង​ក្រោម​​​​​របស់​​​រថយន្ត​​​នេះ​​​វិញ ដោយ​យ៉ាន់​កង់​មាន​ទំហំ​​​​​​ ១៨​អ៊ីញ​ និង​​​​​ប្រព័ន្ធ​​​​បូមដ៏ទំនើប ​​​​​​​ជាប្រភេទ​បូមរបស់​​​​​ក្រុមហ៊ុន​ Fox ដែល​មាន​គុណ​ភាព​ខ្ពស់​ ​​​​​​​​​​​មាន​សមត្ថភាព​ខ្លាំ​ង​គ្រប់​គ្រងលើ​ផ្លូ​រពិបាក​​ៗ ​​​​ដូចជាផ្លូវឡើង​ភ្នំ​​​​​​​​​​​ ​​​។ល។​

2022 toyota tundra trd pro interior

​​​​​​​​​​​​​​​​ដោយឡែក​​​ ចំពោះ​​​​​ផ្នែកខាង​ក្នុង​ ​​​​​​​​ទៅ​លើ​អេក្រង់​​​​​​​​​​ឌី​ជីថល​​​​​​​សម្រាប់​​​មើល​​ល្បឿន​​​​​​​ ​មាន​ទំហំ​​ ១២.៣ អ៊ីញ និងអេក្រង់​​កម្សាន្ត​​​​​ Touchscreen មានទំហំ​ ១៤អ៊ីញ​ ​​​​ព្រម​ទាំងអាចភ្ជាប់​ជាមួយ​នឹងកម្ម​វិធី​​ Apple CarPlay និង​Android Auto ផងដែរ​ ។

2022 toyota tundra trd pro

​​​ចំណែក​​​​ឯ ​​​​​​គ្រឿង​ម៉ាស៊ីន​​​​​​​​​របស់​  Toyota Tundra  TRD  Pro  ស៊េរី​ឆ្នាំ​២០២៣​ ​​​​មាន​លក្ខ​ណ:​​​ដូចទៅ​នឹង​​​​ស៊េរី​មុន​ដែរ​ ​​ដោយ​គេបាន​បំពាក់​​ជាម៉ាស៊ីន​​​​​​​​​​​ i-FORCE MAX ចំណុះ​​ ៣.៥លីត្រ​ ​​​​​​ស៊ីឡាំង​ V6​ អម​ជាមួ​យនឹង​​ម៉ូទ័រ​​អគ្គិសនី​​​១​​គ្រាប់​ ​​ដែល​អាចផលិត​កម្លាំងសរុប​បាន​ដល់ ៤៣៧​សេះ​​ ​​និង​​​​​​​កម្លាំង​រមូរ​ ​៦៤៩​​ញ៉ូតុនម៉ែត្រ​​​ ប្រើប្រអប់​លេខ​ ១០​វគ្គអូតូ​​​​​។

​​​​​​​​​​​​​​​​​​​​​ម្យ៉ាងវិញ​ទៀត​ ​​​​​​​ផ្អែក​ទៅ​លើ​​បច្ចេកវិទ្យា​ Hybrid   ​​​ធ្វើ​ឲ្យ​រថយន្ត​ភីប​អាប់​នេះ​អាចបើក​លើ​​ផ្លូវ​ហាយវេ​​​​​​ ក្នុង​ចម្ងាយ​១០០​គ.ម ស៊ី​ប្រេង​​​​​​តែ​តែ​​​ ៩.៨លីត្រ​តែប៉ុណ្ណោះ​​ ។​​​​ ​​​​គួរ​បញ្ជាក់​ផងដែរ​ថា​ ​ Toyota Tundra TRD Pro ស៊េរី​ឆ្នាំ​២០២៣​​​​ មាន​​តម្លៃចេញ​ពី​រោង​ចក្រ​​​​ចាប់​ពី​​ ៣៧,​៨៤៥​​ដុល្លារ​ទៅ​​ ៧៦,១២៥ដុល្លារ​​​​​ ​៕​​

2022 toyota tundra trd pro

អត្ថបទដោយ​​៖ ព្រឹម​ ភក្តី​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia