កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនមេធំនៅជប៉ុន Mazda បង្ហាញនូវរថយន្តសេរីថ្មីឆ្នាំ2022 ហើយនោះគឺជា Mazda 3 ដោយបានកែកុនចំណុចរសើមទាក់ទងនឹងល្បឿនស្ទុះ ធ្វើឲ្យបទពិសោធន៍របស់អ្នកដែលកាន់ចង្កូត Mazda 3 ស៊េរីមុន មកកាន់ចង្កូតថ្មីនេះ គឺមានអារម្មណ៍រំភើបជាងទ្វេដង ក៏ដូចការដោះដូរម៉ាស៊ីន 2.0លីត្រ ជំនួសមកវិញជាម៉ាស៊ីនខ្លាំងចំណុះ 2.5 លីត្រកាន់តែពិសេសជាងមុន ហើយសម្រាប់តម្លៃអាចឡើងចន្លោះពី 450ដុល្លារទៅ 1700ដុល្លារ នេះបើយោងតាមគេហទំព័រ MOTORTREAND ។
Mazda 3 មានឈ្មោះហៅក្រៅដែលពេញនិយមខ្លាំងនៅប្រទេសជប៉ុនគឺ Mazda Axela ហើយមកដល់បច្ចុប្បន្នវាមានអាយុ 19ឆ្នាំ ហើយវាដល់ពេលល្មមដែលគេត្រូវអាប់ដេត ដើម្បីឲ្យកាន់តែមានភាពយុវវ័យ ក្នុងការបើកបរពោរពេញទៅដោយផាសុខភាព។ ចំពោះកែកុនលើកនេះ Mazda ជ្រើសរើសយក ម៉ាស៊ីនចំណុះ 2.5លីត្រមកដាក់ឲ្យ Mazda 3 គ្រប់ម៉ូដែល ព្រមទាំង Trime Level ផងដែរ ។
ចំពោះរូបរាងផ្នែកខាងក្រៅ យើងបានឃើញថាវាមិនបានផ្លាស់ប្តូរអ្វីឡើយ ប៉ុន្តែសម្រាប់រូបរាងបែបនេះក៏អាចឲ្យយើងផ្អៀងកមួយភ្លេតដែរ មិនចាញ់ពពួក រថយន្តប្រេនល្បីៗដូចជា Audi, Tesla ឡើយ។
កម្លាំងម៉ាស៊ីន
ដោយឡែកចំណុចដែលក្រុមហ៊ុន Mazda មានបំណងកើបលុយពីអតិថិជនបន្តិចនោះ គឺការអាប់ដេតលើម៉ាស៊ីន 2.5 លីត្រ មានស៊ីឡាំង 4 inline-four ប្រើជាមួយនឹងបច្ចេកវិទ្យាថ្មី Skyactiv-G ជួយដល់ការដុតចំហេះភាគល្អិតចេញពីសាំងកាន់តែហ្មតនិងកម្រិតស្ទុះខ្លាំងជាងមុន ដោយវាអាចផលិតកម្លាំងបានដល់ 191hp និងបង្កើតកម្លាំងរមូរដល់ 186 lb-ft ។
កម្រិតស៊ីសាំង
បន្ថែមលើពីនេះ ចំពោះកម្រិតស៊ីសាំងវិញ ការកែប្រែថ្មីនេះ ដោយមិនប្រើជាមួយនឹង Turbo ប៉ុន្តែគេជាមួយនឹងបច្ចេកវិទ្យាថ្មីដែលអាចជួយសន្សំសំចៃបានច្រើន ដោយការរត់លើផ្លូវទាំង៣ប្រភេទ ទីក្រុង/Highway/ទាំងពីរចូលគ្នា គឺ 8.4/6.3/7.5 លីត្រក្នុងចម្ងាយ 100គីឡូម៉ែត្រ ប៉ុន្តែចំពោះការកញ្ចប់ដែលមាន Turbo គឺ 10.2/7.5/9 លីត្រក្នុងចម្ងាយ 100គីឡូម៉ែត្រ ។
ប្រព័ន្ធសុវត្ថិភាព
ចំណែកឯប្រព័ន្ធសុវត្ថិភាពវិញ គេបំពាក់ជាមួយនឹង G-Vectoring Control Plus system ដែលជួយទប់លំនឹងដល់ការបត់ល្បឿន, i-Activsense ឬ Mazda radar cruise control (MRCC) ជួយដល់ការគ្រប់គ្រងល្បឿនកំណត់ និងការចាប់ហ្វ្រាំងអូតូមិនឲ្យរថយន្តបុកប៉ះនឹងរថយន្តខាងមុខឡើយ, lane departure warning ប្រព័ន្ធចាប់សញ្ញានៅពេលដែលរថយន្តជិះខុសគន្លងផ្លូវ ដើម្បីផ្តល់ឲ្យទៅប្រព័ន្ធ Lan-Keep assist ជាអ្នកផ្តល់សញ្ញាតបមកកាន់អ្នកបើកបរវិញ , Driver Attention Alert ជាប្រព័ន្ធសម្រាប់ដាស់តឿនទៅកាន់អ្នកបើកបរ នៅពេលមានវត្ថុ ឬរថយន្តដែលបើកបរផ្សេងនៅខាងមុខ ,high-beam control គឺជាការគ្រប់គ្រងពន្លឺភ្លើង LED (Hight និង Low ) នៅពេលដែលមានបើកមករថយន្តបញ្ច្រាសទិញគ្នា នៅពេលវ៉ាជែង វានឹងធ្វើការស្វ័យប្រវត្តិ ថ្លឹងពន្លឺខ្លាំង-ខ្សោយទៅស្ថានភាពជាក់ស្តែង។
តម្លៃ
គួរបញ្ជាក់ផងដែរថា Mazda 3 ស៊េរីឆ្នាំ2023 មានពីប្រភេទគឺ Sedan និង Hatchback មានជម្រើសទាំងប៉ុង១ FWD និង ប៉ុង២ AWD ហើយសម្រាប់តម្លៃវិញនៅឯក្រៅប្រទេសចាប់ពី 22,550ដុល្លារឡើងដល់ 35,300ដុល្លារ៕
ប្រភពពី៖ CarandDriver , MOTORTREAND , autoblog
អត្ថបទដោយ៖ ព្រឹម ភក្តី