បច្ចុប្បន្ននេះ រថយន្តអគ្គិសនីហាក់ដូចចង់ឡើងតំណើងធំជំនួសឲ្យរថយន្តប្រើប្រេងឥន្ធន: ទោះបីយ៉ាងណាក៏ដោយទីផ្សាររថយន្តចំហេះក្នុងនៅតែក្តៅងំដដែល ខណ:ដែលឥឡូវនេះបណ្តាក្រុមហ៊ុនធំៗមួយចំនួនកំពុងប្រកួតប្រជែងលើ តម្លៃ និង Performance រៀងៗខ្លួន។ ជាក់ស្តែងនៅប្រទេសកូរ៉េត្បូង ក្រុមហ៊ុន Hyundai បានបង្ហាញនូវរថយន្តប្រភេទភីបអាប់ស៊េរីថ្មី វាយលុកលើទីផ្សាររថវិកាល្បាក់ធម្យម ហើយនោះគឺជា Hyundai Santa Cruz ស៊េរីឆ្នាំ២០២៣ ជាមួយនឹងតម្លៃទាបបំផុត ២៦៧៤៥ ដុល្លារ(ក្រៅស្រុក)។
បើយោងតាមការចេញផ្សាយពីគេហទំព័រ Autoblog បានឲ្យដឹងថា ឆ្នាំថ្មីខាងមុខនេះ Hyundai នឹងប្រគល់កាដូពិសេសជូនដល់អតិថិជនរបស់ខ្លួន ដោយបានបញ្ចេញរថយន្តភីបអាប់ Hyundai Santan Cruz ស៊េរីឆ្នាំ២០២៣ ចំនួន២ម៉ូដែល គឺ SE និង SEL ដោយផ្តល់នូវតម្លៃយ៉ាងពិសេសសម្រាប់នៅទីផ្សារសហរដ្ឋអាមេរិកចាប់ពី ២៦៧៤៥ដុល្លារសម្រាប់SE រហូតដល់ ៤១៦១៥សម្រាប់limited Edition ។
ចំពោះតម្លៃប៉ុណ្ណឹង Hyundai បានផ្តល់ឲ្យនូវម៉ាស៊ីន ២.៤លីត្រ ៤ស៊ីឡាំង និងកម្លាំងសេះចំនួន ១៩១ក្បាល អមជាមួយនឹងកម្លាំងបង្វិល ១៨១ផោនហ្វីតផងដែរ ។ ម្យ៉ាងវិញទៀត សម្រាប់អ្នកដែលចូលចិត្តជាន់ល្បឿនលឿនៗ កម្លាំងម៉ាស៊ីនស្ទុះខ្លាំង Hyundai បានបង្ហាញនូវមីនុយជាកញ្ចប់ម៉ាស៊ីនដែលភ្ជាប់ជាមួយនឹង Turbocharged ២.៥លីត្រ មានស៊ីឡាំង ៤ដូចគ្នា ប៉ុន្តែកម្លាំងសេះត្រូវបានកើនមួយកម្រិតខ្ពស់រហូតដល ២៨២ សេះ និង កម្លាំងបង្វិល៣១១ផោនហ្វីត។
ចំពោះការបន្ថែមកញ្ចប់ម៉ាស៊ីននេះផងដែរ Hyundai បានផ្តល់នូវប្រអប់លេខបែបស្ព័រទៅលើប្រអប់លេខ Dual-clutch ៨វគ្គអូតូផងដែរ ។ ចំណែកឯតម្លៃវិញមានច្រើនជម្រើសសម្រាប់ Hyundai Santan cruz ស៊េរីឆ្នាំ ២០២៣ មានដូចជា៖
- Hyundai Santan Cruz SE: ២៦៧៤៥ដុល្លារ
- Hyundai Santan Cruz SEL: ២៩០៨៥ដុល្លារ
- Hyundai Santan Cruz SEL Activity: ៣២៣៥៥ដុល្លារ
- Hyundai Santan Cruz Night: ៣៧១០៥ដុល្លារ (new trim)
- Hyundai Santan Cruz SEL Premium: ៣៨៦៤៥ដុល្លារ
- Hyundai Santan Cruz Limited: ៤១៦១៥ដុល្លារ
អត្ថបទដោយ៖ ព្រឹម ភក្តី