​​​​​​​​​​​​ស្រឡាញ់​ទេ​​បាទ​​​​!​ Honda ZR-V ​​​បង្ហា​ញ​រាង​ចេញ​ម​ក​ហើយ​ ឮថា​​​បំពាក់​បច្ចេ​ក​​​​​​​​វិទ្យា​​​​ស៊ីសាំង​កាន់តែតិច​ទៀត​
Pheakdey Prem
JULY 24 2022
យានយន្ត
277 views
2 mins read

កាលពី​ពេល​ថ្មី​ៗនេះ បើយោងតាម​​​គេហទំព័រ​ផ្លូវការ​​​របស់ ក្រុមហ៊ុន​ Honda ​​បានបង្ហាញ​នូវរថយន្ត​ថ្មី​​​សេរី​ឆ្នាំ ២០២៣ ដ៏ស្រស់ស្អាត គឺ Honda ZR-V ​​ប្រភេទ​​ SUV ​មាន​ទាំង​​ជម្រើស Hybrid មក​ជាមួយផងដែរ ​​ហើយ​រថយន្ត​​មួយនឹង​ធ្លាក់​លើ​ដៃ​​ប្រជាជន​ជប៉ុនដំបូង​គេបង្អស់​​​​ ​​​មុ​នពេល​នាំ​ចេញ​ទៅ​​ក្រៅ​ប្រទេស ។

​​​​យ៉ាងណាមិញ​​បើ​យើងនិយាយ​អំពី​រូបរាង​​ខាង​ក្រៅ​​របស់​​​ Honda ZR-V  មួយ​គ្រឿង​ពណ៌​ក្រហមមួយ​នេះ​​ ​​​​ចំពោះ​ផ្នែកខាង​មុខ​​ ត្រូវបាន​រចនា​​យ៉ាង​ស្អាត​មែន​ទែន​​​​  ដោយការ​ប្តូរ​ពី​​​​បាណា​សេរី​ចាស់​​ ជំនួសមកវិញ​ដោយ​ការ​​​ឌីហ្សា​ញបែប​ជ្រុងៗ តម្រៀបជាជួរៗកាន់តែទាក់​ភ្នែក​​​ ​​តែរូបរាងបែបនេះ​វាស្រដៀង​នឹងរថយន្តរបស់ BMW ​​​​​សេរី​​ចេញមក​ថ្មី​ៗផងដែរ ​​​។​​ ចំណែ​ក​ផ្នែក​ខាងក្រោយ​វិញនោះ​​​ ​​​ត្រង់​កន្លែង​ភ្លើងស្តុប ចង្ក្រាង​សាញូ​ឆ្វេងស្តាំ​ ​ព្រ​មទាំង​​ស៊ី​​ម៉ាំង​​​ភ្លោះ​ពីរ​​ទៀត គឺ​ត្រូវបាន​​​រចនា​ម៉ូតថ្មី​ទាំងស្រុង​​​ ​​​អាចនិយាយបាន​ថា​​ទំនើប​​ទាន់​សម័យ​ ។

​​​​​ក្រឡេក​មក​ផ្នែក​ខាងក្នុង ​រថយន្ត​នេះវិញ​ម្តង​ ​​​​​​​យើង​បាន​ឃើញ​អំពី​​លក្ខ​ណ:​ឌីហ្សាញ​​​​​គ្មាន​​នូវ​​​ប៊ូតុង​​​ច្រើន​នោះ​ទេ ព្រោះ​​រាល់​ការ​បញ្ជាក់​​លើ​ឧបករណ៍​ទាំងអស់​​ស្ថិតលើ​​អេក្រង់​ Touchscreen ​​តែមួយគត់​ ហើយចំណុចទាក់​ភ្នែកមួយ​ទៀតនោះ​គឺត្រង់​កន្លែង​ម៉ាស៊ីន​​ត្រជាក់​​​​​​​​ ត្រូវបាន​ដាក់បង្កប់​ជាមួយ​តាប់ឡូ​​​ដែ​ល​មាន​រាងជា​បន្ទត់​​​ត្រង់​មួយ​ ។

E Cvt

​ម្យ៉ាងវិញ​ទៀត​​​​​ ​​Honda ZR-V ក៏បា​នមកជាមួយ​នឹង​ប្រព័ន្ធ Hybrid ​​ផងដែរ ដោយត្រូវ​បាន​ផ្តល់​មកជា ២ ជម្រើស រូមមាន​ Sport e: HEV និង e-HEV ធម្មតា​ ។ ជម្រើសទាំងពី​រនេះ មាន​​​​លក្ខណ:ស្រដៀងគ្នា​ ដែល​មាន​​ជា​​​​​​​​​​ម៉ាស៊ីន​​សាំង ២.០ លីត្រ​ ​​​ប្រើ​​​ឧបករណ៍​​​​​​ស្រូបខ្យល់​ស្អំម៉ាស៊ីនប្រើជាមួយនឹង Turbocharged និង​ម៉ូទ័រ​អគ្គិសនី​ ២ គ្រឿង​ ​​​ចំពោះ​ប្រអប់​​លេខរបស់ Honda ZR-V  ត្រូវបាន​​ប្រើ​ប្រើប្រាស់​ជាមួយ​​ Hybrid e-CVT ​​​​​ដែលវាដំណើរ​ការ​​​​បាន​ដោយថាម​ពល​អគ្គិសនី​​ជំនួយដល់​ការ​ប្តូរ​លេខឲ្យកាន់​តែលឿន​​​​ ​។​

លើសពី​នេះ​​ ​ចំពោះ Honda ZR-V ក៏មាន​ជម្រើស​ប្រើជា​​ម៉ាស៊ីន​សាំងសុទ្ធចំណុះ​ ១.៥ លីត្រ​ ប្រើ​​​ឧបករណ៍​​​​​​ស្រូបខ្យល់ស្អំម៉ាស៊ីនប្រើជាមួយនឹង​ Turbo និង​​មាន​ប្រអប់​លេខ​​​ប្រភេទ CVT ​​ដំណើរការ​ធម្ម​តា​ជាមួយខ្សែ​ពាន​ ។​

​គួរជំរាប​ផងដែរថា​ ​​ក្រុមហ៊ុន​ Honda នឹងប្រកាស​​ដាក់​លក់​​ ព្រម​ទាំង​តម្លៃរបស់​ Honda ZR-V ដំបូងគេបង្អស់​នៅ​ប្រទេសជប៉ុន​​ គឺនៅ​ថ្ងៃទី​ ១៣ ខែសីហា​ ឆ្នាំ២០២២​ នាពេល​ខាងមុខ​នេះ  ៕

អត្ថបទដោយ ៖ ព្រឹម​ ភក្តី​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia