កក្រើ​ក​អស់ពិភព​គុន​​​! Toyota បង្ហាញ​ឡាន​​​​​​​ខ្លាញ់គោ​​ ៣​ ប្រភេទ​​​​ រាងឡើង​​ឡូយ​កប់ ​
Pheakdey Prem
JULY 19 2022
យានយន្ត
288 views
4 mins read

នេះបើយោងតាមគេហទំព័រ​ Caranddrive  បាន​ឲ្យដឹងថា​ ក្រុមហ៊ុន​​​ Toyota បាន​​បង្ហាញ​​នូវរថយន្ត​​ ៣ ប្រភេទ  ផ្សេងៗគ្នាជាសេរីឆ្នាំ២០២៣ ដែល​ប្រុង​នឹងបញ្ចេញ​​លក់​កើបលុយ​​​​​​​វាល់លានដុល្លារ​​​​នាឆាប់​ៗនេះហើយ ។​ តួយ៉ាង​​​​​រថយន្ត​ទាំង ៣​ ប្រភេទ​​ដែល​បាន​បង្ហាញ​​ទាំងនោះ​ ​​គឺស្ថិត​ក្នុង​​​​ម៉ូដែលតែមួយ​គឺ​​​​ Toyota Crown សេរី ២០២៣ រួម​មាន Sedan , Estate និង​​​​ Sport ( Crossover ) ដែលវាចេញជា​រូបរាងលើកនេះ មានភាពទាក់​​ភ្នែក​ជាខ្លាំង ហើយក្នុ​ង​​​​​​​​​ចំណោម​​រថយន្តទាំងបីនោះ​ ក៏មាន​ប្រភេទ​រថយន្ត​​​ប្រើ​ថាមពល​អគ្គិសនី​​ពាក់​កណ្ដាល​ប្រើសាំង​(Hybrid) ផងដែរ  ។

Here's the Rest of the New Toyota Crown Series We're Probably Not Getting -  CNET

ដូច្នេះ​​​​​​​​ថ្ងៃ​​នេះ​​ក្រុមការងារ​ចាបខៀវនឹងបង្ហាញ​​​​​​​នូវ​រថយន្ត​ទាំង​បី​​ប្រភេទខាងក្រោម​​នេះ ​ជូន​ដល់​ប្រិយមិត្តអ្នក​អាន​ជាពិសេសតែម្តង​ ​។​​សូម​អានបន្ត​នៅ​អត្ថបទខាងក្រោម​ ៖​​

 ១ . Toyota Crown ប្រភេទ​ Sedan

2023 Toyota Crown Platinum Red Front Quarter View

ចំណុចទាក់ផ្នែកដំបូងគេ ​​ប្រាកដណាស់គឺជាពណ៌​​សម្បុរ ជាប្រាក់​(Silver) និងពណ៌មាស​(Gold) របស់​​​​រថយន្ត​ Toyota  Crown ប្រភេទ​ Sedan ​​​មួយ​នេះ ដែលបង្ហាញ​ពី​ស៊ីវិល័យ​​បែប​ឡូយ​ឆើតឆៃ លាយ​បញ្ចូលជាមួយ​នឹងគំនិតច្នៃ​ប្រតិដ្ឋ​​​​ខ្ពស់​​ ព្រ​មទទាំងមាន​​បំពាក់​នូវប្រព័ន្ធ​ Hybrid ដដែល​ ។​ ថ្វី​​ត្បិត​តែ​ វា​មាន​រូបរាងស្រដៀងនឹង Toyota Marai  ក៏ពិត​មែន​ ប៉ុន្តែ​ភាពលេចធ្លោ​​​​​​​របស់​ Toyota Crown នេះនៅតែមាន​​​​​ ជាពិសេសគឺ​ត្រង់​កន្លែងប៉ាណា​ខាងមុខ​​​​គឺមាន​រូបរាង​ដូច Sticker 😁នេះអ៊ីចឹង​​ ​នៅ​ចំកណ្ដាល​ ដោយទុកចន្លោះ​ឲ្យខ្យល់ចូល​សល់តែ​​​​​ប្រឡោះ​លើ​ក្រោម​បន្តិច​​នោះទេ ​។​

2023 Toyota Crown Limited Silver Rear Quarter View

មួយ​វិញ​ទៀត​​ ចំពោះអំពូល​ LED ផ្នែកខាងមុខ ត្រូវបាន​គេហៅ​ថា​ Multi-Beam headlight  ​ហើយ​វា​មាននៅលើ​តែរថយន្ត​ប្រភេទ Sedan  ​​​​​ដែលមាន ៣​ ​ម៉ូដែល​​​ផ្សេងៗគ្នា​ទៀត រួមមាន​ XLE  , XLE limited និង Platinum ផងដែរ​ ។ ​ចំណែក​​ឯផ្នែក​​​​ក្រោយ ក៏​​ត្រូវបាន​លេង​​​​​​ស្ទីល​​​​ដូចពីមុខដែរ​ ប៉ុន្តែ​ក៏​​​​​​បាន​បន្ថែម​នូវ​​​​កាបូន​ហ្វ័យ​ប័រ​​​​​នៅចន្លោះ​​​ឡូហ្គូ​​ Toyota និង​​អក្សរ​​ផុស​ Crown ​ផ្ទុយមកវិញ ​ចំពោះ​​ខ្ពស់​និងប្រវែងរបស់​រថយន្ត​នេះ​ខាង Toyota មិនទាន់បាន​បង្ហើបនៅឡើយ​ទេ ។

2023 Toyota Crown Limited Interior Dashboard

​​​Toyota  Crown  សេរី​ឆ្នាំ ២០២៣ នេះ ក៏បាន​មកដល់​ជាមួយ​​​​នឹងប្រព័ន្ធ​ Hybrid ​​ដែរ​ ​និងមានម៉ូទ័​រ​ ៣ គ្រឿង​មុខក្រោយ​​ រួម​ផ្សំ​នឹងម៉ាស៊ីន​សាំង 2.5 លីត្រ ​​​៤ ស៊ីឡាំង ​ប្រើ​ជាប្រអប់​លេខស្វ័យប្រវត្តិ CVT ៦វគ្គ  ហើយ​ចំពោះ​ការ​ផលិត​កម្លាំងរួម​គ្នា​អាចបង្កើតកម្លាំង​​​បាន​ដល់ 236 សេះ​​ ​​​សូមបញ្ជាក់ថា​ទំហំ​ម៉ាស៊ីន​ទាំងនេះមាន​នៅលើ​ម៉ូដែល XLE  និង​ XLE Limited ​។​

2023 Toyota Crown range revealed, not for Australia - Drive

លើសពី​នេះ​ Toyota ក៏បាន​បញ្ចេញ​នូវបច្ចេកវិទ្យាថ្មី​ Hybrid Max មាន​នៅលើ​​​ម៉ូដែល​ Platinum តែមួយ​ប៉ុណ្ណោះ  ។ ការបំពាក់​នូវ​បចេ្ចកវិទ្យា Hybrid Max ថ្មី​នេះ​​ ត្រូវបាន​​ដាក់​ឲ្យប្រើលើម៉ូទ័រ​ ១ គ្រឿងទេ​ រួម​ជាមួយ​នឹងម៉ាស៊ីន​សាំងចំណុះ 2.4 លីត្រ 4 ស៊ីឡាំង ​​​​ដោយកម្លាំង​​​​រួម​​​​គ្នា​ទាំងអស់​​ រត់​អ័ក្សខាងក្រោយ​​​ អាចផលិតកម្លាំងរហូតដល់​ 340សេះ​ ឯណោះ​ ​ប៉ុន្តែ​ចំពោះប្រអប់​លេខ​ដូចគ្នា​​ជាមួយ​ម៉ូដែល​មុន​ដែរ ។

២​ . Toyota Crown​ ​ប្រភេទ Estate

Here's the Rest of the New Toyota Crown Series We're Probably Not Getting -  CNET

ចំពោះ​រថយន្ត​ Estate ​នេះមាន​រូបរាង​គឺធំ​ជាង​​​ Crossover បន្តិចដែលគេហៅវាថា Estate Station Wegon ​​​ ចំពោះរូបរាងនៃការ​ឌីហ្សាញ​មកលើកនេះ​វស្រដៀងទៅ​​នឹងពពួក​ Lexus Lineup ព្រម​ទាំងយ​កគំរូ​តាម​​រថយន្តអគ្គិសនី  Toyota bz4x  ដែលកំពូងផ្ទុះ​​​​​​ចំណាប់​អារម្ម​ណ៍ពេញ​បណ្តាញសង្គម​នានា ។ ​​​​​ចំពោះគ្រឿងម៉ាស៊ីន​ ស្ពិចម៉ាស៊ីន​ ​​​​បច្ចេកវិទ្យាដែលបាន​បំពាក់​ផ្សេងៗទៀត​ ខាងក្រុមហ៊ុន Toyota មិន​បាន​បញ្ចេញ​ជាផ្លូវការ​នៅឡើយទេ ប្រហែល​លាក់​ទុក​​ Surprise ​នៅ​ពេ​ល​ចេញតម្លៃហើយមើលទៅ ។

 ៣ . Toyota Crown ប្រភេទ Sport (Crossover)

Toyota Crown Crossover for SA in 2023

ចំពោះ​ម៉ូដែល​ចុងក្រោយនេះ វាមាន​ទំហំ​​​តូចជាង Estate បន្តិច​​ទេ ប៉ុន្តែ​វាមកជាមួយ​នឹងនិមិត្ត​សញ្ញា Sport ពណ៌ក្រហម​​ចាំងភ្នែក​មែន​ទែន​ ហើយ​នេះជាពណ៌សំណព្វចិត្តរបស់​ Admin ផងដែរ ។​ ​ចំពោះ​រថយន្ត​ប្រភេទនេះផងដែរ គេក៏មិនបានបញ្ជាក់ពីកម្លាំងម៉ាស៊ីននោះទេ ហើយសម្រាប់​​​​​ព័ត៌មានច្បស់ការយ៉ាងណា ក្រុមការងារ​​​ចាបខៀវនឹង​អាប់ដេត​ថ្មី​​ជូន​ នៅថ្ងៃក្រោយទៀត

ប្រភព ៖ Caranddrive ,  Jdpower

អត្ថបទដោយ ៖​ ព្រឹម​ ភក្តី​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia