ការថតរូបបានច្បាស់នៅលើ iPhone គឺជាការទទួលបានរូបថតដែលមាន ព័ត៌មានលម្អិត (Details) ខ្ពស់ មិនមានភាពព្រាល (Blurry) ហើយបង្ហាញពី Frame នៃរូបភាពយ៉ាងច្បាស់ល្អ តែវាក៏អាស្រ័តយលើទឹកដៃថត និងការកំណត់មុខងារក្នុង Setting ផងដែរ។
១./ ការកំណត់ក្នុងកម្មវិធី Settings
- ស្វែងរក និងចុចលើរូបតំណាងកម្មវិធី Settings នៅលើអេក្រង់ដើម (Home Screen) របស់ iPhone អ្នក រកមើលពាក្យ Camera (កាមេរ៉ា) ហើយចុចចូល។
- ចុចលើពាក្យ Formats ដែលស្ថិតនៅផ្នែកខាងលើនៃអេក្រង់ Camera Setting។
- បើក មុខងារ ProRAW & Resolution Control (ប្រសិនបើ iPhone មាន) បន្ទាប់មក នៅក្នុង Pro Default (លំនាំដើមរបស់ Pro) សូមជ្រើសរើស ProRAW Max (រហូតដល់ 48MP)។
- ប្រសិនបើមិនប្រើ ProRAW ទេ សូមមើលនៅក្រោម Photo Mode ហើយជ្រើសរើស 24 MP ប្រសិនបើមានជម្រើស។
- ចុចត្រឡប់ក្រោយមកកាន់អេក្រង់ Camera (កាមេរ៉ា) វិញ រួចរកពាក្យ Composition ចុចបើក (On) Grid អូសចុះក្រោម ទៅរកផ្នែក Processing (ដំណើរការ) (ឬផ្នែកផ្សេង) ត្រូវប្រាកដថា Lens Correction ត្រូវបានបើក (On)។
២./ របៀបប្រើប្រាស់មុខងារ Apple ProRAW ពេលកំពុងថតជាក់ស្តែង
- បើកកម្មវិធី Camera របស់អ្នក នៅជ្រុងខាងលើ (ឬខាងលើរបារឧបករណ៍) នៃអេក្រង់កាមេរ៉ា អ្នកនឹងឃើញប៊ូតុងតូចមួយសរសេរថា "RAW" ឬ "ProRAW" (អាស្រ័យលើម៉ូដែល iPhone និង iOS Version)របស់អ្នក។ ចុចលើប៊ូតុង RAW នៅពេលដែលប៊ូតុង "RAW" ប្រែជា លឿង គឺមានន័យថាវាត្រូវបានបើកដំណើរការ ហើយរាល់រូបភាពដែលអ្នកថតនឹងត្រូវបានរក្សាទុកជាទម្រង់ Apple ProRAW (48MP) (ប្រសិនបើអ្នកបានកំណត់ Resolution ខ្ពស់បំផុត)។
សូមបញ្ជាក់ផងដែរថាសម្រាប់មុខងារ Apple ProRAW មិនអាចប្រើបានលើ iPhone គ្រប់ម៉ូដែលទាំងអស់នោះទេ។ មុខងារ ProRAW នេះគឺសម្រាប់តែម៉ូដែលជំនាន់ Pro ដែលមានកម្លាំងខ្លាំង និង Processor (បន្ទះឈីប) ថ្មីៗតែប៉ុណ្ណោះ iPhone 12 Pro និង iPhone 12 Pro Max, iPhone 13 Pro និង iPhone 13 Pro Max, iPhone 14 Pro និង iPhone 14 Pro Max, iPhone 15 Pro និង iPhone 15 Pro Max ។