នៅថ្ងៃ ២ ខែឧសភា ឆ្នាំ ២០២៤ ជាថ្ងៃនៃការសម្ពោធជាផ្លូវការនៃរោងចក្រតម្លើងរថយន្តរបស់ក្រុមហ៊ុន Toyota ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ពីសំណាក់ សម្ដេចធិបតី ហ៊ុន ម៉ាណែត។
រោងចក្ររបស់ TOYOTA TSUSHO MANUFACTURING (CAMBODIA) CO., LTD ជារោងចក្រដំឡើងរថយន្តលំដាប់អន្តរជាតិមួយបន្ថែមទៀត បន្ទាប់ពីរោងចក្រតម្លើងរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia ដែលបានបើកដំណើរការពីឆ្នាំ ២០២២ មកម្លេះ។
បើតាមការបង្ហាញពីសំណាក់ក្រុមហ៊ុន Toyota ក្នុងការចាប់ផ្ដើមតម្លើងដំបូងទៅលើឡានពីរម៉ូដែល គឺប្រភេទឡាន Pickup Toyota Hi-lux និង ឡាន SUV លក្ខណៈគ្រួសារ Toyota Fortuner។