សល់រតែប៉ុន្មានថ្ងៃទៀតទេ ជិតដល់ឆ្លងឆ្នាំសកល ២០២៣ ហើយ តើបងប្អូនមានគម្រោងបបួល គ្រួសារ មិត្តភក្តិ ឬសក់វែងសក់ខ្លីទៅដើរលេងនៅឯកំពង់សោមដែរឬទេ? ហើយមានគម្រោងធ្វើដំណើរតាមផ្លូវល្បឿនលឿនទេ? តោះថ្ងៃនេះ Technology Cambodia ហៅកាត់ថា ចាបខៀវ នឹងណែនាំបងប្អូនមកស្គាល់គន្លង ២នៃត្រង់ច្រក-ចូល ដែលអាចជួយឲ្យបងប្អូនដល់គោលដៅបានលឿនឆាប់រហ័ស។
១. គន្លង ETC ជាច្រកអាទិភាព មានរបាំងបើកចេញចូលដោយស្វ័យប្រវត្តិ នៅខាងឆ្វេងបង្អស់ដែលមានសញ្ញា ETC ។ ដើម្បីប្រើប្រាស់លោកអ្នកត្រូវ៖ ចុះឈ្មោះប្រើប្រាស់ បំពាក់ឧបករណ៍OBU នៅមជ្ឈមណ្ឌល ETC ឬទីតាំងកំណត់ដោយក្រសួង និងបញ្ចូលសមតុល្យតាមផ្លាកលេខ មុននឹងប្រើប្រាស់។
២.គន្លង ANPR គន្លងនេះទើបតែបង្កើតថ្មី ជាច្រក អាទិភាពក្នុងការចេញចូល ដែលមានលក្ខណៈសាមញ្ញ។ លោកអ្នកគ្រាន់តែបញ្ជូលសមតុល្យតាមផ្លាកលេខជាមុន និងចេញចូលគន្លងដែលមានសញ្ញា ANPR។ ការប្រើប្រាស់គន្លងនេះ មិនតម្រូវឲ្យយកកាត និងប្រើប្រាស់សាច់ប្រាក់ឡើយ ដោយលោកអ្នកគ្រាន់តែបញ្ចូលសមតុល្យទៅក្នុងផ្លាកលេខជាការស្រេច។ របៀបក្នុងការបញ្ចូលទឹកប្រាក់ទៅក្នុងផ្លាកលេខយានយន្ត។
គួរជំរាបផងដែរថា៖ នៅតាមលើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ គឺមានច្រក ចេញ-ចូល ៨ទីតាំងផ្សេងៗគ្នា ហើយក្នុងច្រកនីមួយៗ គឺមានគន្លង ៣ ដែលមានលក្ខខណ្ឌខុសៗគ្នា ដូចដែលបានរៀបរាប់ខាងលើ ចំនួន២រួចមកហើយ រីឯគន្លង មួយទៀតមានឈ្មោះថា MTC មានសញ្ញាសម្គាល់ (⬇️) ។
គន្លង MTC នេះមានលក្ខណ:ស៊ាំញាំបន្តិត និងត្រូវការរងចាំពេលយូរទម្រាំបានចេញផុតពីច្រក ។ គន្លងនេះដែលគឺតម្រូវឱ្យយកកាត និងបង់សាច់ប្រាក់នៅច្រកចេញ-ចូល ហើយក្នុងករណីមានចរាចរណ៍មមាញឹក លោកអ្នកអាចប្រឈមនឹងការរងចាំយូរនៅច្រកចេញ។
អ៊ីចឹង Admin សូមណែនាំបងប្អូន ឲ្យប្រើនូវគន្លងដែលមានឈ្មោះថា ANPR ព្រោះថាវាមានភាពងាយស្រួលក្នុងបញ្ចូលលុយទៅក្នុងផ្លាកលេខ និងមិនងាយស្ទះចរាចរណ៍ត្រង់កន្លងនេះឡើយ ៕
ដកស្រង់ចេញពីប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
អត្ថបទដោយ៖ ព្រឹម ភក្តី