ចាប់ពីពេលនេះទៅ អ្នកបង្កើតមាតិកានៅកម្ពុជា ដែលមានខ្លឹមសារល្អ និងមានភាពទាក់ទាញអ្នកទស្សនាច្រើននៅលើបណ្តាញសង្គម TikTok នឹងអាចរកចំណូលបានហើយ។ នេះបើយោងតាមប្រសាសន៍របស់ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ថ្លែងក្នុងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ និងគោលការណ៍ណែនាំជាមួយក្រុមហ៊ុន TikTok នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។
បើយោងតាមរបាយការណ៍ពីអ្នកប្រើប្រាស់បានឱ្យដឹងថា គេអាចរកលុយបានចន្លោះពី 0.20ដុល្លារ ទៅដល់ 1 ដុល្លារ ក្នុង 1,000 Views (1K Views) និងអាចរកបានចន្លោះពី 8ដុល្លារ ទៅដល់ 10ដុល្លារ ក្នុង ១លាន Views (1M Views)។
ទន្ទឹមនឹងនោះនោះដើម្បីអាចរកចំណូលវីដេអូនៅលើ TikTok តាមរយៈ Creator Fund ឬ Creativity Program បាន គឺត្រូវមានគណនី TikTok ដែលមានអ្នកតាមដាន ១០,០០០ Followers និងមានយ៉ាងតិច ១០០,០០០views ក្នុងអំឡុងពេល៣០ថ្ងៃ ហើយម្ចាស់គណនីត្រូវមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ។
សូមជម្រាបផងដែរថា ចំនួនទឹកលុយដែលអ្នកបង្កើតវីដេអូទទួលបានពី TikTok គឺមានតួលេខខុសៗគ្នា អាស្រ័យទៅតាមប្រទេសផ្សេងៗគ្នា៕

