បច្ចុប្បន្នចិនសម្រុកខ្លាំងមែនទែនមិនថាជាបច្ចេកវិទ្យា AI, អេឡិចទ្រូនិច, និងបច្ចេលវិទ្យាឌីជីថលជាដើមមិនឲ្យចាញ់ប្រទេសលោកខាងលិចទេ។ ថ្មីៗនេះចិនក៏បានប្រកាសជាសាធារណៈនូវបន្ទះឈីបថ្មីមួយដែលគេល្បីថាមានថាមពលខ្លាំងជាងឈីប Sycamore របស់ក្រុមហ៊ុន Google។
ចង់ដឹងថាតើការលើកឡើងនេះពិតជាខ្លាំងដូចគេនិយាយមែនអត់ ដូច្នេះទៅមើលពីមុខងារ និងអត្ថប្រយោជន៍របស់វាទាំងអស់គ្នា។ អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន USTC បានបង្ហាញគំរូកុំព្យូទ័រ Superconducting ដែលមានថ្មលឿនជាងឈីបកុំព្យូទ័រ Sycamore របស់ Google រហូតដល់មួយលានដង។ កុំព្យូទ័រ Quantum របស់ USTC ដែលមានឈ្មោះថា Zuchongzhi-3 មាន 105 qubits និង 182 couplers ដែលវាមានឥទ្ធិពលខ្លាំងក្នុងគួបផ្សំបណ្តុំគំរូសៀគ្វី នៅលើ supercomputers ដែលបំពាក់ឈីបដោយប្រព័ន្ធបច្ចេកវិទ្យាជំនាន់ក្រោយខ្ពស់បំផុត នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាកលវិទ្យាល័យ USTC។
ប្រព័ន្ធកុំព្យូទ័រ QT គឺជាវិស័យពហុជំនាញដែលរួមបញ្ចូលទិដ្ឋភាពនៃវិទ្យាសាស្ត្រកុំព្យូទ័រ រូបវិទ្យា និងគណិតវិទ្យា ដែលប្រើប្រាស់មេកានិចកង់ទិច ដើម្បីដោះស្រាយបញ្ហាស្មុគស្មាញបានលឿនជាងកុំព្យូទ័រធម្មតា។ កុំព្យូទ័រ QT អាចដោះស្រាយបញ្ហាបានជាច្រើនដែលជាក់លាក់បានលឿនជាងកុំព្យូទ័រទូទៅធម្មតា ដោយប្រើមេកានិចដូចជា ទីតាំងត្រួតស៊ីគ្នា (superposition) និងការបញ្ចៀត QT (quantum interference)។ កម្មវិធីមួយចំនួនដែលកុំព្យូទ័រអាចផ្តល់នូវការបង្កើនល្បឿនរួមមាន ការចងម៉ាស៊ីន (ML) ការធ្វើឱ្យប្រសើរ (optimization) និងការក្លែងធ្វើប្រព័ន្ធរូបវន្តជាដើម។
សហគមន៍វិទ្យាសាស្ត្រយល់ស្របថាការអភិវឌ្ឍន៍កុំព្យូទ័រ QT នឹងសម្រេចបានតាមរយៈជំហានសំខាន់ៗចំនួនបីគឺ ការសម្រេចបាននូវឧត្តមភាព ដែលកុំព្យូទ័រ QT ជំនួសកុំព្យូទ័រសេរីចាស់ ការអភិវឌ្ឍន៍ឧបករណ៍ QT ដែលមាន qubits រាប់រយរាប់ពាន់ ដែលអាចដោះស្រាយបញ្ហាអ្នកប្រើប្រាស់បានច្រើន និងចុងក្រោយបង្កើនភាពជឿជាក់ និងភាពត្រឹមត្រូវនៃលទ្ធផលដើម្បីអភិវឌ្ឍន៍កុំព្យូទ័រ QT ទូទៅឲ្យធំទូលំទូលាយ។
គូសបញ្ជាក់ដែរថា ចិនទើបតែចាប់ផ្តើមសាងសង់ supercomputers exascale ហើយអ្នកវិទ្យាសាស្ត្រក៏កំពុងបង្កើតផលិតកុំព្យូទ័រជំនាន់ក្រោយ ដែលអាចដំណើរបានលឿនរហ័ស និងអាចដំណើរការបានរាប់ឆ្នាំ។ ខណៈពេលនេះចិនកំពុងត្រូវបានព្យាយាមប្រើលក្ខណៈសម្បត្តិគ្រប់ទម្រង់នៃវត្ថុធាតុដើម ហើយអ្នកស្រាវជ្រាវនៅសហរដ្ឋអាមេរិក និងចិនកំពុងមានការប្រកួតប្រជែងគ្នាដើម្បីឈានទៅមុខ ដោយបង្ហាញពីឧត្តមភាព និងសក្តានុពលបច្ចេកវិទ្យារបស់ពួកគេនៅក្នុងវិស័យនេះផងដែរ។
អត្ថបទដោយ៖ ងួន ឃុនណា