ក្តៅៗ! ឯកសារសាលាជាង ៣២០,០០០ ត្រូវបានបែកធ្លាយលើវេបសាយងងឹត នៅក្នុងប្រទេស ១នេះ
Khunna - ឃុនណា
•
NOVEMBER 5 2026
•
ឌីជីថល
•
471 views
•
2 mins read
•

ក្រុមសន្តិសុខបច្ចេកវិទ្យាបានរកឃើញថា ឯកសារសាលារៀនយ៉ាងតិច ៣២០,០០០ ឯកសារ នៅចក្រភពអង់គ្លេស ត្រូវបានក្រុម Hackers ទម្លាយ និងបង្ហោះជាសាធារណៈនៅលើបណ្តាញសង្គមងងឹត (Dark Web) នេះបើយោងតាមប្រភពសារព័ត៌មានអន្តរជាតិ BBC News និង ផ្អែកលើសេចក្តីថ្លែងការណ៍របស់ ក្រុមប្រឹក្សាទីក្រុង Bristol (Bristol City Council) នៃចក្រភពអង់គ្លេស បានបញ្ជាក់ពីការលួចទិន្នន័យដ៏ធំមួយនេះ។

2026 10 22 T114847 Z 1103088706 R C2 B8 O A53 J6 G Rtrmadp 3 Cybersecurity PHP (1)

ការវាយប្រហារតាមអ៊ីនធឺណិត (Cyberattack) នេះ បានកើតឡើងកាលពី ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៦ ដោយក្រុមជនល្មើសបានបាញ់បញ្ចូលមេរោគ (Malicious Software) ទៅក្នុងប្រព័ន្ធគ្រប់គ្រងសាលារៀន Trading with Schools platform។ ទោះជាយ៉ាងណា ព័ត៌មាននៃការទម្លាយទិន្នន័យឯកសារចំនួន ៣២០,០០០ ឯកសារនៅលើ Dark Web ត្រូវបានអាជ្ញាធរ និងសារព័ត៌មានរកឃើញ និងចុះផ្សាយជាផ្លូវការនៅ ថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២៦ នេះ។

ហេតុការណ៍នេះបានប៉ះពាល់ដោយផ្ទាល់ដល់សាលារៀនចំនួន ៣៩ សាលា នៅក្នុងតំបន់ទីក្រុង Bristol។ ឯកសារដែលត្រូវគេលួចយកទៅនោះ រួមមានទិន្នន័យផ្ទាល់ខ្លួន និងកំណត់ត្រាសំខាន់ៗរបស់សិស្សសាលា អាណាព្យាបាល ព្រមទាំងបុគ្គលិកអប់រំជាច្រើននាក់។ បច្ចុប្បន្ន ក្រុមប្រឹក្សាទីក្រុងកំពុងតែធ្វើការត្រួតពិនិត្យ និងវាយតម្លៃលើប្រភេទព័ត៌មានដែលត្រូវគេទម្លាយ ដើម្បីកំណត់អត្តសញ្ញាណបុគ្គល និងសាលារៀនដែលរងផលប៉ះពាល់ជាក់ស្តែង។

V Z6cel Ftu6fj0i Z Y7ktznxx Blm

បច្ចុប្បន្ន អាជ្ញាធរបង្ក្រាបបទល្មើស South West Regional Organised Crime Unit កំពុងសហការជាមួយអ្នកជំនាញសន្តិសុខស៊ីប័រ និងកងកម្លាំងនគរបាលដើម្បីស៊ើបអង្កេតករណីនេះ។ ជាមួយគ្នានេះដែរ អាជ្ញាធរបានចេញសេចក្តីណែនាំដល់សាលារៀន អាណាព្យាបាល និងសិស្សានុសិស្ស ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសារ ផ្ញើតាមអ៊ីមែល សារអក្សរ ឬការទូរស័ព្ទចម្លែកៗ ដែលអាចជាការឆបោក (Phishing/Scam) បន្តពីទិន្នន័យដែលបានលេចធ្លាយទាំងនោះ។ 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia