ត្រៀមលុយ! រថយន្តខ្លាញ់គោ ២ម៉ូឌែលនេះបញ្ចុះតម្លៃថ្មី ខណៈតម្លៃពេញក្រោម ១ម៉ឺនដុល្លារប៉ុណ្ណោះ
Khunna - ឃុនណា
•
NOVEMBER 4 2026
•
យានយន្ត
•
7 views
•
2 mins read
•

សម្រាប់អ្នកដែលកំពុងស្វែងរករថយន្តអគ្គិសនីខ្នាតតូចដែលមានរូបរាង Cute ស្អាត ទាន់សម័យ និងផ្តល់នូវភាពងាយស្រួលសម្រាប់ការបើកបរប្រចាំថ្ងៃក្នុងក្រុង មិនថាជាការជិះទៅធ្វើការ ទៅផ្សារ ឬជូនកូនទៅរៀននោះទេ ពេលនេះគឺជាឱកាសមាសជាមួយជម្រើសដ៏ល្អឥតខ្ចោះចំនួនពីរគឺ MINIEV និង SENHO Pikachu។

រថយន្តអគ្គិសនីសុទ្ធទាំងពីរម៉ូដែលនេះ មិនត្រឹមតែផ្តល់នូវសុវត្ថិភាព និងភាពងាយស្រួលក្នុងការបើកបរតាមផ្លូវចង្អៀតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសន្សំសំចៃថ្លៃសាំងយ៉ាងច្រើន ដោយការសាកថ្មមួយលើកៗអស់ថវិការតិចតួចបំផុត។

Images (16)

១./ រថយន្តអគ្គិសនីខ្នាតតូចម៉ូឌែល MINIEV គឺជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់លោកអ្នកដែលកំពុងស្វែងរករថយន្តអគ្គិសនីដែលមានរូបរាង Cute ស្អាត ទាន់សម័យ និងមានគុណភាពខ្ពស់ ព្រមទាំងផ្តល់នូវភាពងាយស្រួលក្នុងការបើកបរ និងជួយសន្សំសំចៃពេលវេលាប្រចាំថ្ងៃបានយ៉ាងច្រើន។ កាន់តែពិសេស រថយន្តនេះបំពាក់ដោយសមត្ថភាពខ្ពស់ ដោយការសាកថ្មមួយពេញអាចជិះបានចម្ងាយរហូតដល់ ២១៥ គីឡូម៉ែត្រ (215km) ជាមួយឱកាសប្រូម៉ូសិនតម្លៃកាន់តែពិសេស គឺចុះថោកយ៉ាងច្រើនពីតម្លៃពេញ $12,800 សល់ត្រឹមតែ $9,999 ប៉ុណ្ណោះ។

ជាពិសេសក៏មានការថែមជូនដូចជា៖

  • កាតEV 500$
  • ស្លាកលេខវែង
  • កម្រាលជើង VIP
  • បិត​UV មួយជុំរយន្តផងដែរ
  • រថយន្តមានក្នុងស្តុកស្រាប់ ទិញភ្លាម បានភ្លាម!

សម្រាប់ព័ត៌មានបន្ថែម៖​ 010 83 50 50 / 068 83 50 50 

848995041 1105271868924769 3583396952851206231 N

២./ SENHO Pikachu គឺជាជម្រើសរថយន្តអគ្គិសនីសុទ្ធដ៏ល្អឥតខ្ចោះ និងសន្សំសំចៃខ្ពស់បំផុតសម្រាប់ការបើកបរប្រចាំថ្ងៃក្នុងក្រុង មិនថាជាការជិះទៅធ្វើការ ទៅផ្សារ ឬជូនកូនទៅរៀននោះទេ ជាមួយនឹងរូបរាងតូចច្រឡឹង Cute គួរឱ្យស្រឡាញ់ ងាយស្រួលបើកបរក្នុងផ្លូវចង្អៀត ព្រមទាំងផ្តល់នូវសុវត្ថិភាពខ្ពស់ក្នុងការធ្វើដំណើរ។ រថយន្តនេះជួយសន្សំសំចៃការចំណាយបានយ៉ាងច្រើន ដោយសារជាប្រភេទអគ្គិសនីសុទ្ធ មិនបារម្ភរឿងសាំងឡើងថ្លៃ ហើយការសាកថ្មមួយលើកៗចំណាយអស់ត្រឹមតែ ៣.៨០០ រៀលប៉ុណ្ណោះ។ កាន់តែពិសេស នៅក្នុងឱកាសរដូវបុណ្យអុំទូកនេះ SENHO Pikachu មានតម្លៃពេញត្រឹមតែ $5,800 ប៉ុណ្ណោះ ដែលធានាថាជារថយន្តអគ្គិសនីដែលមានតម្លៃល្អជាងគេបំផុត។

សម្រាប់ព័ត៌មានបន្ថែម៖ Telegram 012 949092 / 015 949092 / 099 607775

863442952 122128460091130558 481982566860609256 N

គូសបញ្ជាក់ផងដែរថា ការសម្រេចចិត្តទិញរថយន្តអគ្គិសនីថ្មីស្រឡាងចេញពីហាង ឬអគារតាំងបង្ហាញ (Showroom) ផ្ទាល់ គឺផ្តល់ជូនលោកអ្នកនូវភាពកក់ក្តៅ និងទំនុកចិត្តខ្ពស់បំផុត។ លោកអ្នកនឹងទទួលបានការធានារ៉ាប់រងគុណភាពផ្លូវការពីរោងចក្រ ការថែទាំបច្ចេកទេស និងសេវាជួសជុលដោយជាងជំនាញច្បាស់លាស់ ព្រមទាំងមានគ្រឿងបន្លាស់ហ្ស៊ីនគ្រប់គ្រាន់ និងការគាំទ្រផ្នែកសេវាក្រោយការលក់យ៉ាងដិតដល់។ លើសពីនេះ រាល់ប្រតិបត្តិការទិញ-លក់ ត្រូវបានធ្វើឡើងដោយមានឯកសារផ្លូវការ ក្រដាសពន្ធត្រឹមត្រូវ គ្មានប្រវត្តិកាត់ត ឬបុកប៉ះឡើយ ដែលជាហេតុធ្វើឱ្យការទិញរថយន្តថ្មីពីហាងផ្ទាល់ក្លាយជាជម្រើសដ៏ឆ្លាតវៃ មានសុវត្ថិភាពខ្ពស់ និងសន្សំសំចៃការចំណាយលើការជួសជុលក្នុងវែងយ៉ាងពិតប្រាកដ។ 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia