រាងខ្ពស់ស្អាតណាស់! មានត្រឹម ១ម៉ឺនដុល្លារជាងក៏អាចទិញដាច់រថយន្តខ្លាញ់គោ SUV បីម៉ូឌែលនេះបានដែរ
Khunna - ឃុនណា
•
OCTOBER 5 2026
•
យានយន្ត
•
348 views
•
3 mins read
•

សម្រាប់អ្នកដែលប្រាថ្នាចង់បានរថយន្តខ្លាញ់គោប្រភេទ SUV ឆ្នាំ២០២៦ ដែលមានរាងខ្ពស់ស្រឡះ និងរូបរាងស្អាតទាក់ទាញ គឺមិនបាច់បារម្ភពីរឿងថវិកានោះទេ ព្រោះត្រឹមតែថវិកា ១ម៉ឺនដុល្លារជាងក៏អ្នកអាចក្លាយជាម្ចាស់រថយន្តទំនើបៗទាំងបីម៉ូឌែលនេះបានដែរ។ រថយន្តទាំងនេះមិនត្រឹមតែមានតម្លៃសមរម្យ និងសន្សំសំចៃខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានបំពាក់ដោយបច្ចេកវិទ្យាទំនើបៗ ប្រព័ន្ធសុវត្ថិភាពចម្បង និងការរចនាម៉ូដផ្នែកខាងក្នុងយ៉ាងមានផាសុកភាព ដែលសមស្របបំផុតសម្រាប់ទាំងការបើកបរប្រចាំថ្ងៃក្នុងក្រុង និងការធ្វើដំណើរឆ្ងាយលក្ខណៈគ្រួសារ។

Buying a Car

១./ Wuling Bingo S 

  • តម្លៃត្រឹមតែ $17,800 ប៉ុណ្ណោះ ប៉ុន្តែទទួលបានរូបរាងទាន់សម័យ ផ្ទៃខាងក្នុងទំនើប និងបច្ចេកវិទ្យាចុងក្រោយបង្អស់
  • ធ្វើដំណើរបានចម្ងាយរហូតដល់ 430 km (CLTC) ជាមួយថាមពលថ្មទំហំ 41.9 kWh
  • បំពាក់ម៉ូទ័រកម្លាំង 75 kW និងមានកម្លាំងបង្វិល (Torque) ដល់ទៅ 180 Nm បើកបរបានរលូន និងស្ទុះទាន់ចិត្ត
  • កាន់តែងាយស្រួល និងសុវត្ថិភាពក្នុងការចូលចត ជាមួយកាមេរ៉ា 540° មើលឃើញច្បាស់ជុំវិញខ្លួនមួយជុំឡាន
  •   គាំទ្រការសាកភ្លើងល្បឿនលឿន DC fast charging (សាកពី 30% ទៅ 80% ប្រើពេលត្រឹមតែ 35 នាទីប៉ុណ្ណោះ)។
  • ធានាពីក្រុមហ៊ុន 𝟯 ឫ 𝟮𝟬𝟬.𝟬𝟬𝟬𝗸𝗺
  • ការថែមជូនបន្ថែម៖ ផ្លាកលេខវែង, កម្រាលជើង VIP, បិត UV មួយជុំ
  • សម្រាប់ព័ត៌មានបន្ថែមអំពីរថយន្ត Wuling Bingo S សូមធ្វើការទាក់ទងលេខ៖ 010 835 050។

762108142 1038487335603223 538383868958159967 N

២./ GAC GS3 Emzoom តម្លៃពិសេសត្រឹមតែ $18,999

  • ការរចនាដ៏ទាក់ទាញ បែបស្ព័រ ឆ្លើយតបចំតម្រូវការ និងស្ទីលរបស់យុវវ័យយ៉ាងពិតប្រាកដ។
  • ចង្កឹះលេខ Electronic Gear Shift៖ បច្ចេកវិទ្យាចង្កឹះលេខអេឡិចត្រូនិកទំនើប ងាយស្រួលបញ្ជា និងផ្តល់អារម្មណ៍ប្លែកក្នុងការបើកបរ។
  • ដៃទ្វារបង្កប់ Electronic Flush Door៖ បន្ថែមភាពប្រណីត និងស៊ីវិល័យ ជាមួយដៃទ្វារបង្កប់ស្វ័យប្រវត្តិ ដែលខិតជិតទៅរកឡានអនាគត។
  • ផ្ទៃខាងក្នុងប្រណីត៖ បំពាក់ដោយកៅអីពូកស្បែក ពណ៌ Camel ដ៏ស្រស់ស្អាត ផ្តល់នូវភាពទន់ល្មើយ និងផាសុកភាពខ្ពស់។

សម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ អាចអញ្ជើញទៅកាន់ Showroom GAC Cambodia ដោយផ្ទាល់ ដើម្បីទទួលបានព័ត៌មានបន្ថែម ទស្សនារថយន្ត និងសាកល្បងបើកបរ។ មិនត្រឹមតែប៉ុណ្ណោះ GAC Cambodia ក៏មានការបញ្ចុះតម្លៃពិសេសលើរថយន្តជាច្រើនម៉ូឌែលផ្សេងទៀតផងដែរ។ ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខទូរស័ព្ទ 095 999 029 ឬទំព័រហ្វេសប៊ុក GAC Cambodia។

764800610 1864615934897892 4844134818440648130 N

៣./ DONGFENG L7 EV ត្រឹមតែ $18,900

រថយន្ត SUV អគ្គិសនី ៥កៅអី ទំនើបចុងក្រោយគេ ដែលផ្តល់នូវភាពសន្សំសំចៃខ្ពស់ បើកបរបានចម្ងាយឆ្ងាយរហូតដល់ 530 Km ក្នុងមួយសាក និងបំពាក់ដោយបច្ចេកវិទ្យាឈានមុខគេ៖

  • ប្រព័ន្ធសុវត្ថិភាពទំនើប៖ កាមេរ៉ាសុវត្ថិភាព 360 ដឺក្រេ ជួយសម្រួលដល់ការបើកបរ និងចតរថយន្ត
  • បច្ចេកវិទ្យាបញ្ជាពីចម្ងាយ៖ អាចបញ្ជាបញ្ឆេះ និងបញ្ជាដំឡើង-ទម្លាក់កញ្ចក់រថយន្តបានយ៉ាងងាយស្រួល
  • អេក្រង់កម្សាន្តធំទូលាយ៖ ទំហំរហូតដល់ 14.6 អ៊ីញ និងកៅអីអ្នកបើកបរឌីហ្សាញឡើងប្រកបដោយផាសុកភាព

ព័ត៌មានលម្អិត សូមទំនាក់ទំនង៖ 𝟎𝟏𝟎 𝟐𝟐𝟑 𝟎𝟐𝟑 | 𝟎𝟏𝟐 𝟐𝟐𝟑 𝟎𝟐𝟑, 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 : http://t.me/DongfengHyBridCambodia, 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 𝐎𝐟𝐟𝐢𝐜𝐢𝐚𝐥 : https://t.me/DF_Aeolus_Cambodia, អគារតាំងបង្ហាញរថយន្ត 𝐃𝐎𝐍𝐆𝐅𝐄𝐍𝐆-𝐇𝐘𝐁𝐑𝐈𝐃 𝐂𝐀𝐌𝐁𝐎𝐃𝐈𝐀

825268139 1427005852690086 2180639925316400239 N

ការជ្រើសរើសទិញរថយន្តពីក្រុមហ៊ុន ឬហាងនាំចូលផ្លូវការ គឺជាការវិនិយោគដ៏មានសុវត្ថិភាព និងផ្តល់នូវទំនុកចិត្តខ្ពស់បំផុតសម្រាប់ម្ចាស់រថយន្ត។ អ្នកមិនត្រឹមតែទទួលបាននូវរថយន្តថ្មីស្រឡាងដែលមានគុណភាពស្តង់ដារពីរោងចក្រផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបាននូវសេវាកម្មធានាត្រឹមត្រូវច្បាស់លាស់ ទាំងផ្នែកម៉ាស៊ីន អាគុយ និងប្រព័ន្ធអគ្គិសនី ព្រមទាំងការថែទាំប្រកបដោយជំនាញពីក្រុមបច្ចេកទេសផ្លូវការ។ បន្ថែមពីនេះ ការប្រើប្រាស់គ្រឿងបន្លាស់ហ្ស៊ីនពីរោងចក្រ និងសេវាសង្គ្រោះបន្ទាន់ ជួយឱ្យលោកអ្នកអស់ក្តីបារម្ភពីរឿងបច្ចេកទេស ឬហានិភ័យផ្សេងៗ ព្រមទាំងរក្សាបាននូវតម្លៃរថយន្តបានល្អសម្រាប់ការលក់បន្តនៅថ្ងៃអនាគតផងដែរ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia