ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ ១០០% ចំនួន ៦០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថល នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) នាឆ្នាំសិក្សា ២០២៦-២០២៧ ក្រោមគម្រោងអភិវឌ្ឍន៍មូលធនមនុស្ស (SE4HC) ដោយក្នុងនោះមានការផ្តល់អាទិភាពដល់បេក្ខនារីរហូតដល់ ៥០%។ ការសិក្សា និងការប្រឡងជ្រើសរើសនឹងត្រូវធ្វើឡើងនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង (សាខាវត្តភ្នំ)។


សិស្ស-និស្សិតដែលមានបំណងដាក់ពាក្យ អាចចុះឈ្មោះតាមរយៈតំណភ្ជាប់ https://forms.gle/bpQ1b4Y7VSzp5u6Y6 ដោយការទទួលពាក្យចាប់ផ្ដើមពីថ្ងៃទី ៣០ ខែតុលា រហូតដល់ថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ០៥:០០នាទីល្ងាច។ ចំពោះកាលបរិច្ឆេទប្រឡងជ្រើសរើស នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។
គូសបញ្ជាក់ដែរថា សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) គឺជាគ្រឹះស្ថានឧត្តមសិក្សារដ្ឋឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលទទួលបានការទទួលស្គាល់យ៉ាងទូលំទូលាយលើការបណ្ដុះបណ្ដាលផ្នែកពាណិជ្ជកម្ម គ្រប់គ្រង សេដ្ឋកិច្ច និងបច្ចេកវិទ្យាឌីជីថល។ ដោយមានកម្មវិធីសិក្សាស្តង់ដារអន្តរជាតិ បង្រៀនដោយសាស្ត្រាចារ្យជាតិ និងបរទេសដែលមានបទពិសោធន៍ខ្ពស់។ NUM ផ្តល់នូវបរិយាកាសសិក្សាទំនើប បំពាក់ដោយបច្ចេកវិទ្យាសម័យថ្មី ដើម្បីជួយឱ្យនិស្សិតទទួលបាននូវចំណេះដឹងពិតប្រាកដ ជំនាញប្រកួតប្រជែង និងសមត្ថភាពឆ្លើយតបទៅនឹងតម្រូវការទីផ្សារពលកម្មជាតិ និងអន្តរជាតិយ៉ាងមានប្រសិទ្ធភាព។

លើសពីនេះ សាកលវិទ្យាល័យជាតិគ្រប់គ្រង ផ្តល់នូវឱកាសយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់និស្សិតតាមរយៈកម្មវិធីអាហារូបករណ៍ កម្មវិធីផ្លាស់ប្ដូរការសិក្សានៅក្រៅប្រទេស និងកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិជាច្រើន។ NUM ក៏ផ្តោតសំខាន់លើការលើកកម្ពស់សហគ្រិនភាព និងការបង្កើតថ្មី ដែលជួយជំរុញឱ្យនិស្សិតក្លាយជាអ្នកដឹកនាំ និងជាសហគ្រិនឆ្នើមនាពេលអនាគត។ ការជ្រើសរើសសិក្សានៅ NUM គឺជាជំហានដំបូងដ៏រឹងមាំឆ្ពោះទៅរកជោគជ័យក្នុងអាជីពការងារ និងការអភិវឌ្ឍខ្លួនផងដែរ។
- ទីកន្លែងទទួលពាក្យ៖ តាមអនឡាញ (https://forms.gle/bpQ1b4Y7VSzp5u6Y6) ឬ QR code ក្នុងសម្គាល់ខាងក្រោម
- កាលបរិច្ឆេទទទួលពាក្យ៖ ចាប់ពីថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២៦ រហូតដល់ ថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០២៦ វេលាម៉ោង ៥:០០នាទី រសៀល
- មធ្យោបាយទំនាក់ទំនង៖ ទូរសព្ទ និងតេឡេក្រាមលេខ៖ ០១០ ២៤៤ ៣៤៩

