យោងតាមគោលការណ៍ថ្មីរបស់ YouTube ដែលបានដាក់ឱ្យអនុវត្តពេញលេញ គឺការផ្ដោតសំខាន់ទៅលើ ភាពច្នៃប្រឌិតថ្មី (Originality) និង គុណភាពនៃមាតិកា ដើម្បីលើកកម្ពស់វីដេអូដែលមានតម្លៃពិតប្រាកដដល់អ្នកទស្សនា។

តាមការសង្កេតជារួម ចំពោះកម្រិតចំណូលដែលទទួលបានពីការផ្សាយពាណិជ្ជកម្ម (Ad Revenue) មានភាពខុសគ្នាខ្លាំងទៅតាមតំបន់នៃអ្នកទស្សនា៖
- មាតិកាសម្រាប់អ្នកទស្សនាក្នុងស្រុក (កម្ពុជា): ក្នុងមាតិកាដែលមានគុណភាពខ្ពស់ សម្រាប់ការទស្សនា 1K Views (១ពាន់ដង) អាចរកចំណូលបានចន្លោះពី $0.50 ដល់ $2។
- មាតិកាសម្រាប់អ្នកទស្សនាទីផ្សារបរទេស (អឺរ៉ុប ឬអាមេរិក): ដោយសារតម្លៃសន្ទស្សន៍នៃការផ្សាយពាណិជ្ជកម្មខ្ពស់ ក្នុង 1K Views ដូចគ្នា អ្នកបង្កើតមាតិកាអាចទទួលបានចំណូលចន្លោះពី $5 ដល់ $10 ឬលើសពីនេះ។

ហាមដាច់ខាតផុសមាតិការទាំងនេះ៖
- ផលិតទ្រង់ទ្រាយធំ (Mass-produced): វីដេអូដែលបង្កើតឡើងដោយស្វ័យប្រវត្តិ (ឧទាហរណ៍ ប្រើ AI ផលិតច្រើន) ដោយគ្មានការខិតខំផលិតពីមនុស្ស។
- ដដែលៗ (Repetitious): វីដេអូដែលមានលក្ខណៈស្រដៀងគ្នាខ្លាំង ឬយកមាតិកាពីអ្នកដទៃមកប្រើដោយគ្មានការកែប្រែចំណុចសំខាន់ៗ (ដូចជាការអត្ថាធិប្បាយ ការវិភាគ ឬគ្មានការកែសម្រួលប្រកបដោយភាពច្នៃប្រឌិតផ្ទាល់ខ្លួន)។
- មាតិកា AI សុទ្ធសាធ: វីដេអូដែលគ្រាន់តែប្រើសំឡេង AI អានអត្ថបទ ឬយក Footage ដែលមានស្រាប់មកបញ្ចូលគ្នាដោយគ្មានការរួមចំណែកផ្ទាល់ពីអ្នកបង្កើត។

គូសបញ្ជាក់ផងដែរថា ប្រសិនបើអ្នកចង់រកចំណូលពី YouTube ត្រូវប្រាកដថាអ្នកផលិតមាតិកាដែលប្លែក គួរឱ្យចាប់អារម្មណ៍ Original និងបំពេញតាមគោលការណ៍ណែនាំរបស់ YouTube។ ប្រសិនបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍អាចចូលរៀន អាចចុចតាមរយៈលីងមួយនេះបាន https://bakseyacademy.com/courses/youtube-earn-money ប្រសិនបើមានចម្ងល់ ឬសួរនាំព័ត៌មានបន្ថែមអាចឆាតទៅតេឡេក្រាម https://t.me/baksey_academy

