កាន់តែងាយស្រួល! ក្រុមហ៊ុនកាពីតូល ផ្តល់សេវាដឹកជញ្ជូនតាមរថយន្តអគ្គិសនី ភ្នំពេញ-សៀមរាប ចំណាយត្រឹមតែ ៣៦,០០០ រៀលប៉ុណ្ណោះ
Khunna - ឃុនណា
•
NOVEMBER 8 2026
•
PR
•
1 min read
•

ការអភិវឌ្ឍន៍វិស័យដឹកជញ្ជូន និងទេសចរណ៍ក្នុងប្រទេសកម្ពុជា កំពុងបោះជំហានយ៉ាងសកម្មឆ្ពោះទៅរកភាពទំនើប និងចីរភាព ដោយនាពេលថ្មីៗនេះ ក្រុមហ៊ុនកាពីតូល បានពង្រីកវិសាលភាពសេវាកម្មរបស់ខ្លួន តាមរយៈការដាក់ឱ្យដំណើរការរថយន្តអគ្គិសនីស៊េរីថ្មី ដើម្បីបម្រើការជូនការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រកបដោយទំនុកចិត្តខ្ពស់។

ក្នុងការធ្វើដំណើរទៅកាន់ខេត្តសៀមរាបកាន់តែមានជម្រើសច្រើន និងទំនើបជាងមុន ខណៈដែលក្រុមហ៊ុនកាពីតូល បាននាំយកសេវាដឹកជញ្ជូនតាមរថយន្តអគ្គិសនីស៊េរីទំនើបមកបម្រើជូនអតិថិជន ដោយផ្តល់ជូននូវបទពិសោធន៍ធ្វើដំណើរដែលផ្តោតលើផាសុកភាព និងការសន្សំសំចៃខ្ពស់។

Photo 2026 11 07 19 41 22

សេវាកម្មនេះ អនុញ្ញាតឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចធ្វើដំណើរចេញពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមរបស់កម្ពុជា ក្នុងតម្លៃសំបុត្រត្រឹមតែ ៩ ដុល្លារអាមេរិកក្នុងមួយនាក់ ឬ ៣៦,០០០ រៀល ក្នុងមួយសំបុត្រ។

សម្រាប់ម៉ោងចេញដំណើរ៖

  • ភ្នំពេញ ទៅ សៀមរាប៖ ៨:៣០ ព្រឹក | ៩:៣០ ព្រឹក | ៣:៣០ រសៀល | ៦:៣០ ល្ងាច
  • សៀមរាប ទៅ ភ្នំពេញ៖ ៧:០០ ព្រឹក | ១០:៣០ ព្រឹក | ៣:៣០ រសៀល | ៦:០០ ល្ងាច

ក្រៅពីផ្តល់ជម្រើសធ្វើដំណើរដែលមានតម្លៃសមរម្យ ការប្រើប្រាស់រថយន្តអគ្គិសនីក៏ជាផ្នែកមួយនៃការជំរុញការធ្វើដំណើរប្រកបដោយនិរន្តរភាព ដោយចូលរួមកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន និងគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជាផងដែរ។

ដូច្នេះហើយ កុំឱ្យឱកាសដ៏ល្អនេះកន្លងផុតឱ្យសោះ សូមទាញយក
App Capitol Cambodia នៅលើទូរស័ព្ទដៃរបស់អ្នកឥឡូវនេះ ដើម្បីធ្វើការកក់សំបុត្របានរហ័ស ទាន់ចិត្ត ទទួលបានការបញ្ចុះតម្លៃបន្ថែម និងធានាបាននូវជើងធ្វើដំណើរប្រកបដោយទំនុកចិត្តខ្ពស់។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia