ស្រឡាញ់ទេ? ម៉ូតូអគ្គិសនីមិនចេះខ្លាចទឹក Yadea Ocean គឺបានមកដល់ខ្មែរហើយ តម្លៃពិសេសណាស់
Pheakdey Prem
SEPTEMBER 13 2023
PR
2 mins read

​​​​​​​​​​​​​កាល​ពី​ថ្មី​ៗនេះ​ ម៉ូតូ​​អគ្គិសនីថ្មី​​ ១ម៉ូដែលរបស់​​​​ YADEA Ocean ​​គឺ​ទើ​ប​តែ​​​បាន​​​នាំ​ចូល​មក​ស្រុក​ខ្មែរ​ ​​​​​ ហើយ​ការ​មកដល់​​​​​របស់​​ម៉ូតូ​​​​អគ្គិសនី​នេះ សមត្ថភាព​​គឺមិន​ខុស​គ្នា​​​នឹង​ឈ្មោះ​​ឡើយ​ ​ថ្វី​បើជា​ម៉ូតូ​​អគ្គិសនី​​ សម្រាប់​ឧបសគ្គ​​ទឹក​​ជន់​លេច​​ផ្លូវ​​​ល្មមៗ​ ម៉ូតូ​នេះអាច​​ឆ្លង​ផុត​យ៉ាង​ងាយ​​។​

11

ក្រុម​ហ៊ុន Hong Hea Technology Co,.LTD. ​ដែល​ជា​អ្នក​នាំ​ចូល​​ម៉ូតូ​អគ្គិសនី​ YADEA ផ្តាច់​មុខ​​​នាំ​ចូល​មក​​​​ស្រុក​ខ្មែរ​…​ថ្មី​ៗនេះ​ ​​​ម៉ូតូ​អគ្គិសនី​ម៉ូឌែល​​​ថ្មី​​​​​ ​១​ទៀត​បាន​មក​ដល់​ Showroom ​ហើយ​ ​គឺ​ YADEA OCEAN ​ដែល​​មាន​ការ​ឌី​ហ្សា​ញ​​​រូបរាង​បែបទំនើបសម្រាប់យុគសម័យថ្មី ​​​និយាយ​​រួម​​​រូបរាងបែប​ Classic ដូច​ទៅ​នឹងម៉ូតូ​ Scoopy Mini ផងដែរ​។​

7

​​YADEA Ocean ធ្វើឡើងពីសមាសធាតុពិសេសៗ បីយ៉ាង ដែលមិនត្រឹមតែធ្វើឱ្យមានភាពទន់រលោងនោះ​ទេ​ ថែមទាំងធ្វើឱ្យផ្ទៃរបស់វាកាន់តែមានភាពធន់ និង មិនងាយពត់បាន។ ចង្កៀងមុខ និងផ្នែកផ្សេងទៀត ដែលប្រើប្រាស់កញ្ចក់ចាំងថ្លាជះពន្លឺដ៏ស្រស់ស្អាត មើលបានឆ្ងាយ និង បន្ថែម​​កម្រិត​​​​​ច្បាស់ល្អ។

9

ចង្កៀងមុខប្រភេទ​ LED អាចបញ្ចេញពន្លឺបានដល់ទៅ ១,២៦០ម៉ែត្រ ចម្ងាយនៃការសាយភាយពន្លឺដល់ទៅ ១៨ម៉ែត្រ ហើយចម្ងាយនៃកាំរស្មីមានពន្លឺឆ្ងាយអាចឈានដល់ ៤៥ម៉ែត្រ ដែលអាចធ្វើឲ្យការធ្វើដំណើរនៅពេលយប់កាន់តែមានសុវត្ថិភាពខ្ពស់​។

3

លើសពីនេះ YADEA Ocean ត្រូវបានធ្វើឡើង​​យ៉ាង​យក​ចិត្ត​ទុក​ដាក់​សម្រាប់​សុភាព​នារី​​​ ​​ដោយ​បាន​បំពាក់​នូវពូកខ្យល់សម្ពាធសូន្យ ដែលធ្វើឲ្យ​ប្រសើរឡើងនូវភាពធន់ ជាង 40% បើធៀបនឹងពូកធម្មតា។​

2

​យ៉ាង​ណាមិញ​​​​ សម្រាប់​​ការ​ធ្វើ​ដំណើរ​​​​​​​ម៉ូតូនេះ​អាច​​​បើក​បរ​ក្នុង​ល្បឿន​អតិបរមា 45-50Km/h ​​​​បំពាក់​ជាមួយ​នឹងម៉ូទ័រ​កម្លាំង 800w ​និង​មាន​ថាមពល​អាគុយ​ប្រភេទ​ស្ងួត(  Graphene Battery TTFAR Graphene 3 Plus) ទំហំ​ 60V26Ah ​​ដែល​សាក​ថ្មមួយ​​​ពេញ​​ ​ អាច​​​​រត់​បាន​ចម្ងាយ​ 70-80Km អាស្រ័យ​លើ​ដ្ឋាន​ភាព​ជាក់​ស្តែង​។

10

​​ចំពោះ​​​​​​ចំណុច​​សុវត្ថិភាព​វិញ​ ​​​YADEA ​បាន​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​មែន​ទែន​​​​ទៅ​លើ​​​អ្នក​ប្រើ​​ប្រាស់​​ ​​​​ជា​ពិសេស​ការ​ជិះ​ក្នុង​​ទឹក​​នៅ​ពេល​​​​​ភ្ងៀង​លិច​ផ្លូវ​ម្តង​ៗ​ ម៉ូតនេះអាច​ឆ្លងកាត់​ ឧបសគ្គ​បាន​​​​​មិន​ចាញ់​​ម៉ូតូ​​​ម៉ាស៊ីន​សាំង​​ឡើយ​ ​​​​​​ម្យ៉ាងវិញ​ទៀតទៅ​លើ​​កង់​​​​ទំហំ​១០ អ៊ីញ​​ទាំងមុខ​ក្រោ​យត្រូវ​បំពាក់​​ជា​​​ប្រភេទហ្វ្រាំង Disc ខាងមុខ និង​ខាងក្រោយ​ជា​ប្រភេទ​ហ្វ្រាំង​ Drum ។

គួរ​ជំរាប​ផង​ដែរ​​ថា​ ​សម្រាប់តម្លៃ​​​​​របស់​​ម៉ូតូ​អគ្គិសនី​ YADEA Ocean ​​​​​​លក់​នៅ​ក្នុង​ស្រុក​ខ្មែរ​​គឺ​ខ្ទង់​ ៩០០ដុល្លារ​ ។

ប្រសិនជាបងប្អូនចាប់អារម្មណ៌ជាមួយផលិតផល YADEA​  ឬចង់ដឹងព័ត៌មានលម្អិត អាចធ្វើការទំនាក់ទំនងតាមរយៈហ្វេកប៊ុកផេក YADEA Cambodia ឬលេខទូរស័ព្ទ 010 761 313

5

8

4

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia