ក្រុមហ៊ុន Xiaomi Auto ដែលជាក្រុមហ៊ុនអេឡិចត្រូនិករបស់ចិនដ៏លេចធ្លោមួយ ដែលបច្ចុប្បន្ន Xiaomi បានចូលទីផ្សាររថយន្តអគ្គិសនី (EV) ដែលបង្កើតឡើងតាំងពីឆ្នាំ 2021 ដោយលោក Lei Jun ។ ក្រុមហ៊ុន Xiaomi Auto មានទីស្នាក់ការកណ្តាលនៅទីក្រុងប៉េកាំង ហើយផ្តោតលើការអភិវឌ្ឍ និងផលិតរថយន្តអគ្គិសនីឆ្លាតវៃ។ រថយន្តដំបូងរបស់ក្រុមហ៊ុនគឺ Xiaomi SU7 បានដាក់លក់ក្នុងឆ្នាំ 2024 ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយដោយបង្ហាញពិភពលោកពីភាពឆ្លាតវៃរបស់រថយន្ត និងចំណុចពិសេសរបស់ Xiaomi ទៅកាន់ពិភពលោកស៊ីវីឡៃ ដែបច្ចុប្បន្ន Xiaomi កំពុងមានគោលបំណងបង្កើតវត្តមានដ៏រឹងមាំនៅក្នុងវិស័យរថយន្តអគ្គិសនីដែលមានការប្រកួតប្រជែង ប្រើប្រាស់ជំនាញបច្ចេកវិទ្យា និងការទទួលស្គាល់ម៉ាកយីហោរបស់ខ្លួន។
រថយន្ត Xiaomi SU7 Max ដែលជាផ្នែកមួយនៃរថយន្តអគ្គិសនី SU7 របស់ Xiaomi ត្រូវបានដាក់លក់ជាផ្លូវការនៅប្រទេសចិននៅថ្ងៃទី 28 ខែមីនា ឆ្នាំ 2024។ ដោយថ្មីៗនេះកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ យោងតាមការបង្ហោះលើគេហទំព័រហ្វេសប៊ុករបស់ Xiaomi Auto Cambodia បានចេញផ្សាញពីរថយន្តម៉ូឌែលថ្មីស្រឡាងមួយដែលមានឈ្មោះថា Xiaomi SU7 Max ។ រថយន្តម៉ូឌែលមួយនេះពិតជាមានកម្លាំងខ្លាំងជាងរថយន្តទូទៅទ្វេដង ដូច្ចេះមកដឹងពីលក្ខណៈពិសេសរបស់រថយន្តមួយនេះ។
- Xiaomi SU7 Max ជាប្រភេទរថយន្តទ្វា៤ មានកៅអី ៥ ដែលមានទម្រង់ជាប្រភេទ Modena និងបំពាក់ដោយប្រព័ន្ធបើកបរស្វ័យប្រវត្តិ
- វាប្រើប្រាស់អាគុយ NMC Qilin ទំហំ 101 kWh ដែលផលិតដោយក្រុមហ៊ុន CATL, ដែលដំណើរការនៅវ៉ុល 800 V ដែលត្រូវបានផ្គុំក្នុងទម្រង់ cell-to-pack។ រថយន្ត SU7 Max អាចបង្កើនល្បឿនពី 0-100 គីឡូម៉ែត្រក្នុងមួយម៉ោង (0-62 ម៉ាយក្នុងមួយម៉ោង) ក្នុងរយៈពេល 2.78 វិនាទី, ទម្ងន់រថយន្ត 2,205 គីឡូក្រាម (4,861 ផោន), និងល្បឿនកំពូល 265 គីឡូម៉ែត្រក្នុងមួយម៉ោង (165 ម៉ាយក្នុងមួយម៉ោង)
- ប្រព័ន្ធចលនាកង់ទាំងបួនរបស់ SU7 Max គឺមានម៉ូទ័របញ្ចូលនៅផ្នែកខាងមុខដែលបញ្ចេញថាមពល ២២០ គីឡូវ៉ាត់ (២៩៩ សេះ; ២៩៥ សេះសេះ) និងកម្លាំងបង្វិល ៣៣៨ ញូតុនម៉ែត្រ (២៤៩ ផោនហ្វីត) និងម៉ូទ័រស៊ីនក្រូនម៉ាញ៉េទិចអចិន្ត្រៃយ៍ HyperEngine V6s ដែលបង្កើតថាមពល ២៧៥ គីឡូវ៉ាត់ (៣៧៤ សេះ; ៣៦៩ សេះសេះ) និងកម្លាំងបង្វិល ៥០០ ញូតុនម៉ែត្រ (៣៦៩ ផោនហ្វីត) នៅផ្នែកខាងក្រោយ ដែលសរុបទាំងអស់គឺ ៤៩៥ គីឡូវ៉ាត់ (៦៧៣ សេះ; ៦៦៤ សេះសេះ) និងកម្លាំងបង្វិល ៨៣៨ ញូតុនម៉ែត្រ (៦១៨ ផោនហ្វីត)
- រថយន្ត Xiaomi SU7 Max មានបំពាក់អាគុយដែលមានបច្ចេកវិទ្យា 900V ដែលអនុញ្ញាតឱ្យសាកថ្មពី 10% ទៅ 80% ក្នុងរយៈពេលប្រហែល 20 នាទី ដោយប្រើឆ្នាំងសាកលឿនបំផុត និងអាចបន្ថែមចម្ងាយធ្វើដំណើរបាន 510 គីឡូម៉ែត្រក្នុងរយៈពេល 15 នាទី (CCS, 10-80%)
- ប្រព័ន្ធសុវត្ថិភាពដូចជា៖ ឧបករណ៍ចាប់សញ្ញា ១២ គ្រាប់, មុខងារជំនួយការការពារការប៉ះទង្គិចផ្នែកខាងមុខ/ក្រោយ/ចំហៀង, ការរក្សាចំណុចកណ្តាលគន្លងផ្លូវ, ជំនួយក្នុងការប្តូរគន្លងផ្លូវ, ការព្រមានអំពីការចាកចេញពីគន្លងផ្លូវ, ហ្វ្រាំងសង្គ្រោះបន្ទាន់ជាមួយនឹងការត្រួតពិនិត្យអ្នកថ្មើរជើង និងអ្នកជិះកង់នៅជិត ឬពីមុខរថយន្ត និងផ្សេងៗជាច្រើនទៀតដើម្បីធានាសុវត្ថិភាពដល់អ្នកបើកបរ និងអ្នករួមដំណើរលើដងផ្លូវជាមួយអត្ថប្រយោជន៍ជាច្រើនទៀត ។
យ៉ាងណាមិញប្រសិនបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍ចង់ទិញរថយន្ត Xiaomi SU7 Max អ្នកទាំងអស់គ្នាអាចទាក់ងទងទៅកាន់គេហទំព័រហ្វេសប៊ុក Xiaomi Auto Cambodia ពីព័ត៌មានលម្អិតអំពីរថយន្ត Xiaomi បាន។ សម្រាប់លេខទំនាក់ទំនង 𝟎𝟕𝟖 𝟑𝟑𝟓 𝟓𝟎𝟐 ។ ទីតាំងសាខាធំគឺនៅ ផ្លូវ105, ទួលសង្កែ បើអ្នកទាំងអស់គ្នាចង់ទិញអាចមកកក់ឥឡូវនេះនឹងទទួលបានតម្លៃពិសេសពីក្រុមហ៊ុន និងចំនួនក្នុងស្តុកមានកំណត់។
អត្ថបទដោយ៖ ងួន ឃុនណា