Xiaomi ដែលជាក្រុមហ៊ុនអេឡិចត្រូនិច និងបច្ចេកវិទ្យាដ៏ធំមួយរបស់ចិន បានប្រកាសចេញលក់រថយន្ត SUV អគ្គិសនី Xiaomi YU7 ជាផ្លូវការនៅថ្ងៃទី 26 ខែមិថុនា ឆ្នាំ 2025 នេះបើយោងតាមការបង្ហោះលើគេហទំព័រផ្លូវការ Xiaomi។ ការបញ្ជាទិញបានចាប់ផ្ដើមភ្លាមៗក្រោយការប្រកាសចេញលក់ ហើយក្រុមហ៊ុនបានទទួលការកក់រហូតដល់ 200,000 គ្រឿង ត្រឹមតែ 3 នាទី ប៉ុណ្ណោះដែលធ្វើឱ្យសមត្ថភាពផលិតអស់រហូតដល់ដើមឆ្នាំ 2027។
ទំហំ៖
- រូបរាង: មានរូបរាងស្ព័រ (Sporty) និងទាបស្រដៀងនឹងរថយន្តប្រភេទ fastback បើទោះបីជាវាជាប្រភេទ SUV ក៏ដោយ។ រូបរាងផ្នែកខាងក្រោយនៃរថយន្តនេះត្រូវបានរចនាឡើងស្រដៀងនឹងទៅនឹង Ferrari Purosangue។
ការសាកថ្ម (Charging)៖
- រថយន្តទាំងបីម៉ូដែលនេះត្រូវបានបង្កើតឡើងនៅលើ platform 800-volt ដែលអនុញ្ញាតឱ្យសាកថ្មបានលឿន។
- YU7 Max អាចសាកថ្មពី 10% ទៅ 80% ត្រឹមតែ 12 នាទី ប៉ុណ្ណោះ ដែលអាចបើកបរបានចម្ងាយរហូតដល់ 620 km ក្នុងរយៈពេលសាកថ្ម 15 នាទី។
សមត្ថភាព (Performance) និងកម្លាំង៖
Xiaomi YU7 មានជម្រើស 3 Options គឺ Standard, Pro, និង Max YU7 Standard (RWD):
- កម្លាំងម៉ាស៊ីន: 235 kW (315 hp), កម្លាំងរមួល (Torque): 528 Nm, ល្បឿន 0-100km/h: 5.88 វិនាទី, ល្បឿនអតិបរមា (Top speed): 240 km/h, ប្រភេទថ្ម (Battery): ថ្ម LFP 96.3 kWh (800V), ចម្ងាយបើកបរ (CLTC-rated range): 835 km
YU7 Pro (AWD):
- កម្លាំងម៉ាស៊ីន: 365 kW (489 hp), កម្លាំងរមួល (Torque): 690 Nm, ល្បឿន 0-100km/h: 4.27 វិនាទី, ល្បឿនអតិបរមា (Top speed): 240 km/h, ប្រភេទថ្ម: ថ្ម LFP 96.3 kWh (800V), ចម្ងាយបើកបរ: 770 km
YU7 Max (AWD)
- កម្លាំងម៉ាស៊ីន: 508 kW (681 hp), កម្លាំងរមួល (Torque): 866 Nm, ល្បឿន 0-100km/h: 3.23 វិនាទី, ល្បឿនអតិបរមា: 253 km/h, ប្រភេទថ្ម: ថ្ម NMC 101.7 kWh (800V) ពីក្រុមហ៊ុន CATL, ចម្ងាយបើកបរ: 760 km
តម្លៃ និងការបញ្ជាទិញលើទីផ្សារ៖
- YU7 Standard: ចាប់ពី 253,500 យ័ន (ប្រហែល $35,300 USD)
- YU7 Pro: ចាប់ពី 279,900 យ័ន (ប្រហែល $39,000 USD)
- YU7 Max: ចាប់ពី 329,900 យ័ន (ប្រហែល $46,000 USD)
បំពាក់ដោយបច្ចេកវិទ្យា និងលក្ខណៈពិសេស៖
- ប្រព័ន្ធបើកបរស្វ័យប្រវត្តិ (Autonomous Driving): ត្រូវបានបំពាក់ដោយ LiDAR, 4D mmWave Radars, កាមេរ៉ា 11 គ្រាប់, និងឧបករណ៍ចាប់សញ្ញា ultrasonic 12 គ្រាប់។
- កៅអី: មានជម្រើសកៅអីផ្នែកខាងមុខ zero-gravity ដែលអាចលាបាន និងមានមុខងារម៉ាស្សា។
- អេក្រង់: មានអេក្រង់កណ្តាលទំហំ 16.1 អ៊ីង, អេក្រង់សម្រាប់អ្នកបើកបរ (driver's display) ទំហំ 7.1 អ៊ីង, និងអេក្រង់សម្រាប់អ្នកដំណើរខាងក្រោយ។
- ប្រព័ន្ធសំឡេង: មានប្រព័ន្ធសំឡេង Dolby Atmos 25 គ្រាប់។
- មុខងារពិសេស: រួមមានទូទឹកកកឆ្លាតវៃទំហំ 4.6 លីត្រ, ប្រព័ន្ធសាកថ្មឥតខ្សែ 80W, ដំបូលកញ្ចក់បែប Panoramic Sunroof, និងប្រព័ន្ធជំនួយការបើកបរ ADAS។
ជារួម Xiaomi YU7 គឺជាប្រភេទរថយន្ត SUV អគ្គិសនីប្រណីតដែលមានសមត្ថភាពខ្ពស់ បច្ចេកវិទ្យាទំនើបច្រើន និងមានតម្លៃប្រកួតប្រជែងនៅលើទីផ្សារពិភពលោកផងដែរ។
អត្ថបទដោយ៖ ងួន ឃុនណា