ដើម្បីបង្កើនទឹកដៃក្នុងការសរសេរអត្ថបទឲ្យមានស្តង់ដារ អ្នកអាចប្រើប្រាស់ឧបករណ៍ AI ឥតគិតថ្លៃពីរមុខនេះជាជំនួយ៖
១./ Grammarly: គឺជាឧបករណ៍ដ៏ល្អបំផុតសម្រាប់ការកែសម្រួលភាសាអង់គ្លេស ដោយផ្តោតលើការពិនិត្យ វេយ្យាករណ៍ អក្ខរាវិរុទ្ធ និង សញ្ញាវណ្ណយុត្តិ ដើម្បីធានាថាអត្ថបទរបស់អ្នកមានភាពច្បាស់លាស់ និងត្រឹមត្រូវតាមស្តង់ដារវិជ្ជាជីវៈ។
របៀបប្រើ Grammarly សម្រាប់ការសរសេរអត្ថបទ
- ការដំឡើង និងការចូលប្រើ
- ជ្រើសរើសទម្រង់ប្រើប្រាស់៖
- ដំឡើង Browser Extension (សម្រាប់ Chrome, Firefox, etc.) ដើម្បីពិនិត្យការសរសេរនៅលើវេទិកាអនឡាញ (Google Docs, Email, គេហទំព័រ)។
- ចូលទៅកាន់ Grammarly Editor ផ្ទាល់នៅលើគេហទំព័រ Grammarly ដើម្បីសរសេរ ឬកែសម្រួលឯកសារវែងៗ។
- បង្កើតគណនី៖ ចុះឈ្មោះដោយឥតគិតថ្លៃ (Sign Up Free) ដោយប្រើអ៊ីមែល ឬគណនី Google/Apple របស់អ្នក។

២./ ChatGPT: ជាឧបករណ៍ AI ដែលអាចប្រើជាជំនួយការសរសេរដ៏ទូលំទូលាយ ដោយជួយអ្នកបង្កើតគំនិត គូរគ្រោងអត្ថបទ បង្កើតអត្ថបទព្រាង និង កែសម្រួលរចនាបថ នៃអត្ថបទរបស់អ្នក (អាចប្រើទាំងភាសាខ្មែរ និងអង់គ្លេស)។ ឧបករណ៍នេះជួយជំរុញផលិតភាព និងដោះស្រាយបញ្ហាការស្ទះគំនិត។

វិធីចុះឈ្មោះប្រើ ChatGPT (ឥតគិតថ្លៃ)៖
- ចូលទៅកាន់គេហទំព័រ ChatGPT ឬ OpenAI។
- ចុច "Sign Up": រកមើលប៊ូតុងចុះឈ្មោះ។
- បញ្ចូលព័ត៌មាន: ជ្រើសរើសប្រើគណនី Google/Microsoft ឬចុះឈ្មោះដោយប្រើ Email និង Password។
- ផ្ទៀងផ្ទាត់ Email: ចូលទៅ Email របស់អ្នក ហើយចុចលើ Link ផ្ទៀងផ្ទាត់
- បញ្ចូលលេខទូរស័ព្ទ: បញ្ចូលលេខទូរស័ព្ទដើម្បីទទួលកូដផ្ទៀងផ្ទាត់ (Verification Code) ។
- ចាប់ផ្តើមប្រើ: បន្ទាប់ពីផ្ទៀងផ្ទាត់រួច អ្នកអាចចាប់ផ្តើមវាយបញ្ចូលសំណួរ (Prompt) ទៅក្នុងប្រអប់ Chat បានភ្លាមៗ។

ការប្រើប្រាស់រួមគ្នានៃ AI ទាំងពីរនេះនឹងជួយអ្នកចាប់ផ្តើមសរសេរបានលឿន និងបញ្ចប់ដោយអត្ថបទដែលមានគុណភាពខ្ពស់ផងដែរ។

