បើយើងនិយាយដល់ពពួកឡានម៉ាស៊ីនសាំង ដែលមានកម្រិតស៊ីសាំងតិចបំផុត គឺគិតមិនបំផុតពីពពួកឡាន Hybrid ឡើយតែបើយើងនិយាយអំពីឡានដែលស៊ីសាំង ដូចចាក់ទឹកនោះ គឺគេចមិនផុតពីពពួកឡានម៉ាស៊ីន W16 ឡើយ ។ ដូច្នេះថ្ងៃនេះ ចាបខៀវនឹងណែនាំលោកអ្នកមកស្គាល់នូវឡានចំនួន ៤ម៉ូដែល ដែលជាកំពូលឯកទេសអ្នកស៊ីសាំងខ្លាំងជាងគេ។
Rolls-Royce Phantom
Rolls-Royce Phantom ជាឡានដ៏ប្រណិតមួយរបស់ក្រុមហ៊ុន Rolls-Royce Group ដែលមានតម្លៃចាប់ពី ម៉ឺន៤៥៧ ៧៥០ ដុល្លារឡើងទៅ ។ ឡានមានម៉ាស៊ីន6.7L ស៊ីឡាំង V-12 Twin Turbo អាចបង្កើតកម្លាំងបាន ៥៦៣សេះ ហើយចំពោះកម្រិតស៊ីសាំងវិញជាមធ្យម 14MPG ឬ ១៦លីត្រ ក្នុង ១០០គ.ម។
Ford Mustang Shelby GT500
Ford Mustang Shelby GT500 ជាឡាន Performance ខ្ពស់ របស់ Ford Mustang ដែលបានផលិតដំបូងដោយ Shelby American ឆ្នាំ ១៩៦៥ មកម្លេះ ។ Mustang Shelby GT500 ជាកំពូលឡានមានល្បឿនលឿនជាងគេរបស់ Ford ដោយប្រើពេលតែ 3.4s តែប៉ុណ្ណោះក្នុងការជាន់ល្បឿនឲ្យដល់កុងទ័រ ១០០គ.ម/ម៉។
ជាមួយគ្នានេះដែរ ឡាននេះត្រូវបានបំពាក់មកជាមួយនឹងម៉ាស៊ីន 5.2L ស៊ីឡាំង V-8 supercharge អាចបង្កើតកម្លាំងបានដល់ ៧៦០សេះឯណោះ ហើយចំពោះកម្រិតស៊ីសាំងវិញមិនខុសគ្នាអីពី Rolls-Royce Phantom ឡើយ គឺ ១៦លីត្រ /១០០គ.ម ។ គួរបញ្ជាក់ផងដែរថា សម្រាប់ទីផ្សារអាមេរិក តម្លៃរបស់ឡាននេះចាប់ពី ៧៤ ០៩៥ ដុល្លារ ។
Lamborghini Aventador
Lamborghini Aventador ជាឡានទ្វារពីរ ប្រភេទ Coupe និង Roadster ដែលមានតម្លៃ ៤២១ ៣២១ដុល្លារ ហើយឡាននេះមានម៉ាស៊ីនចំណុច 6.5L មានស៊ីឡាំងចំនួន V-12 និងមានកម្លាំង ៧៣០សេះ សម្រាប់កម្រិតនៃការស៊ីសាំងរបស់ Anventador ជាមធ្យម 10MPG ឬ 19លីត្រ/១០០គ.ម ។
Bugatti Chiron
Bugatti Chiron មិនត្រឹមជាឡានស្ព័រដែលមានតម្លៃ 3.6លានដុល្លារ តែមួយមុខទេ ថែមទាំងជាឡានដែលមានកម្រិតសាំងខ្ពស់ជាងគេផងដែរ ព្រោះថាឡាននេះមានម៉ាស៊ីនដល់ទៅ ១៦ គឺ W-16 ចំណុះ 8.0L និងមានកម្លាំង ១៥០០សេះ សម្រាប់កម្រិតនៃការស៊ីសាំងវិញ ជាមធ្យម 8MPG ឬ ២៩លីត្រ/១០០គ.ម៕
អត្ថបទដោយ៖ ព្រឹម ភក្តី