កម្រមាន! ធនាគារពិភពលោក World Bank ប្រកាសបើកវគ្គបង្រៀនតាមអនឡាញឥតគិតថ្លៃរហូតដល់៣២ វគ្គសិក្សា
Khunna - ឃុនណា
FEBRUARY 26 2025
ឱកាស
1.5 K views
2 mins read

ជាទូទៅមនុស្សភាគច្រើបានស្គាល់ថា អង្គការធនាគារពិភពលោក (World Bank)  គឺជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដែលផ្តល់ប្រាក់កម្ចី និងជំនួយដល់រដ្ឋាភិបាលនៃប្រទេសដែលមានចំណូលទាប និងមធ្យម ក្នុងគោលបំណងនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលមានទីតាំងនៅរដ្ឋ Washington នៃសហរដ្ឋអាមេរិក។

World Bank 780 X439
ថ្មីៗនេះនាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ អង្គការធនាគារពិភពលោកបានប្រកាសជាសាធារណៈតាមបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ កំពុងបើកវគ្គសិក្សាអនឡាញទូទាំងពិភពលោក មិនថាសិស្សនៃប្រទេសណាក៏អាចរៀនបានដោយឥតគិតថ្លៃក្នុងវគ្គសិក្សាតាមអ៊ីនធឺណិតដ៏ធំ (MOOCs) របស់ធនាគារពិភពលោក។ វគ្គសិក្សាបើកដោយទូលំទូលាយ (OLC) ជាគោលដៅតែមួយរបស់ធនាគារពិភពលោក ដើម្បីពន្លឿនការអភិវឌ្ឍន៍តាមរយៈការរៀនសូត្រ ដែលអ្នកណាក៏អាចចូលប្រើប្រាស់មាតិកាអភិវឌ្ឍន៍លំដាប់ពិភពលោកក្នុងពេលជាក់ស្តែងបានផងដែរ។

Photo 2025 02 26 08 07 40
ប្រសិនបើអ្នកទាំងអស់គ្នាចង់ពង្រីកជំនាញ និងជំរុញអាជីពតាមប្រព័ន្ធសិក្សាស្តង់ដាបែបអន្តរជាតិ អាចចុះឈ្មោះចូលរៀនបានទាំងនេះគឺជាអត្ថប្រយោជន៍ និងការយល់ដឹងអំពីវគ្គសិក្សាដែលសិស្សទទួលបាន៖
•    កសិកម្មឌីជីថល (Digital Agriculture)⁠
•    ការគ្រប់គ្រងកាកសំណល់រឹង (Solid Waste Management)⁠
•    ការវិនិយោគច្រករបៀបដឹកជញ្ជូន (Transport Corridor Investments⁠)
•    ការគ្រប់គ្រងព័ត៌មានភូមិសាស្ត្រ (Geospatial Information Management⁠)
•    ការវិនិយោគ និងហិរញ្ញវត្ថុក្នុងសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ (Investment & Finance in Developing Economies⁠) 
•    ការចំណាយសាធារណៈ និងគណនេយ្យភាពហិរញ្ញវត្ថុ (Public Expenditure and Financial Accountability⁠)
•    ទីក្រុងឆ្លាតវៃ (Smart Cities⁠)
•    ពាណិជ្ជកម្ម និងខ្សែសង្វាក់តម្លៃសកល (Trade and Global Value Chains)⁠
•    ការវាយតម្លៃផលប៉ះពាល់ក្នុងប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម (Impact Evaluation in Low- and Middle-Income Countries⁠)


សម្រាប់ព័ត៌មានលំអិតសូមចុចតំណលីងដើម្បីយល់ពីការចុះឈ្មោះចូលរៀន និងរើសវគ្គសិក្សាដែលអ្នកទាំងអស់គ្នាពេញចិត្ត វគ្គសិក្សាសរុប ៣២វគ្គ នៅក្នុងតំណលីងមួយនេះ https://www.edx.org/school/wbgx?cid=ECR_LI_worldbank_EN_EXT 
គូសបញ្ជាក់ថា វគ្គសិក្សារបស់អង្គការធនាគារពិភពលោកអាចត្រូវបានចូលរៀនដោយឥតគិតថ្លៃ ឬសិស្សអាចជ្រើសរើសក្នុងការទទួលបានវិញ្ញាបនបត្រផ្ទៀងផ្ទាត់ដោយបង់ថ្លៃតិចតួចតែប៉ុណ្ណោះ។

អត្ថបទដោយ៖ ងួន ឃុនណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia