​​​​ Google ទើប​​​អាប់​ដេត​ Android Auto ក្តៅ​ៗ ​​​​​​ងាយស្រួល​ប្រើ​ជាងមុន​​​​​ ​​​​មានទូរស័ព្ទក៏អាច​​​​បញ្ឆេះឡាន​បាន​ដែរ
Pheakdey Prem
JANUARY 22 2023
យានយន្ត
119 views
1 min read

ថ្មី​ៗ​នេះ​​ ​​​ក្រុ​ម​ហ៊ុន​​ Google ទើប​​​បាន​ធ្វើ​ការ​​អាប់ដេត​​​​​​លើ​ប្រ​ព័ន្ធ​​ប្រ​តិបត្តិ​ការ​ Android Auto ថ្មី​​ កាន់​​​​តែ​ងាយ​​​ស្រួល​ប្រើ​ជាងមុខ​​​​​ ​​​​​​​​ជាពិសេ​ស​​​​​​​​សម្រាប់​​​​​​ Android  version 12 អាច​​​​ភ្ជាប់​ជាមួ​យ​សោរឡាន​ឌី​ជីថល​ Digital Car Key ​​​​​​​​​ដោយ​អាច​​បញ្ឆេះ​​ឡាន​​​​​​​បាន​យ៉ាងងាយ​មិន​ចាំបាច់​មាន​សោរ​ឡាន​​​​​ក៏​បាន​ដែរ​។​

Android Auto 87 now Available for All Users as the Coolwalk Rollout Continues 5

​​បើ​យោងតាម​ប្រភពពី​​ Autoevolution បាន​ឲ្យដឹងថា​ ក្រុ​មហ៊ុន​​ Google បាន​​អាប់​ដេត​ Android Auto ថ្មី​ លែង​ឲ្យ​ហួស​​សម័យ​ដូ​ច​ទៀត​ហើយ​ ដោយ​​​​កែប្រែ​​​ត្រង់​អេក្រង់​​បង្ហាញ​​​​ជាប្លុក​ៗ​​​ ​​​​​​​ទាំង​កា​រប្រើ​ប្រាស់​​ Google map ​,​ ការ​ស្តាប់​តន្ត្រី​​​​ ​និង​មុខងារ​ផ្សេង​ៗទៀត​ គឺ​បង្ហាញ​ចេញ​ក្នុង​​​​ពេល​​តែ​មួយ​​ ​ដូច្នេះ​​​យើង​​ក៏លែង​ពិបាក​​​​​​ក្នុង​ ឆ្លាស់​​​​​​​ពី​​App មួយ​ទៅ​ App មួយ​​​​ទៀត​​​​​ធ្វើ​​ឲ្យ​​យើង​មា​ន​​រំខាន​​​ដល់​ការបើកបរ​​​​​​​​​​​។​

Android Auto 87 now Available for All Users as the Coolwalk Rollout Continues 208893 1

 BMW’s Digital Key No Longer Discriminates Between Apple And Android

​​​​អ្វី​ដែល​​ពិសេស​​ខ្លាំងនោះ​​ការ​​អាប់​ដេត​​​ថ្មី​នេះដែរ​ ​​Google បាន​បញ្ជាក់​ថា​​ ​​​​ចំពោះ​ Android 12 អាច​ប្រើ​​ជាមួយ​ Digital Car Key បញ្ឆេះ​ឡាន​ដោយ​ប្រើ​​​​ទូរស័ព្ទ​​​​តែ​មួយ​មុខ​គត់​​ មិន​ចាំ​បាច់​​​មាន​សោរ​ឡាន​អ្វី​ឡើយ។

គួរ​ជំរាប​ផងដែរ​ថា​​​​​​សម្រាប់​មុខងារ​​ Digital Car Key  នេះ​​​​ Google បាន​អនុញ្ញាត​ឲ្យ​ដំណើរការ​បាន​តែ​​លើ​ឡាន​ BMW តែមួយ​ប៉ុណ្ណោះ​​ ដោយ​ឡែក​​ប្រេន​​ឡាន​ផ្សេង​​ទៀត​​​​គឺ​មិន​ទាន់មាន​​នៅ​ឡើយ​ទេ​៕

​​អត្ថបទដោយ​៖ ព្រឹម​ ភក្តី​

​​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia