អ្នកគាំទ្រកីឡាអូឡាំពិកបានបង្ហោះសារយ៉ាងសកម្មនៅលើបណ្តាញសង្គម ដោយសារតែរូបថតរបស់អ្នកបាញ់កាំភ្លើងជនជាតិតួកគី Yusuf Dikec ដែលប្រកួតនៅក្នុងព្រឹត្តិការណ៍បាញ់កាំភ្លើងខ្លីចម្ងាយ ១០ ម៉ែត្រប្រភេទក្រុមចម្រុះនៅទីក្រុងប៉ារីស។
អត្តពលិកវ័យ ៥១ ឆ្នាំរូបនេះ រួមជាមួយដៃគូរបស់គាត់ Sevval Ilayda Tarhan បានឈ្នះមេដាយប្រាក់ហើយ ដោយសារតែ វិធីសាស្ត្រប្រកួតមិនធម្មតារបស់ Dikec បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង។
ខុសពីអ្នកបាញ់កាំភ្លើងភាគច្រើនដែលប្រើឧបករណ៍ការពារត្រចៀក និងវ៉ែនតាពិសេសជំនួយដល់ភ្នែក និងពេលខ្លះមានកញ្ចក់ពណ៌ដើម្បីកាត់បន្ថយការចាំងពន្លឺ Dikec បានប្រកួតដោយមិនប្រើឧបករណ៍ជំនួយទាំងនេះទេ។
អ្នកគាំទ្រម្នាក់បានលើកឡើងអំពីរបៀបប្រកួតពិសេសរបស់ Dikec នៅលើបណ្តាញសង្គម ដោយបានសរសេរថា "ប្រទេសតួកគីបានបញ្ជូនបុរសវ័យ ៥១ ឆ្នាំម្នាក់ដែលមិនប្រើកញ្ចក់ពិសេស គម្របភ្នែក ឬឧបករណ៍ការពារត្រចៀក ហើយបានឈ្នះមេដាយប្រាក់" នៅលើបណ្តាញ X។ ការបង្ហោះនេះបានទាក់ទាញការចាប់អារម្មណ៍ពីមហាសេដ្ឋី Elon Musk ផងដែរ ដែលបានឆ្លើយតបដោយសង្ខេបថា "អស្ចារ្យណាស់"។
ការលើកឡើងកោតសរសើរពីមួយទៅមួយបានបង្កឱ្យមានជាទំនោរលើបណ្ដាញសង្គមសម្រាប់កីឡាកររូបនេះ