បច្ចេកវិទ្យាកាន់តែរីកចម្រើន រីឯមនុស្សលោកក៏វិវត្តន៍ទៅកាន់ការរស់នៅបែបទំនើបដែរ ជាក់ស្តែងដូចជាការទិញឡាន ឬគ្រឿងយន្តផ្សេងៗកាលពីជំនាន់មុន គឺការទិញឡានដល់កន្លែងតែម្តង ហើយត្រូវការអ្នកគុបជេរ ដើម្បីជួយរកមើកឡានល្អ និងមានតម្លៃសមរម្យទៅតាមតម្រូវការរបស់ពួកគេ។
ប៉ុន្តែមកដល់យុគសម័យបច្ចេកវិទ្យារីកចម្រើនកាន់ខ្លាំងបែបនេះ មនុស្សភាគច្រើនមានកិច្ចការរវល់ច្រើន គ្មានពេលដើម្បីដើរមើល ដើរជ្រែរកឡានឡើយ ដូច្នេះដើម្បីកាន់តែងាយស្រួលក្នុងការទិញឡាន ហើយគ្មានពេលច្រើន អាចមកមើលក្នុងវេបសាយលក់ឡានទាំង ២ បង្កើតឡើងដោយកូនខ្មែរ។
នេះជាវេបសាយលក់ឡានដែលមានម៉ាកយីហោជាច្រើនយ៉ាងសម្បូរបែប មកពីខាងអឺរ៉ុប អាមេរិក អាស៊ីជាដើម ។ ក្នុងវេបសាយនេះដែរគឺមានការដាក់តម្លៃច្បាស់លាស់ និងមានការត្រួតពិនិត្យលក្ខណ:បច្ចេកទេស: គ្រឿងក្រោម ប្រព័ន្ធសុវត្ថិភាព ព្រមទាំងមានការវាយតម្លៃឡានផងដែរ។
២.Car Zone Cambodia
ជាវេបសាយលក់ឡានមួយទឹកសុទ្ធ ដែលនាំចូលមកពីប្រទេសកូរ៉េខាងត្បូង ប៉ុន្តែឡានគឺមានគ្រប់ម៉ូដ គ្រប់ម៉ាក ឡានតម្លៃថ្លៃ មធ្យម និងតម្លៃសមរម្យយ៉ាងណាក៏មានដែរ មិនតែប៉ុណ្ណោះគ្រប់ឡានដែលបានដាក់លក់ក្នុងវេបសាយនេះ មានការត្រួតពិនិត្យគ្រប់លក្ខណ:បច្ចេកទេស និងប្រព័ន្ធសុវត្ថិភាព ហើយរាល់ឡាននីមួយសុទ្ធសឹង មានវីដេអូបង្ហាញគ្រប់ជ្រុងនៃឡានទាំងអស់។
៣. Phsarlan-ផ្សារឡាន
ផ្សារឡាន ជាវេបសាយលក់ឡានមួយទឹក ដែលមានការពេញនិយមជាខ្លាំងពីសំណាក់អ្នកទិញ-លក់ឡាន ទូទាំងប្រទេសកម្ពុជា អ្វីដែលពិសេសនោះ ក្នុងវេបសាយនេះមានដាក់លក់ឡានបន្ទាន់ ដែលមានតម្លៃល្អ និងឡានស្អាតៗ ។
គួរជំរាបផងដែរថា សម្រាប់វេបសាយលក់ឡានទាំង២ ខាងលើនេះ ត្រូវបានបង្កើតឡើងចេញពីកូនខ្មែរ ងាយស្រួលស្វែងយល់ និងងាយក្នុងប្រើប្រាស់ក្នុងការប្រាស្រ័យទាក់ទងគ្នា៕
អត្ថបតដោយ៖ ព្រឹម ភក្តី