អង្គុយបំពេញបន្តិច បាន CV ស្ដង់ដារមួយភ្លាម! នេះជាគេហទំព័រសរសេរ CV ដោយខ្លួនឯង ត្រឹម៥នាទីរួច
ផែន ផាន់ណា
APRIL 19 2022
គន្លឹះល្អៗ
3.3 K views
1 min read

នៅក្នុងការស្វែងរកការងារ ឬដាក់ពាក្យធ្វើការនៅកន្លែងណាមួយ ពិតណាស់ការរៀបចំ CV ឬ ប្រវត្តិរូបសង្ខេបជាភាសាអង់គ្លេស គឺជារឿងសំខាន់ និងមិនអាចខ្វះបាន។ បញ្ហាមួយដែលអ្នកជ្រើសបុគ្គលិកតែងជួបប្រទះនោះគឺ អ្នកដែលមកដាក់ពាក្យសុំចូលធ្វើការ មិនសូវចេះរៀបចំ CV ឬធ្វើ CV មិនត្រូវតាមស្ដង់ដារ។

Resume Do's and Don'ts | Robert Half

កន្លងមកដើម្បីទទួលបាន CV ឬប្រវត្តិរូបសង្ខេ​បនេះ គេត្រូវជួលអ្នកសរសេរ ឬក៏ពឹងពាក់អ្នកធ្លាប់សរសេរ ដើម្បីឱ្យត្រូវតាមស្ដង់ ប៉ុន្តែសម័យនេះគេមានគេហទំព័រ ដែលយើងអាចចូលទៅសរសេរ CV ឱ្យត្រូវស្ដង់ដារដោយខ្លួនឯងបានមិនបាច់ពឹងពាក់គេឡើយ។

cvmkr.com គឺជាគេហទំព័រដ៏ល្បី និងត្រូវបានមនុស្សនៅជុំវិញពិភពលោកប្រើប្រាស់ ដើម្បីសរសេរ CV។ លោកអ្នកអាចចូលទៅគេហទំព័រនេះ ដើម្បីបង្កើត CV ដោយខ្លួនឯងបាន។ បន្ទាប់ចូលទៅ ដំបូងត្រូវយកពាក្យថា Create a cv now រួចបំពេញក្នុងប្រអប់។

2

2022 04 19 16 10 28

អ្វីដែលពិសេសនេះ លោកអ្នកអាចចូលទៅសរសេរអំពីព័ត៌មានផ្ទាល់ខ្លួន បទពិសោធន៍ធ្វើការងារ ការអប់រំ ចំណងចំណូលចិត្ត និងព័ត៌មានមួយចំនួនទៀត។ ក្រោយសរសេររួចរាល់ យើងអាច Save File ជា PDF, HTML, TXT បានផងដែរ។

អត្ថបទដោយ៖ ផែន ផាន់ណា

 

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia