ការអានតាមអនឡាញ បានក្លាយជាផ្នែកមួយយ៉ាងសំខាន់នៃជីវិតសម័យថ្មី ដោយផ្តល់នូវ ភាពងាយស្រួល និង ភាពបត់បែន ក្នុងការទទួលបានព័ត៌មាន និងចំណេះដឹង។ គុណសម្បត្តិដ៏ធំមួយគឺ ភាពងាយស្រួលក្នុងការទទួលបាន ព័ត៌មានរាប់លាន និង សៀវភៅឥតគិតថ្លៃ ដូចជាពី Project Gutenberg និង Open Library ដោយគ្រាន់តែមានការតភ្ជាប់អ៊ីនធឺណិត។
មានគេហទំព័រជាច្រើនដែលផ្តល់នូវការចូលទៅកាន់សៀវភៅរាប់ម៉ឺនក្បាលដោយឥតគិតថ្លៃ ប៉ុន្តែគេហទំព័រដែលល្បីល្បាញបំផុតនៅលើពិភពលោកពីរគឺ៖
1.Project Gutenberg: គេហទំព័រនេះមានការប្រមូលផ្ដុំសៀវភៅជាង ៦០,០០០ ក្បាលជាសាធារណៈ ដោយផ្តោតជាពិសេសទៅលើស្នាដៃបុរាណដែលអស់កម្មសិទ្ធិបញ្ញា។ អ្នកអាចស្វែងរកសៀវភៅតាមចំណងជើង អ្នកនិពន្ធ ឬប្រធានបទ ហើយអានពួកវាជាទ្រង់ទ្រាយ PDF, EPUB, Kindle និងមានទម្រង់ជាអូឌីយ៉ូផងដែរ។
របៀបប្រើ Project Gutenberg:
- ចូលទៅកាន់គេហទំព័រ: បើកកម្មវិធីរុករក (web browser) របស់អ្នក ហើយវាយបញ្ចូល www.gutenberg.org ។
- អ្នកអាច ស្វែងរក សៀវភៅតាមចំណងជើង (title), អ្នកនិពន្ធ (author), ឬពាក្យគន្លឹះ (keyword) ក្នុងប្រអប់ស្វែងរក។
- អ្នកក៏អាច រុករក ប្រភេទ (categories) ផ្សេងៗ ដូចជា ប្រលោមលោក (fiction), កំណាព្យ (poetry), ប្រវត្តិសាស្ត្រ (history) ជាដើម។
- ជ្រើសរើសទម្រង់៖ នៅពេលអ្នករកឃើញសៀវភៅដែលអ្នកចង់អាន សូមចុចលើចំណងជើងរបស់វា។ អ្នកនឹងឃើញជម្រើសទាញយក ឬអានតាមទម្រង់ផ្សេងៗ ដូចជា ePub, Kindle, Plain Text, ឬ HTML ។ ជ្រើសរើសទម្រង់ដែលងាយស្រួលបំផុតសម្រាប់អ្នក។
2.Open Library: ជាគម្រោងរបស់ Internet Archive ដែលមានគោលបំណងបង្កើតបណ្ណាល័យឌីជីថលសម្រាប់រាល់សៀវភៅទាំងអស់ដែលត្រូវបានបោះពុម្ភផ្សាយ។ Open Library ផ្តល់ការចូលទៅកាន់សៀវភៅរាប់លានក្បាល ដែលអ្នកអាចខ្ចីជាឌីជីថលបានក្នុងរយៈពេលកំណត់។ វាមានចំណុចប្រទាក់ដ៏ទាន់សម័យ និងងាយស្រួលប្រើប្រាស់ ហើយអ្នកក៏អាចកំណត់គោលដៅអានប្រចាំឆ្នាំ និងតាមដានការអានរបស់អ្នកបានផងដែរ។
របៀប្រើ Open Library
· ស្វែងរកសៀវភៅ: ចូលទៅកាន់គេហទំព័រ Open Library (openlibrary.org) ហើយវាយចំណងជើងសៀវភៅដែលអ្នកចង់បានក្នុងប្រអប់ស្វែងរក។
· ខ្ចីសៀវភៅ: ប្រសិនបើសៀវភៅនោះមានជាទម្រង់ឌីជីថល អ្នកនឹងឃើញប៊ូតុង "Borrow" (ខ្ចី)។ ចុចលើប៊ូតុងនោះ។
គូសបញ្ជាក់ផងដែរថា គេហទំព័រទាំងពីរនេះសុទ្ធតែមានការប្រមូលផ្ដុំដ៏សម្បូរបែប ហើយជាប្រភពដ៏ល្អឥតខ្ចោះសម្រាប់អ្នកដែលស្រឡាញ់ការអាន និងចង់ស្វែងយល់ពីចំណេះដឹងថ្មីៗដោយឥតគិតថ្លៃ និងគ្រាន់តែភ្ជាប់ជាមួយ Email តែប៉ុណ្ណោះ។