រៀនដោយសេរី! ចង់ចាប់ផ្តើមរៀនឌីស្សាញរូបភាពថ្នាក់កម្រិតដំបូង អាចចុះឈ្មោះបានតាមវេបសាយ ២ នេះ
Khunna - ឃុនណា
OCTOBER 14 2025
គន្លឹះល្អៗ
344 views
2 mins read

ការរៀន Graphic Design គឺជាជំនាញមួយដ៏ល្អ និងមានប្រយោជន៍ខ្លាំង ទាំងសម្រាប់ទីផ្សារការងារ និងការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន។ គ្រប់អាជីវកម្មសុទ្ធតែត្រូវការ Graphic Designerមិនថាជាក្រុមហ៊ុនធំ អាជីវកម្មខ្នាតតូច ឬស្ថាប័នរដ្ឋទេ សុទ្ធតែត្រូវការអ្នករចនារូបភាពដើម្បីបង្កើត ឡូហ្គោ (Logo), ការផ្សាយពាណិជ្ជកម្ម (Ads), ផ្ទាំងបដា (Banners), មាតិកាលើបណ្តាញសង្គម (Social Media Content) និង គេហទំព័រ (Websites) ជាដើម។

 Graphic Designer1

ដូច្នេះប្រសិនបើអ្នកចង់ចាំផ្តើមរៀន Design ដើម្បីតេស្តសម្ថភាពមុននឹងសម្រេចចិត្តចូលរៀនវគ្គសិក្សាធំៗ ឬវគ្គខ្លីៗគួរតែសាកជាមួយនឹងវេបសាយ ២ នេះជាមុនសិនដែលអ្នកទាំងអស់គ្នាអាចប្រើបានដោយសេរី និងឥតគិតថ្លៃ គឺ Canva Design School និង Envato Tuts+

 Graphic Design

 ./ Canva Design School គឺជាវេទិកាដ៏ល្អ និងងាយស្រួលបំផុតសម្រាប់អ្នកចាប់ផ្តើមដំបូង ព្រោះវគ្គសិក្សាគឺ ឥតគិតថ្លៃ (Free) ទាំងស្រុង។ អ្នកទាំងអស់គ្នាអាចចុះឈ្មោះចូលរៀនបានតាមរយៈខាងក្រោម។ 

  • បើកគេហទំព័រ: ចូលទៅកាន់ Canva Design School បន្ទាប់មកចុះឈ្មោះ/ចូលគណនី (Log In/Sign Up): ទោះបីជាវគ្គសិក្សាឥតគិតថ្លៃក៏ដោយ អ្នកប្រហែលជាត្រូវ ចុះឈ្មោះ (Sign Up) ឬ ចូលគណនី (Log In) Canva របស់អ្នក (ប្រសិនបើអ្នកមានរួចហើយ) ដើម្បីតាមដានវឌ្ឍនភាពសិក្សារបស់អ្នក។ 

Og Image

  • នៅពេលចូលដល់ទំព័រ Design School អ្នកអាចអូសចុះក្រោម ឬប្រើ "Explore" ដើម្បីស្វែងរកវគ្គសិក្សា។ សម្រាប់ Graphic Design អ្នកគួរចាប់ផ្តើមពីវគ្គទាំងនេះ៖ Graphic Design Essentials និង Canva Essentials

Canva Apps Directory

./ Envato Tuts+ គឺជាវេទិកាមួយដ៏ល្អបំផុតសម្រាប់ការរៀនជំនាញឌីហ្សាញ (Graphic Design)។ អ្វីដែលកាន់តែអស្ចារ្យនោះគឺថា ខ្លឹមសារទាំងអស់នៅលើ Tuts+ ឥឡូវនេះគឺឥតគិតថ្លៃ (Free) ទាំងអស់។ 

Channels4 Banner

  • បើកគេហទំព័រ: ចូលទៅកាន់ tutsplus.com បន្ទាប់មកមិនចាំបាច់ចុះឈ្មោះ (Sign Up): សម្រាប់ខ្លឹមសារអត្ថបទ និងវីដេអូភាគច្រើន អ្នកមិនចាំបាច់ចុះឈ្មោះចូលគណនីក៏បាន អ្នកអាចចាប់ផ្តើមអាន ឬមើលភ្លាមៗតែម្តង។ (តែបើអ្នកចង់តាមដានមេរៀន អ្នកអាចចុះឈ្មោះដោយឥតគិតថ្លៃក៏បាន)។ 

Envato Tuts Courses

  • ស្វែងរក (Search): ប្រើប្រអប់ស្វែងរកនៅផ្នែកខាងលើនៃគេហទំព័រ ហើយវាយពាក្យដូចជា៖ Graphic DesignAdobe Photoshop ចូលទៅផ្នែក Design & Illustration: អ្នកក៏អាចរកមើលតាម Categories ហើយជ្រើសរើសផ្នែក Design & Illustration។ ដោយសារតែខ្លឹមសារនៅលើ Tuts+ គឺឥតគិតថ្លៃទាំងអស់ អ្នកអាចចូលមើល និងរៀនតាមចំនួនដែលអ្នកចង់បាន គ្រាន់តែចាំថាត្រូវអនុវត្តតាមមេរៀននីមួយៗដើម្បីបង្កើនជំនាញរបស់អ្នក។
បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia