វេបសាយទាំង ៣ សម្រាប់ Download វីដេអូពីបណ្តាញសង្គមដោយឥតគិតថ្លៃ
ខាងក្រោមនេះជាវេបសាយចំនួន ៣ ដែលអ្នកអាចប្រើសម្រាប់ទាញយកវីដេអូពីបណ្តាញសង្គមផ្សេងៗបានយ៉ាងងាយស្រួល ដោយគ្រាន់តែបិទភ្ជាប់ (Paste) តំណភ្ជាប់ (Link) វីដេអូនោះចូល៖
- SnapSave.app: វេបសាយនេះមានចំណុចប្រទាក់ងាយស្រួលមើល និងមានមុខងារទាញយកវីដេអូពី Facebook, TikTok, Instagram, Twitter, YouTube និងវេបសាយល្បីៗជាច្រើនទៀត។ វាអនុញ្ញាតឱ្យអ្នកជ្រើសរើសគុណភាពវីដេអូ (Resolution) មុនពេលទាញយកផងដែរ។
- Cobalt: ជាវេបសាយមួយដែលងាយស្រួលឲ្យអ្នកទាំងអស់គ្នាទាញយកវីដេអូបានដោយសេរី ដោយអ្នកទាំងអស់គ្នាគ្រាន់តែវាយពាក្យ Cobalt លើ Chrome ឬ Browser បន្ទាប់មកទៀតអ្នកទាំងអស់គ្នានឹងឃើញក្រឡោនមួយដោយគ្រាន់តែ Copy Link Video ណាមួយមក Past ក្នុងក្រឡោននោះ រួចចុចសញ្ញាព្រួញបញ្ជូនរួចជាការស្រេច ហើយ Video នោះនឹងផ្ទុកក្នុងរូបភាព (Photo) របស់អ្នក ឬ Folder Download ក្នុង Pc។
គូសបញ្ជាក់ផងដែរថា: ខណៈពេលដែលវេបសាយទាំងនេះផ្តល់ភាពងាយស្រួលក្នុងការទាញយកវីដេអូ សូមប្រាកដថាអ្នកទាំងអស់គ្នាគោរពសិទ្ធិម្ចាស់វីដេអូដើម និងលក្ខខណ្ឌប្រើប្រាស់របស់វេទិកានីមួយៗ នៅពេលចែករំលែកបន្ត ឬប្រើប្រាស់វីដេអូដែលបានទាញយកនោះ។
អត្ថបទដោយ៖ ងួន ឃុនណា