លែងភ័យ! ក្រសួងបង្ហាញវេបសាយចូលមើលឈ្មោះផ្សារលក់បន្លែ និងឈ្មោះកសិករដាំបន្លែសុវត្ថិភាទទួលស្គាល់ត្រឹមត្រូវ
ផែន ផាន់ណា
•
FEBRUARY 12 2023
•
នវានុវត្តន៍
•
1.4 K views
•
1 min read
•

យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា (ទទក) បានឲ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញវេបសាយ​ ប្រមូលផ្ដុំបញ្ជីឈ្មោះផ្សារលក់បន្ថែ បញ្ជីឈ្មោះកសិករ និងក្រុមហ៊ុន ដែលមានបន្ថែសុវត្ថិភាព ទទួលស្គាល់ត្រឹមត្រូវ ងាយស្រួលបងប្អូនប្រជាពលរដ្ឋទិញទៅហូបទទួលទាន មានសុវត្ថិភាពចំពោះសុខភាព។

សម្រាប់បញ្ជីឈ្មោះនេះ បងប្អូនអាចចូលទៅមើលបាននៅលើវេសាយដែលមានឈ្មោះថា https://web.maff.gov.kh/organiclist នោះយើងនឹងឃើញមានបញ្ជីឈ្មោះផ្សារលក់បន្លែ និងផ្លែឈើសុវត្ថិភាព (GAP និង Organic) បូករួមទាំងឈ្មោះសហគមន៍ និងក្រុមហ៊ុនដាំបន្លែផងដែរ។

What's the Difference Between Fruits and Vegetables?

គួរបញ្ជាក់ថាបន្លែសុវត្ថិភាពជាប្រភេទបន្លែដែលប្រជាកសិករដាំដុះជាទ្រង់ទ្រាយធំឬតូចទៅតាមទំហំដី។ ការដាំដុះនោះមានការប្រើប្រាស់ថ្នាំបាញ់សម្លាប់សត្វល្អិតផ្សេងៗ តែធ្វើឡើងតាមលក្ខណៈ បច្ចេកទេសត្រឹមត្រូវស្តង់ដា នៃការណែនាំច្បាស់លាស់ ហើយកសិករបន្លែសុវត្ថិភាព ទទួល បានការបណ្តុះបណ្តាលត្រឹមត្រូវពីអ្នកជំនាញកសិកម្ម។ បន្លែដែលទទួលស្គាល់ថាជាបន្លែ សុវត្ថិភាព លុះត្រាតែបានទទួលវិញ្ញាបនបត្របញ្ជាក់ជាប្រភេទបន្លែបានអនុវត្តកសិកម្មល្អ (GAP) ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia