ប្រយ័ត្ន! លេខកូដ ៣ប្រភេទនេះ មានអ្នកប្រើច្រើនជាងគេ និងងាយហេ.កចូលបំផុត
SOKLY - កូនផ្កាឈូក
NOVEMBER 2 2025
ឌីជីថល
354 views
1 min read

សម័យកាលបច្ចេកវិទ្យាជឿនលឿន សុវត្ថិភាពឌីជីថលបានក្លាយជាបញ្ហាដ៏សំខាន់មួយ ខណៈពាក្យសំងាត់ដែលប្រើប្រាស់នៅជុំវិញពិភពលោកភាគច្រើន ត្រូវបានគេរកឃើញថា ងាយស្រួលបំបែក និង ងាយស្រួលទាយ បំផុត។

យោងតាមការសិក្សារថ្មីៗ ដោយក្រុមហ៊ុន NordPass (2025) បានបង្ហាញលេខកូដសំងាត់ ៣ ប្រភេទ ដែលបានលេចធ្លាយទិន្នន័យ និងត្រូវលុកលុយដោយក្រុម Hacker ច្រើនជាងគេគឺ 123456”, “password” និង “qwerty123”។

Img 2232

ក្នុងនោះ ក្រុមហ៊ុន NordPass បានផ្តល់វិធីសាស្ត្រដែលជួយឲ្យពាក្យសំងាត់រឹងមាំ មិនងាយមានគេ Hack ចូលបាន ដោយអ្នកប្រើប្រាស់ត្រូវប្រើពាក្យសម្ងាត់វែងចន្លោះ ២០ តួអក្សរ ឡើងទៅ, រួមបញ្ចូល អក្សរធំ, អក្សរតូច, លេខ និងនិមិត្តសញ្ញាពិសេស (%, $, #, @), មិនត្រូវប្រើពាក្យសម្ងាត់ដដែល សម្រាប់គណនីជាច្រើន, ប្រើកម្មវិធីគ្រប់គ្រងពាក្យសម្ងាត់ (password manager) ដូចជា NordPass, 1Password ឬ LastPass ជាដើម៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia