BYD គឺជាក្រុមហ៊ុនបច្ចេកវិទ្យាខ្ពស់របស់ចិន ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Shenzhen ខេត្ត Guangdong។ ឈ្មោះ BYD តំណាងឱ្យ "Build Your Dreams"។ ដំបូងឡើយ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1995 ជាក្រុមហ៊ុនផលិតអាគុយដែលអាចសាកបាន ហើយបានរីកចម្រើនក្លាយជាក្រុមហ៊ុនផលិតរថយន្ត និងក្រុមហ៊ុនផលិតអាគុយធំជាងគេមួយរបស់ពិភពលោក។ ដូច្នេះមកស្គាល់ពីជីវប្រវត្តិរបស់ CEO ដែលជាអគ្គនាយកប្រតិបត្តិក្រុមម៊ុន BYD។
លោក Wang Chuanfu គឺជា អគ្គនាយកប្រតិបត្តិ (CEO) និងអ្នកបង្កើតក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំបំផុតនៅលើពិភពលោក។ លោកកើតនៅឆ្នាំ ១៩៦៦ នៅខេត្ត Anhui ប្រទេសចិន។ បន្ទាប់ពីបញ្ចប់ការសិក្សា វិទ្យាសាស្ត្រ និងសារធាតុគីមី ព្រមទាំងការសិក្សាអនុបណ្ឌិតពីវិទ្យាស្ថានស្រាវជ្រាវ Beijing Non-Ferrous ។ ពីមុនការងារដំបូងរបស់លោក Wang បានធ្វើការជាអ្នកស្រាវជ្រាវឲ្យរដ្ឋាភិបាល និងជាអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Bige Battery។
BYD បានបង្កើតនៅឆ្នាំ ១៩៩៥ មុនពេលឈានដល់ការបង្កើតក្រុមហ៊ុនធំ លោកបានខ្ចីលុយ ៤០០០០០ដុល្លារ ពីបងប្អូនជីដូនមួយរបស់ខ្លួនដើម្បីចាប់ផ្តើមបង្កើតក្រុមហ៊ុន BYD Firm ដែលដំបូងឡើយគឺផលិតថ្ម និងមានបុគ្គលិកត្រឹម ២០នាក់ប៉ុណ្ណោះ នៅឆ្នាំ១៩៩៥។ ដោយបច្ចុប្បន្ន BYD គឺជាក្រុមហ៊ុនបច្ចេកវិទ្យាខ្ពស់របស់ចិន ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Shenzhen ខេត្ត Guangdong។ ឈ្មោះ BYD តំណាងឱ្យ "Build Your Dreams"។ ដំបូងឡើយ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1995 ជាក្រុមហ៊ុនផលិតអាគុយដែលអាចសាកបាន ហើយបានរីកចម្រើនក្លាយជាក្រុមហ៊ុនផលិតរថយន្ត និងក្រុមហ៊ុនផលិតអាគុយធំជាងគេមួយរបស់ពិភពលោក។ BYD ផ្តោតសំខាន់លើការអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗ ជាពិសេសនៅក្នុងវិស័យយានយន្តថាមពលថ្មី (NEVs) ដែលរួមមានរថយន្តអគ្គិសនីសុទ្ធ (BEVs) និងរថយន្ត Plug-in Hybrid (PHEVs)។ ក្រុមហ៊ុននេះក៏ផលិតអាគុយសម្រាប់រថយន្តអគ្គិសនី និងប្រព័ន្ធផ្ទុកថាមពលផងដែរ។
ការលូតលាស់ និងភាពជោគជ័យក្រោមការដឹកនាំរបស់លោក Wang Chuanfu ក្រុមហ៊ុន BYD បានក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំបំផុតដែលមានភាពល្បីល្បាញជុំវិញពិភពលោក ។ ត្រីមាសទី 1 ឆ្នាំ 2025: ក្រុមហ៊ុន BYD បានលក់រថយន្តថាមពលថ្មី (NEVs) សរុបចំនួន 1,000,804 គ្រឿងនៅទូទាំងពិភពលោក។ ចំនួននេះរួមបញ្ចូលទាំងរថយន្តដឹកអ្នកដំណើរ និងរថយន្តពាណិជ្ជកម្ម។ ការលក់រថយន្តដឹកអ្នកដំណើរ NEV មានចំនួន 986,098 គ្រឿង ដែលកើនឡើង 57.93% បើធៀបនឹងត្រីមាសទី 1 ឆ្នាំ 2024។ ក្នុងចំណោមរថយន្តដឹកអ្នកដំណើរ NEV ទាំងនោះ មានរថយន្តអគ្គិសនីសុទ្ធ (BEVs) ចំនួន 416,388 គ្រឿង និងរថយន្តអគ្គិសនីចម្រុះដោតបញ្ចូល (PHEVs) ចំនួន 569,710 គ្រឿង។
ការលក់នៅក្រៅប្រទេសរបស់ក្រុមហ៊ុន BYD ក្នុងត្រីមាសទី 1 ឆ្នាំ 2025 បានឈានដល់កំណត់ត្រាខ្ពស់បំផុតចំនួន 206,084 គ្រឿង ដែលកើនឡើង 110.5% បើធៀបនឹងឆ្នាំមុន។ ខែមីនា ឆ្នាំ 2025: ក្រុមហ៊ុន BYD បានលក់រថយន្តចំនួន 377,420 គ្រឿងនៅក្នុងខែមីនា ដែលកើនឡើង 24.78% បើធៀបនឹងឆ្នាំមុន។ ការលក់រថយន្តដឹកអ្នកដំណើរនៅក្នុងខែមីនាមានចំនួន 371,419 គ្រឿង ដែលកើនឡើង 23.14% បើធៀបនឹងឆ្នាំមុន។ ការលក់នៅក្រៅប្រទេសនៅក្នុងខែមីនាបានបំបែកកំណត់ត្រាប្រចាំខែថ្មីមួយ ដោយមានចំនួន 72,723 គ្រឿង ដែលកើនឡើង 89.22% បើធៀបនឹងឆ្នាំមុន។
គូសបញ្ជាក់ផងដែរថា នៅកម្ពុជាយើងក៏មានក្រុមហ៊ុន 𝗛𝗮𝗿𝗺𝗼𝗻𝘆 𝗔𝘂𝘁𝗼 ជាក្រុមហ៊ុនផ្ដាច់មុខដែលទទួលបានសិទ្ធចែកចាយរថយន្ត 𝗕𝗬𝗗 ក្នុងប្រទេសកម្ពុជាផងដែរ។ សម្រាប់អ្នកដែលចង់ទិញរថយន្ត BYD ឬសួរនាំពីព័ត៌មានអ្នកទាំងអស់គ្នាអាចទាក់ទងតាមរយៈផេក BYD CAMBODIA និងទូរស័ព្ទលេខ 017 555 924។