លែងពិបាកហើយ! មកស្គាល់វេបសាយ៣ ដែលអាច Download វី.ដេអូចេញពី Facebook TikTok YouTube បានដោយសេ.រី
Khunna - ឃុនណា
MARCH 11 2025
ឌីជីថល
13.7 K views
3 mins read

ជាទូទៅកាលពីមុនមិនទាន់មានវេបសាយសម្រាប់ Download Video គឺយើងភាគច្រើនបានត្រឹមស៊ែរទុកមើលលើអាខោនរបស់ខ្លួន (Facebook), សម្រាប់ YouTube វិញគឺយើងបានត្រឹមតែ Download ក្នុង Storage YouTube តែប៉ុណ្ណោះ ដូច្នេះលែងពិបាកទៀតហើយឥឡូវនេះអ្នកទាំងអស់គ្នាអាចមកស្គាល់វេបសាយទាំង ៣ នេះដែលអាច Downlaod Video បានគ្រប់ប្រភេទដោយឥតគិតថ្លៃ និងសេរី បានទាំងលើទូរស័ព្ទដៃ និង Pc។ 

Istockphoto 171588907 612x612 1
ខាងក្រោមនេះជាវេបសាយទាំង ៣ ៖ 
•   Cobalt : ជាវេបសាយមួយដែលងាយស្រួលឲ្យអ្នកទាំងអស់គ្នាទាញយកវីដេអូបានដោយសេរី ដោយអ្នកទាំងអស់គ្នាគ្រាន់តែវាយពាក្យ Cobalt លើ Chrome ឬ Browser បន្ទាប់មកទៀតអ្នកទាំងអស់គ្នានឹងឃើញក្រឡោនមួយដោយគ្រាន់តែ Copy Link Video ណាមួយមក Past ក្នុងក្រឡោននោះរួចចុចសញ្ញាព្រួញបញ្ជូនរួចជាការស្រេច ហើយ Video នោះនឹងផ្ទុកក្នុងរូបភាព (Photo) របស់អ្នក ឬ Folder Download ក្នុង Pc។ 

Video D
•    SaveTheVideo.com : ជាវេបសាយដែលអាចឲ្យអ្នកទាំងអស់គ្នា Downlaod Video បានដោយសេរី និងឥតគិតថ្លៃ ជាពិសេសមិនមានមុខងារច្រើនពិបាកក្នុងការរើស ដោយអ្នកទាំងអស់គ្នាគ្រាន់តែវាយពាក្យថា SaveTheVideo លើ Browser ឬ Chrome បន្ទាប់មកទៀតអ្នកទាំងអស់គ្នានឹងឃើញប្រអប់មួយដោយគ្រាន់តែ Copy Link Video ណាមួយមក Past ក្នុងប្រអប់នោះរួចចុចពាក្យ Start រួចជាការស្រេច ហើយ Video នោះនឹងផ្ទុកក្នុងរូបភាព (Photo) របស់អ្នក ឬ Folder Download ក្នុង Pc។ 

Video Download
•   cnvmp3.com ជាវេបសាយដែលអាចឲ្យអ្នកទាំងអស់គ្នា Downlaod Video បានដោយសេរី និងឥតគិតថ្លៃ ជាពិសេសមានច្រើនជម្រើសឲ្យអ្នកទាំងអស់គ្នាជ្រើសរើស ដូចជា៖ YT Short, Reel, Video Facebook, IG Reels, Twitter, TikTok ជាដើម។ បើអ្នកទាំងអស់គ្នាចង់ប្រើនូវវេបសាយមួយនេះ ដោយអ្នកទាំងអស់គ្នាគ្រាន់តែវាយពាក្យថា cnvmp3 លើ Browser ឬ Chrome បន្ទាប់មកទៀតអ្នកទាំងអស់គ្នានឹងឃើញប្រអប់មួយដោយគ្រាន់តែ Copy Link Video ណាមួយមក Past ក្នុងប្រអប់នោះរួចចុចពាក្យ Convert រួចជាការស្រេច ហើយ Video នោះនឹងផ្ទុកក្នុងរូបភាព (Photo) របស់អ្នក ឬ Folder Download ក្នុង Pc។ 

Last
គូសបញ្ជាក់ផងដែរថា វេបសាយទាំង ៣ នេះគឺមានភាពងាយស្រួលដល់អ្នកដែលចង់ Downlaod Video ចេញពី Platform ណាមួយដោយមិនជាប់មេរោគរញេរញៃ និងអាចប្រើបានដោយសេរី និងឥតគិតថ្លៃ។

អត្ថបទដោយ៖ ងួន ឃុនណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia