​ឆ្ងល់អត់​? ម៉ូតូ Vespa​​ ចេញ​មក​​​​លើក​ណាក៏​មាន​តម្លៃ​ថ្លៃកប់​ដែរ! តោះមក​ដឹង​មូល​​​​​​​​​ហេតុ​ទាំង ៦ ដែលVespa កំពុង​ធ្វើ​​​​
Pheakdey Prem
JANUARY 3 2023
យានយន្ត
616 views
4 mins read

​​​​​អ្នក​ទាំងអស់​​​ប្រាកដ​ជាឆ្ងល់​​​​​​​​​​​​​យូរ​មក​ហើយ​​ អំពី​​​​តម្លៃ​​ម៉ូតូ​​​​​អ៊ីតាលី​រូបរាងសាម​ញ្ញ បែប​ Classic ​​របស់​ Vespa ដែល​មាន​តម្លៃ​ថ្លៃ​​​ជាងម៉ូតូ​ផ្សេង​ៗ ​រូបរាង​​ ការ​ឌី​ហ្សាញ​​​ ស្រដៀង​នឹងម៉ូតូ Honda Today ​​តែ​និយាយ​រឿង​តម្លៃ​​​វិញ​គឺ​ថា​ ខុស​គ្នា​​ដូចមេឃ​និង​ដី​អ៊ីចឹង​។​

​​​​​​​នៅ​ថ្ងៃ​​នេះដែរ​ admin នឹង​​ធ្វើ​ការ​​​ ជី​ក​កកាយ​​​ ស្រាយ​​ចម្ងល់​​​​បងប្អូន​​ទាំងអស់​​​គ្នា​ដែល​បាន​ទុកយូរ ​តាំង​ពី​​​​ម៉ាកយី​ហោ​នេះ​បង្កើត​​​ឡើង​នៅ​ឆ្នាំ​ ១៩៤៦​ មក​ម្លេះ​។ តោះ​អ៊ីចឹង​យើង​​ទៅ​ដឹងអំពី​​មូល​​ហេតុ​ទាំង 6​​ ដែល​ធ្វើ​ឲ្យ​​​ម៉ូតូ​ Vespa ​មាន​តម្លៃ​ថ្លៃ​​កប់​​​លើ​ស​គេ​លើសឯង​បែប​នេះ ។​

​​​​១​ . ​​​​​តួ​ខ្លួន​ទាំងមូល​ ​​ធ្វើ​អំពីវត្ថុ​ធាតុ​​​​ម្យ៉ាងដែល​មាន​តម្លៃ​ថ្លៃ

Vespa Indonesia WHAT SEPARATES VESPA FROM THE REST? Vespa is the standard  to which all scooters are compared. Vespa represents the entire scooter  industry by its very name. Vespa represents the finest

​​​គ្រប់​​ម៉ូតូ​​​របស់​ Vespa ទាំង​​​អស់​ គឺ​ត្រូវបាន​​ផលិត​​​​​​មក​​​ ដោយមាន​​​ តួ​​ខ្លួន​ស្រោប​​ដោយ​ដែក​​​ម្យ៉ាង​មាន​ឈ្មោះ​ថា​ monocoque ដែល​​សភាព​រឹង​មាំ ស្វិត​​ជាង​ប្រេន​ម៉ូតូ Scooter ដទៃ​​ទៀត​​។​

 ​​​លោក​  Corradino D’Ascanio ​ជា​​អ្នក​​បង្កើត​​ Vespa ដំបូង​គេ​បង្អស់​​​​ ហើយ​លោក​ក៏ជា​វិស្វករអាកាសចរណ៍ ហើយគាត់បានយកការបំផុសគំនិតពីយន្តហោះសមុទ្រ(​​​​​​​អាចអណ្តែត​លើ​ទឹក​បាន​​និង​ហោះ​លើ​អាកាស​ក៏បាន​ ) ក្បាលរថភ្លើង និងរថយន្ត ដើម្បី​តែ​បង្កើត​​ម៉ូតូនេះ​ឡើ​ងមក​។

 ​​​​Vespa ត្រូវបាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ ១៩៤៦​ ហើយ​​ម៉ូតូ​ដែល​បាន​ផលិត​ចេញ​មក​ដំបូងគេ​​នោះ​គឺ​ Vespa 98 ​ដោយត្រូវបាន​ផលិត​​នៅក្នុងរោង​ចក្រ​​​របស់​ក្រុម​ហ៊ុន​ Piaggio ពេល​នោះ​​ដែរ​ តួខ្លួន​​​នៃ​ម៉ូតូ​ Vespa គឺ​ស្រោប​ដោយ​ស៊ុម​ដែក​ការពារ​យ៉ាង​មាំ​ មិន​ចាញ់​​​​​ឡាន​ និង​​គ្រឿង​​យន្ត​នៅ​សម័យ​​នោះ​​ទេ​​​ ​​ហើយ​​ដែក​ទាំងនោះ​​សុទ្ធ​សឹងតែ​មាន​តម្លៃ​ថ្លៃផង​ដែរ​។

​​២​. Vespa ​​​មាន​ស្លាក​​សញ្ញាផលិត​​​ប្រ​ទេស​តែ​ ៣ ប៉ុណ្ណោះ

​​​​​​​​​​​​​បងប្អូន​ទាំងអស់​គ្នា​​​​​ធ្លាប់​​ដឹ​ង​រឿងខ្លះៗ​ពី​ចំណូល​ចិត្ត​​​របស់​ប្រជាជន​​វៀតណាម​​ទេ?​​ ​​ពួក​គេ​​​នៅ​ទី​នោះ​​ គឺ​ចូល​ចិត្ត​​​​​​​​​ជិះ​ម៉ូតូ​​ធ្វើ​ជា​យាន​ជំនិះ​​ជាជាង​ឡាន​​ ​ជាពិសេស​​​​​​ប្រភេទ​ម៉ូតូ​​ Scooter តែម្តង​ ដោយ​សារ​កត្តា​​បែបនេះ​​​ទើប​រោង​ចក្រផលិត​ដ៏​​​ធំ​​របស់​ Vespa​​ ​​​​បាន​បោះបង្គោល​​ចាក់​គ្រិះ​យ៉ាងមាំ​នៅ​ខេត្ត វិញហ្វុក (Vinh Phuc) នៃ​ប្រទេស​វៀត​ណាម​ ណាមួយ​ទី​ផ្សារ​​​​​​​​​​​​​​​សម្រាប់​​​​អ្នកនិយម​​​ជិះ​ម៉ូតូ Vespa គឺ​ធំ​ជាង​សហរដ្ឋអាមេរិក​ ៣ដង​ និង​អឺរ៉ុប ២ដង ​។ ក្រៅ​ពី​​​​​រោង​ចក្រ​ផលិត​​​​​​​ធំៗ​របស់​ Vespa គឹ​នៅ​ប្រ​ទេស​អ៊ីតាលី​ និង​ប្រទេស​​ឥណ្ឌា​។

​៣. ​អារម្មណ៍​​​​​

​​​​គ្រប់​ផលិត​​ល្បី​​ៗ និង​មានតម្លៃ​ថ្លៃ​ទាំងអស់​សុទ្ធ​សឹង​បាន​ដាក់​អារម្មណ៍​នៅក្នុងផលិត​ផល​របស់​ពួក​គេ​ ជាក់​ស្តែង​​​​ដូច​ម៉ូតូ​ Vespa នេះអ៊ីចឹង ​​តួខ្លួន​ទាំងមូល​​​​ត្រូវបានស្រោប​​ដោយ​ដែក monocoque ​​​​​​​​​​​​​​​មា​ន​ទម្ងន់​ធ្ងន់ ​​​​ ដែលធ្វើ​​​ឲ្យ​​​អ្នក​​​​​​កំពុង​តែ​ជិះ​​​​​​មាន​​អារម្មណ៍ ប្លែក​​ជាង​ម៉ូតូ​ផ្សេងៗ​​ ​​ដែល​​​មាន​ទម្ងន់​ស្រាល​​​ ​​​​​​​និយាយ​​រួម​​​ បើ​យើងធៀបគ្នា​​ទៅ​​ ម៉ូតូ Scooter ដូចជា​ Honda Yamaha អី​នឹងដូច​​​ជាម៉ូតូ​​កូន​ក្មេងជិះ​​ ​​​មក​ធៀប​នឹង​ម៉ូតូ​មនុស្ស​ពេញ​​​វ័យ​​​​​ជិះ​អ៊ីចឹង​។​

​ម្យ៉ាងវិញ​​​​​ម៉ូតូ​​នេះ​​ដែរ​​ ក៏បាន​លា​យ​លំ​ជា​​នឹងសិ​ល្ប:​នៃ​ការ​ច្នៃ​ប្រឌិត​ខ្ពស់​ អម​ជាមួយ​នឹងការ​ឌី​ហ្សាញ​បែប​​​​បុរាណ​កាត់​សម័យ​​​​​ និងមាន​​ការ​​​​​​​ ​​customize ​​ពណ៌​​ទៅតាម​ចំណង​ចំណូល​ចិត្ត​របស់​​​​អតិថិជន​​​​ថែម​ទៀត​​នោះ​ ​​​​​​​ហេតុ​ដូចនេះតម្លៃ​​របស់​​ម៉ូតូក៏ថ្លៃ​​តាម​​ហ្នឹង​ផងដែរ ​​ជាក់​ស្តែង​ដូច​ជា​​ Vespa 946 x Dior ​ដែលមាន​តម្លៃ​​ជាង ១០ម៉ឹន​ដុល្លារ​​​​​ ​លក់​នៅ​​ប្រទេស​វៀតណាម​​​​ ហើយ​ក៏ជាតម្លៃ​ទាប​បំផុត​ដែល​បាន​​ដាក់​លក់នៅ​ទី​នោះ​។​

​៤​. ​​​​​​​​​​​​គ្រាមួយ​ ​ដែល​ Vespa ​ត្រូវបានគេ​ស្គាល់​​​​​​​​ទូ​ទាំង​ពិភព​លោក និង​លក់​ដាច់​បំផុត​​

Unnamed

​​​​​​​​​​​​​​ម៉ូតូ​​ដែល​មាន​​​​​ស្លាក​សញ្ញា​​​ឡូហ្គូ​​ក្រោម​​ចង្ក្រៀង​​ខាងមុខ​ Piaggio ​មាន​ភាព​​​​​​​​​​ល្បី​ឈ្មោះ​​ខ្លាំង​បំផុត​​ បន្ទាប់​​​​​​រឿង​ ​Roman Holiday ដោយ​សម្តែង​ដោយ​​អ្នក​​ស្រី​ Audrey Hepburn និង​​លោក​ Gregory Peck ​ត្រូវបាន​ចាក់​បញ្ចាំង​​ នៅ​ឆ្នាំ​ ១៩៥៣ ពេល​​នោះ​​​​រឿង​នេះ​​ល្បី​ខ្លាំង​​ ក៏មាន​អ្នក​ចាប់អារម្មណ៍​​​​ច្រើន​ទៅ​​​លើ​​ម៉ូតូដែល​​​​ តួ​​​អង្គឯក​ទាំងពី​របាន​ជិះ​​​ក្នុង​សាច់​​រឿង​ ​ហើ​យក៏ជា​ពេល​វេលា​​មួយ​ធ្វើ​ឲ្យ​​ Vespa ​​​​​​​​​ផ្ទុះ​ការ​​បញ្ជា​រ​ទិញ​​​​​ ជាខ្លាំង​ជុំ​វិញ​​ពិភព​លោក​​ ​​​រហូត​មក​ដល់​បច្ចុប្បន្ន​​។​

​៥. ម៉ូតូ ​​Vespa ​លក់​វិញនៅ​តែ​​បាន​​ថ្លៃ​​​​

​​​​​​​​​​បើ​យោងតាម​​​វេប​សាយ​​ ​J.D Power ​បាន​និយាយថា​ ​ជា​ធម្យ​ម​​នៅពេល​​​​​​​ម្ចាស់​​ម៉ូតូ​ Vespa ចង់​​លក់​វិញ​​​ គឺ​ពួក​គេ​ មិន​ទទួល​បាន​​តម្លៃ​ខាត​ច្រើន​នោះ​​ទេ​ ​​យ៉ាងហោច​​​ណាស់​​បើ​ពួក​គេ​យក​​ទៅ​ប្រើ​ប្រាស់​​ ៣​ឆ្នាំ​​ ចង់​លក់​វិញ​​​ នឹង​ទទួល​បាន​តម្លៃ​ 72.1% នៃតម្លៃ​​ម៉ូតូ​ ​ប៉ុន្តែ​ប្រសិន​​​បើ​យើង​​​​​​រស់​នៅ​ក្នុង​​តំបន់​​ដែល​និយម​ជិះ​ Vespa ច្រើន​​ នោះ​អាចទទួល​បាន​​​​​​​​​​​តម្លៃ​​​​​​​​​សម​រម្យ​ជាង​ហ្នឹង ឬ​​អាច​ថា​ចំណេញ​លើ​​សនេះក៏ថា​បាន​​។​

​៦​​.​​​​​ ​​Vespa បង្កើត​​​​​​​​​ម៉ូតូ​​មាន​លក្ខ​ណ:ពិសេស​​ ​និង​មាន​កំណត់​​
Vespa Sei Giorni 125 | AYC107 | Flickr

​ក្រុម​ហ៊ុន​​​ Piaggio គឺ​ចូល​ចិត្ត​​បង្កើត​​​​​​​​​​​​​​​ម៉ូតូដែល​មាន​លក្ខណ:​​ពិសេស​ៗ​ និង​​ផលិត​​ម៉ូតូដែល​មាន​កំណត់​ ខុស​ប្លែក​ពី​​​ប្រេនម៉ូតូ​​ដទៃ​​​ ដូច​​​ជា​​​​នៅ​ចន្លោះ​ឆ្នាំ​ ១៩៥១-១៩៥៣ ​​យើងបានវត្ត​មាន​​​ Vespa 125 Sei Giorni ​​ជា​ប្រភេទ​ម៉ូតូ​​​មាន​កំណត់​ ផលិត​តែ​ ៣០០​គ្រឿង​ប៉ុណ្ណោះ​ ហើយបាន​ដាក់​តម្លៃ​ថ្លៃ​​ជាងម៉ូតូ Vespa ​ធម្មតា​ដល់​ទៅ​ ៤​ដង​​​ ថែម​ទៀត និង​ Vespa x Justin Bieber ​​ដែល​ត្រូវបាន​​​​​ឌី​ហ្សាញ​​​​​​​​​​​ផ្ទាល់​ពី​​តារា​ចម្រៀង​​​​​ដ៏ល្បី​​​ លោក​​ Justin Bieber​​ ហើយ​តម្លៃ​​វិញ​​ខ្ទង់​​​​ ៤ពាន់​ដុល្លារ​​សម្រាប់​ម៉ាស៊ីន​ ១២៥សេសេសេ​ និង​​​​ខ្ទង់​ ៥ពាន់​ដុល្លារ​ សម្រាប់​ម៉ាស៊ីន​ ១៥០សេសេ​ ដែល​បាន​លក់​នៅ​សហរដ្ឋមេរិក​។

Justin Bieber collaborates with Vespa for limited-edition scooters

​​​​ទន្ទឹម​នឹង​នេះផងដែរ​ ​​​ថ្មី​​​​ៗ​ ក៏មាន​​លេច​ចេញ​​មក​ម៉ូដែល​ថ្មី​​​មួយ​ទៀត​ គឺ​ Vespa 946 x Dior ​ជាប្រភេទ​ម៉ូដែល​​​​មាន​កំណត់​​ ផលិត​តែ​​៩៤៦​គ្រឿង​​​​​ប៉ុណ្ណោះ​ ​​ហើយ​តម្លៃ​​របស់​ម៉ូតូ​នេះ​ ​​​បើ​លក់​នៅ​ប្រទេស​វៀត​​ណា​ម​ តិចណាស់​ក៏​ជាង​ ១០ម៉ឹន​ដុល្លារ​​ដែរ​​។​​

Vespa Dior Ada di Indonesia! Berapa Harganya, tuh? | indiekraf.com

​​អ៊ីចឹង​​អ្នក​ទាំងអស់​គ្នា​​ គិត​យ៉ាងដែរ​​ចំពោះ​​​ប្រេន​ម៉ូតូ​អ៊ីតាលី​មួយ​នេះ ​​​​​​សុំ​យោបល់ម្នាក់​មួយ​ម៉ាត់​មក​​ណា​៕

 ប្រភព​ពី​៖ vespavirgin

​អត្ថបទដោយ​៖ ព្រឹម​ ភក្តី​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia