ថ្មីៗនេះ កំពូលក្រុមហ៊ុនបច្ចេកវិទ្យា Google បានបញ្ចេញនូវមុខងារថ្មីមួយគឺ Veo 3 ដែលមានសមត្ថភាពបង្កើតវីដេអូមានគុណភាពខ្ពស់ ស្រដៀងទៅនឹងការផលិតភាពយន្តដោយមនុស្សពិតៗ។ នេះបើយោងតាមការចុះផ្សាយរបស់ Geeky Gadgets។
ដោយឡែកចំពោះការប្រើប្រាស់គឺ លោកអ្នកគ្រាន់តែ ដាក់បញ្ចូលនូវអត្ថបទ ឬរូបភាព ឬការពិពណ៌នាទៅតាមអ្វីដែលចង់បាន បន្ទាប់មកដាក់ឱ្យ AI Generate ប៉ុន្មាននាទីក្រោយមក វានឹងបង្កើតបានជាវីដេអូ 1080p ដែលមានគុណភាពខ្ពស់ ច្បាស់ រស់រវើក ដូចពិតៗខ្លាំង និងអាចត្រួតពិនិត្យទៅលើ camera angles ឬ cinematic lighting style ជាដើម ដែលវាហាក់បីដូចជាការផលិតភាពយន្តដោយប្រើ AI យ៉ាងដូច្នោះដែរ។
គួរជម្រាបផងដែរថា ដើម្បីអាចប្រើប្រាស់ Veo 3 បានគឺតម្រូវឱ្យមានការជាវគម្រោង AI Ultra របស់ Google ដែលមានតម្លៃប្រមាណ 249.99$ ក្នុងមួយខែ។ ដោយឡែកបើលោកអ្នកចង់ប្រើប្រាស់មុខងារឥតគិតថ្លៃ អាចជ្រើសរើសប្រើ Veo 2 នៅក្នុង Google AI Studio បាន។ https://aistudio.google.com/generate-video