គ្រាប់ពេជ្រកម្ពុជា! និស្សិតខ្មែរមួយក្រុមទទួលបានជ័យលាភីលេខ៣ ថ្នាក់ពិភពលោក លើវិញ្ញាសា១នេះ
SOKLY - កូនផ្កាឈូក
MAY 28 2025
ឌីជីថល
98 views
1 min read

នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ក្រុមហ៊ុន Huawei បានរៀបចំកម្មវិធីបិទ និងប្រគល់រង្វាន់នៃការប្រកួតប្រជែង Huawei ICT Competition Global Final 2024–2025 វគ្គផ្តាច់ព្រ័ត្រដែលប្រព្រឹត្តទៅនៅទីក្រុងសិនជិន ប្រទេសចិន។

Img 0143

ជាមោទកភាពក្រៃលែងដែល និស្សិតនៃដេប៉ាតឺម៉ង់ព័ត៌មានវិទ្យា និងទំនាក់ទំនង នៃ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលទទួលបានជ័យលាភីលេខ ៣ ថ្នាក់ពិភពលោកក្នុងវិញ្ញាសា Innovation Track។

គួរជម្រាបផងដែរថា នេះជាឆ្នាំទី៩ហើយ ដែលក្រុមហ៊ុន Huawei បានរៀបចំកម្មវិធីប្រកួតប្រជែងបែបនេះ ហើយព្រឹត្តិការណ៍នេះបានឈានដល់កម្រិតបំបែកឯតទគ្គកម្ម ដោយបានទាក់ទាញនិស្សិត និងគ្រូបង្រៀនជាង 210,000 នាក់មកពីមហាវិទ្យាល័យ និងសាកលវិទ្យាល័យជាង 2,000 នៅក្នុងប្រទេស និងតំបន់ជាង 100  ទៅចូលរួមដោយក្នុងនោះក៏មាន ប្រទេសកម្ពុជា របស់យើងផងដែរ៕

Img 0142

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia