ប្រយ័ត្នទឹកភ្នែក! កុំបើកវីដេអូ Call ឱ្យសោះ បើអ្នកឃើញសារព្រមាន១នេះ នៅលើកុំព្យូទ័រ ឬទូរស័ព្ទដៃ
SOKLY - កូនផ្កាឈូក
MAY 29 2025
ឌីជីថល
8.3 K views
2 mins read

សព្វថ្ងៃនេះ ការវាយប្រហារតាមអ៊ីនធឺណេត គឺមានច្រើនរូបរាង និងសម្បូរបែបជាខ្លាំង ដែលឥឡូវនេះគេសម្គាល់ឃើញថា ការវាយប្រហារភាគច្រើនគឺផ្តោតទៅលើអ្នកប្រើប្រាស់កុំព្យូទ័រ តាមរយៈ ClickFix។ នេះបើយោងតាមការចុះផ្សាយរបស់ភ្នាក់ងារ Forbes

គួរជម្រាបផងដែរថា ClickFix (ដែលមានន័យជាភាសាខ្មែរថា ចុចដើម្បីដោះស្រាយ) នៅក្នុងករណីដែលវាយប្រហារកុំព្យូទ័រ Windows ត្រូវបានគេបញ្ជាក់ថា វាលោតចេញមកជាប្រភេទសារបញ្ឆោត ដោយមានខ្លឹមសារបញ្ជាក់ថាអ្នកមានបញ្ហាកំហុសអ្វីមួយ ហើយណែនាំឱ្យយើងចូលទៅមើលលម្អិត និងដោះស្រាយវា ប្រសិនបើលោកអ្នកចុចលើប៊ូតុងអ្វីមួយ (ដូចជា Copy fix) ដែលគេដាក់មក នោះក្រុមអ្នក Hacker នឹងអាចចូលទៅគ្រប់គ្រង បើកមើលឯកសារ និងពត៌មានសុវត្ថិភាពផ្សេងៗដែលមាននៅក្នុង កុំព្យូទ័ររបស់អ្នក។

សេចក្ដីណែនាំថ្មីពីក្រុមហ៊ុន Google ដែលផ្សព្វផ្សាយតាមរយៈ Forbes បានឱ្យដឹងថា ការវាយប្រហារ ClickFix ថ្មីគឺសម្ដៅទៅលើអ្នកប្រើប្រាស់ Google Meet មិនថាតាមរយៈកុំព្យូទ័រ ឬទូរស័ព្ទដៃឡើយ។ រូបរាងនៃសារដែលលោតមកគឺជាការព្រមាន ថាលោកអ្នកមិនអាច Join Google Meeting បានឡើយ ឬមិនអាចបើកឧបករណ៍ស្រូបសម្លេង ឬមិនអាចបើកាមេរ៉ា បានជាដើម និងតម្រូវឱ្យចុចចូលទៅដោះស្រាយ ប៉ុន្តែជាក់ស្ដែង សារដែលលោកមកនោះគឺក្លែងក្លាយទេ បើអ្នកចុច Enter តាមគេប្រាប់ មានន័យថាគេនឹងចូលលួចទិន្នន័យរបស់អ្នកបានទាំងអស់។

8d759398 9068 4ec3 8bb4 2a6eaf307e71

ដំណោះស្រាយ ចំពោះករណីនៅពេលដែលលោកអ្នកចង់ Join Google Meeting ប៉ុន្តែមានសារលោតមកចម្លែក ឬដូចទៅនឹងរូបភាពដែលបានបង្ហាញខាងលើនេះ សូមចុចត្រឡប់មកកាន់ Home Screen វិញ ដោយចុចសញ្ញា x បិទ Chrome ទាំងស្រុង ឬបិទតែ Tab Google Meet ដោយចុច (Ctrl+W)

សូមជម្រាបផងដែរថា ព័ត៌មានប្រភេទនេះមិនមែនសរសេរឡើងដើម្បីបំភ័យលោកអ្នកឡើយ គ្រាន់តែជាការចែករំលែកដើម្បីឱ្យលោកអ្នកអាចបង្ការនូវបញ្ហាអសុត្ថិភាពលើអ៊ីនធឺណេត។ សូមបង្កើនការប្រុងប្រយ័ត្នព្រោះប្រព័ន្ធអ៊ីធឺណេតទូលំទូលាយណាស់ មានតែការទទួលព័ត៌មានបានច្រើន និងបន្តសិក្សាអភិវឌ្ឍន៍ឱ្យទាន់សម័យបច្ចេកវិទ្យាជាប្រចាំទេ ទើបអាចជួយការពារខ្លួនឯងបាន៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia