ទិញឡានថ្មីចង់ដាក់ផ្លាកលេខឈ្មោះខ្លួនឯង តោះមកស្គាល់វេបសាយ ចូលមើលផ្លាកលេខ និងដឹងតម្លៃភ្លាមៗ
ផែន ផាន់ណា
FEBRUARY 14 2022
យានយន្ត
9.1 K views
1 min read

សម្រាប់ដែលទើបនឹងទិញរថយន្តថ្មី ហើយចង់ធ្វើផ្លាកលេខរថយន្ត ដោយបញ្ចូលឈ្មោះរបស់ខ្លួនឯងលើផ្លាកលេខឡានផ្ទាល់ មិនជាបញ្ហាទេ ព្រោះក្រសួងសាធារណៈការ មានវេបសាយសម្រាប់ឱ្យយើងចូលទៅតេស្តឈ្មោះសាកល្បង ព្រមទាំងតម្លៃមកជាមួយស្រាប់ៗតែម្ដង។

លេខពិសេសផ្ទាល់ខ្លួន ជាជម្រើសមួយបន្ថែមសម្រាប់អ្នកដែលចង់បានផ្លាកលេខ ជាឈ្មោះ តួអក្សរ ឬ លេខ...ជាដើម ដែលអាចប្រើបានត្រឹម៨ខ្ទង់ដោយចំនួនខ្ទង់កាន់តែច្រើន តម្លៃកាន់តែធូរថ្លៃ។ លេខពិសេសផ្ទាល់ខ្លួន មានតម្លៃចាប់ពី២លានរៀលឡើងទៅចំពោះលេខ៨ខ្ទង់។

2022 02 14 17 58 40

មិនមានអ្វីស៊ាំញ៉ាំទេ គ្រាន់តែចូលទៅកាន់វេបសាយដែលមានឈ្មោះថា vehicle.mpwt.gov.kh រួចវាយឈ្មោះផ្ទាល់ខ្លួនរបស់យើងនៅក្នុងប្រអប់ ស្វែងរកលេខ ដោយប្រើឈ្មោះជាភាសាអង់គ្លេស នោះប្រព័ន្ធនឹងធ្វើការបង្ហាញតម្លៃផ្លាកលេខទៅតាមឈ្មោះរបស់អ្នក។ កាលណាបើអ្នក ឈ្មោះរបស់យើងមានអក្សរកាន់តែច្រើន តម្លៃក៏ត្រូវគិតតាមហ្នឹងដែរ។

ស្របជាមួយគ្នាផងដែរ លេខរាជធានី-ខេត្តទូទៅ នៅតែដំណើរការធម្មតា ហើយមិនតម្រូវឲ្យផ្លាស់ប្តូរឡើយ ឯតម្លៃធម្មតា ហើយក៏មានលេខបញ្ចុះតម្លៃផងដែររួមមាន៖ ថយ១ស៊េរី ចុះតម្លៃ ៥០%, ថយ២ស៊េរី ចុះតម្លៃ ៧៥%, ថយ៣ស៊េរី ចុះតម្លៃ ៩០%, ថយ៤ស៊េរី ចុះតម្លៃ ៩៥% និងថយចាប់ពី៥ស៊េរីឡើងទៅ ចុះតម្លៃ ១០០%។ (តម្លៃលេខ NIKA.001 = 2,920,400 រៀល) នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន។

May be an image of text

អត្ថបទដោយ៖ ផែន ផាន់ណា

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia