ឈ្មោះអ្នកមានតម្លៃណាស់! ចង់ដឹងឈ្មោះខ្លួនឯងមានតម្លៃប៉ុន្មានលានរៀល ពេលធ្វើផ្លាកលេខឡាន បញ្ចូលឈ្មោះក្នុងវេបសាយនេះដឹងហើយ
ផែន ផាន់ណា
JULY 26 2023
នវានុវត្តន៍
17.2 K views
1 min read

បច្ចុប្បន្ននេះ សម្រាប់អ្នកដែលមានរថយន្ត អាចទៅធ្វើផ្លាកលេខពិសេសផ្ទាល់ខ្លួន ដែលវាជាជម្រើសមួយបន្ថែមសម្រាប់អ្នកដែលចង់បានផ្លាកលេខ ជាឈ្មោះ តួអក្សរ ឬ លេខ...ជាដើម ដែលអាចប្រើបានត្រឹម៨ខ្ទង់។ ចំនួនខ្ទង់កាន់តែច្រើន តម្លៃកាន់តែធូរថ្លៃ។ លេខពិសេសផ្ទាល់ខ្លួន មានតម្លៃចាប់ពី២លានរៀលឡើងទៅចំពោះលេខ៨ខ្ទង់។ ស្របជាមួយគ្នាផងដែរ លេខរាជធានី-ខេត្តទូទៅ នៅតែដំណើរការធម្មតា ហើយមិនតម្រូវឲ្យផ្លាស់ប្តូរឡើយ ឯតម្លៃធម្មតា ហើយក៏មានលេខបញ្ចុះតម្លៃផងដែររួមមាន៖ ថយ១ស៊េរី ចុះតម្លៃ ៥០%, ថយ២ស៊េរី ចុះតម្លៃ ៧៥%, ថយ៣ស៊េរី ចុះតម្លៃ ៩០%, ថយ៤ស៊េរី ចុះតម្លៃ ៩៥% និងថយចាប់ពី៥ស៊េរីឡើងទៅ ចុះតម្លៃ ១០០%។ 

Capture.jp Gefeee

លោកអ្នកអាចតេស្តសាកល្បង ឈ្មោះរបស់ខ្លួន ដើម្បីមើលតម្លៃតាមរយ:វេបសាយ https://vehicle.mpwt.gov.kh ដោយលោកអ្នកគ្រាន់តែវាយបញ្ចូលឈ្មោះ ឬពាក្យជាភាសាអង់គ្លេស វានឹងបង្ហាញតម្លៃថា ឈ្មោះនោះរបស់លោកអ្នកមានតម្លៃប៉ុន្មានលានរៀលហើយ។ តោះសាកល្បងទាំងអស់គ្នា  

Capture.jpgដវរេដស

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia