លុយកក់នៅដដែល! Elon Musk ប្រាប់ថា CyberTruck រាងឡើងថ្លៃតិចហើយ
Pheakdey Prem
AUGUST 7 2022
យានយន្ត
159 views
1 min read

​​​​​​​​​​​អស់​រយ:ពេល​ជាង​​ ៣ឆ្នាំ​​ អ្នកដែលបាន​កក់រថយន្តអគ្គិសនី​​ Tesla Cybertruck ជាង ៣លាន​នាក់ ក៏ទទួលបាន​ការដំណឹងអាប់ដេត​ថ្មី ទាំងសប្បាយចិត្តនិងពិបាកចិត្ត ដោយលោក Elon Musk បាន​បញ្ជាក់អំពី​តម្លៃរបស់ CyberTruck អាចនឹងកើនតម្លៃខ្ពស់ជាងមុន ប៉ុន្តែប្តូរមកវិញ​​ជាមួយការអាប់ដេតនូវបច្ចេកវិទ្យាថ្មី និងមានសុវត្ថិភាពជាមុនផងដែរ ។

បើយោងតាម​ការចុះ​​ផ្សាយចេញ​ពីគេហទំព័រ​ electrek.co​ បា​នឲ្យដឹងថា​ ​បន្ទាប់ពី​ដំណឹងនៃការ​ផលិត​​​ រថយន្តអគ្គិសនី CyberTruck នៅពាក់កណ្ដាលឆ្នាំ២០២៣ កន្លងទៅមក​ ខណ:ពេល​នេះដែរ​ លោក​ Elon Musk បាន​បញ្ជាក់​ពី​តម្លៃរបស់​ cybertruck ​​ចំនួន​ ៣​ ជម្រើស​​ ដែល​ត្រូវបាន​ឡើងថ្លៃ​ជាមុន​ ១០០ដុល្លារ​ ​​គឺចាប់​ពី ៤ម៉ឺនដុល្លារឡើងទៅ ​ខណ​:ដែល​តម្លៃពីមុនគឺ ៣៩៩00ដុល្លារ​ ។​

Spec comparisons

គួរ​បញ្ជាប់ផងដែរថា​ Tesla គ្រោងនឹងផលិត CyberTruck នៅរោងចក្រ​ធំ Gigafactroy Taxas នៅទីក្រុង Austin៕

អត្ថបទដោយ៖ ព្រឹម​ ភក្តី

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia