ក្រុមហ៊ុន Uber បានចេញសេចក្ដីប្រកាសជាផ្លូវការនាពេលថ្មីៗនេះ ថាខ្លួននឹងទិញយកអង្គភាពអាជីវកម្មរបស់ក្រុមហ៊ុន Delivery Hero (ក្រុមហ៊ុនមេ Foodpanda) នៅតៃវ៉ាន់ក្នុងតម្លៃ ៨៥០លានដុល្លារ។
ក្រោយសម្រេចការទិញយក Foodpanda នៅតៃវ៉ាន់ ត្រូវផ្លាស់ប្ដូរអត្តសញ្ញាណទៅជា Uber Eats ទាំងអ្នកលក់ ទាំងអ្នកដឹកជញ្ជូន។
តាមរបាយការណ៍ថ្មីៗនេះថា នៅតៃវ៉ាន់ ផ្លេតហ្វមលេចធ្លោជាងគេលើការដឹកម្ហូបមានតែពីរប៉ុណ្ណោះ គឺ Uber Eats និង Foodpanda ដោយគ្រប់គ្របចំណែកទីផ្សារ ៤៨% និង ៥២%។