បច្ចុប្បន្ននេះ ឡានខ្លាញ់គោ (ឡានថ្មី) បានក្លាយជាជម្រើសដ៏ពេញនិយម និងមានការកើនឡើងខ្លាំងនៅកម្ពុជា ចាប់តាំងពីឆ្នាំ ២០២០ ដល់ ២០២៥ ជាពិសេសម៉ូដែលដែលមានតម្លៃសមរម្យសម្រាប់ប្រើប្រាស់ក្នុងទីក្រុង។ កំណើននេះបណ្ដាលមកពីកត្តាគន្លឹះមួយចំនួន៖ ទីមួយ តម្លៃប្រេងឥន្ធនៈឡើងខ្ពស់ បានជំរុញឲ្យអតិថិជនចាប់ផ្តើមកំណត់ចំណាយទៅលើការប្រើប្រាស់ប្រចាំថ្ងៃ។ ទីពីរ អតិថិជនកាន់តែមានការយល់ដឹង និងផ្ដោតទៅលើ គុណភាពដែលចំណាយហើយចំណេញ តាមរយៈការជ្រើសរើសឡានថ្មីដែលផ្តល់នូវបច្ចេកវិទ្យាទំនើប និងសន្សំសំចៃជាង។ ទីបី កត្តាសំខាន់គឺ កំណើននៃក្រុមហ៊ុនក្នុងស្រុកនាំចូល ឡានខ្លាញ់គោច្រើនជាងមុន។

ប្រសិនបើអ្នកកំពុងតែសន្សំថវិកាក្នុងការជាវរថយន្តថ្មី ឬមានបំណងចង់ទិញប្រភេទរថយន្តខ្លាញ់គោ អត្ថបទមួយនេះនឹងលម្អិតជូនអ្នកទាំងអស់គ្នា។ ដូច្នេះចាបខៀបនឹងណែនាំរថយន្ត ២ ម៉ូឌែលដែលមានតម្លៃក្រោម ២ម៉ឺនដុល្លារដែលមានលក់នៅលើទីផ្សារកម្ពុជា និងចេញពីរោងចក្រផលិតត្រឹមត្រូវតាមបែបស្តង់ដារ។

១. Kia Picanto S គឺជារថយន្តខ្នាតតូចមួយប្រភេទ ដែលមានអត្ថប្រយោជន៍ជាច្រើន សម្រាប់អ្នកដែលស្វែងរកយានជំនិះដ៏តូច ស្រួលចត និងសន្សំសំចៃប្រេង សម្រាប់បើកបរក្នុងទីក្រុង។ ឥឡូវមកដឹងពីអត្ថប្រយោជន៍មួយចំនួនរបស់ Kia Picanto S៖

- តម្លៃសមរម្យ: ជាទូទៅ Kia Picanto S មានតម្លៃទាបជាងរថយន្តធំៗជាច្រើន ដែលធ្វើឲ្យវាក្លាយជាជម្រើសល្អបំផុតសម្រាប់អ្នកដែលទើបចាប់ផ្តើមបើកបរ ឬមានថវិកាកំណត់។ សម្រាប់តម្លៃ Kia Picanto S គឺ $15,999។

- សន្សំសំចៃប្រេង: ដោយសារតែទំហំតូច និងម៉ាស៊ីនដែលមានកម្លាំងសមស្រប ឡានប្រភេទនេះ ស៊ីប្រេងតិចខ្លាំងណាស់ ដែលជួយសន្សំការចំណាយលើប្រេងឥន្ធនៈ ជាពិសេសនៅពេលអ្នកធ្វើដំណើរក្នុងទីក្រុងច្រើន។

- បំពាក់មកជាមួយបច្ចេកវិទ្យាទំនើប: ទោះបីជារថយន្តមានទំហំតូច និងតម្លៃសមរម្យ ក៏ Picanto S នៅតែបំពាក់មកជាមួយមុខងារទំនើបៗមួយចំនួន ដូចជាប្រព័ន្ធ infotainment ជាមួយអេក្រង់កម្សាន្ត, កាម៉េរ៉ាខាងក្រោយ, និងប្រព័ន្ធសុវត្ថិភាពមូលដ្ឋាន ដែលផ្តល់ភាពងាយស្រួល និងសុវត្ថិភាពដល់អ្នកបើកបរ។ ចៀសវាងបង្កគ្រោះថ្នាក់ដល់អ្នកបើបរផ្ទាល់ អ្នករួមដំណើរ និងអ្នកចរាចរណ៍លើដងផ្លូវ។

- ម៉ាស៊ីន Kia Picanto S: ម៉ាស៊ីន 1.0, ស៊ីឡាំង 3, លេខអូតូ 5 វគ្គ។
អ្នកទាំងអស់គ្នាអាចរកទិញបាននៅហាងលក់រថយន្ត Kia Cambodia ដើម្បីធានាគុណភាពជូនអ្នកប្រើប្រាស់ ផ្តល់ជូនការថែមពិសេស សុវត្ថិភាព សេវាកម្មល្អ និងមានការធានាត្រឹមត្រូវចេញពីក្រុមហ៊ុនផ្ទាល់។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមលេខទូរស័ព្ទ៖ 095 999 191 និង Facebook Page Kia Cambodia ។
២. Toyota Wigo គឺជាប្រភេទរថយន្ត City Car ខ្នាតតូចមួយដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅប្រទេសកម្ពុជា។ ត្រូវបានគេស្គាល់ថាជាជម្រើសដ៏ស័ក្តិសមបំផុតសម្រាប់អ្នកដែលទើបចាប់ផ្តើមទិញរថយន្តលើកដំបូង សម្រាប់អ្នកដែលត្រូវការរថយន្តដែលអាចធ្វើដំណើរក្នុងទីក្រុងបានយ៉ាងងាយស្រួល និងសន្សំសំចៃបានច្រើន។
- តម្លៃសមរម្យ: នេះគឺជាចំណុចលេចធ្លោជាងគេ Toyota Wigo គឺជា រថយន្តថ្មីដែលមានតម្លៃទាបមួយនៅលើទីផ្សារកម្ពុជា ដែលធ្វើឲ្យវាក្លាយជាជម្រើសដ៏ងាយស្រួលសម្រាប់អ្នកដែលមានថវិកាតាមចំនួនកំណត់។ តម្លៃនៃម៉ូដែល Toyota Wigo គឺ $19,900 (សម្រាប់ម៉ូដែលថ្មី) ទៅតាមប្រភេទ (Trim) និង Option។

- សន្សំសំចៃប្រេងខ្ពស់: ដោយសារតែម៉ាស៊ីនតូច (ភាគច្រើនជាប្រភេទ 1.0L) និងទម្ងន់ស្រាល Toyota Wigo ស៊ីប្រេងតិចបំផុត ដែលជួយសន្សំការចំណាយលើប្រេងឥន្ធនៈយ៉ាងច្រើន ជាពិសេសនៅពេលដែលអ្នកធ្វើដំណើរប្រចាំថ្ងៃ ឬជួបស្ថានភាពចរាចរណ៍ស្ទះក្នុងទីក្រុង។ អត្រាស៊ីប្រេងជាមធ្យមអាចស្ថិតក្នុងរង្វង់ 4.0-5.0 លីត្រ/១០០ គីឡូម៉ែត្រ។

- បំពាក់បច្ចេកវិទ្យាទំនើប: ម៉ូដែលថ្មីៗរបស់ Wigo តែងតែមានការបំពាក់នូវបច្ចេកវិទ្យាទំនើបៗដូចជា អេក្រង់ Display Audio ទំហំ 8 អ៊ីង ដែល Support ដោយ Apple CarPlay និង Android Auto connectivity, Wireless Charger, Push Start button, និង Smart Entry។

សម្រាប់ម៉ូឌែល Toyota Wigo អ្នកទាំងអស់គ្នាអាចរកទិញបាននៅហាងលក់រថយន្ត Toyota Cambodia ដើម្បីធានាគុណភាពជូនអ្នកប្រើប្រាស់ ផ្តល់ជូនការថែមពិសេស សុវត្ថិភាព សេវាកម្មល្អ និងមានការធានាត្រឹមត្រូវចេញពីក្រុមហ៊ុនផ្ទាល់។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមលេខទូរស័ព្ទ៖ 017 222 451 និង Facebook Page Toyota Cambodia ។
