​​ឱកាសមានតែ១ថ្ងៃ​​​​​​ទេ! សិស្ស-និស្សិត ​​​​​​មានបំណង​​រក​សាលា​ដើម្បី​សិក្សាបន្ត អាចចូលព្រឹត្តិការណ៍រៀបចំដោយ​ក្រសួង​បាន​​​
Pheakdey Prem
JANUARY 11 2023
យានយន្ត
471 views
1 min read

​​ជំរាប​ជូន​ដល់​​ សិស្ស​-និស្សិត​​ទាំង​អស់​​​ដែល​បាន​ប្រឡង​​​ចប់​​ថ្នាក់​ទី​១២ ​​​​​​ដែល​មាន​បំណង​​ចង់​​ស្វែង​រក​នូវ​គ្រឹះស្ថាន​ឧត្តម​សិក្សារ​សម្រាប់​​បន្ត​សិក្សា អាច​មកចូល​​រួម​ក្នុង​​ព្រឹ​​​ត្តិការ​ណ៍​«TSI OPEN DAY» របស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនបាន​​ដោ​យ​សេរី​​។​

​​​យោងតាម​ការ​​​ចេញ​ផ្សាយ​ពី​ក្រសួងសាធារ​ណការ​ និង​ដឹក​ជញ្ជូនការ​ បាន​ឲ្យដឹងថា  វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានបង្កើត​ព្រឹត្តិការណ៍ «TSI OPEN DAY» ដើម្បីទទួលបាននូវការតម្រង់ទិសជំនាញ ការចែករំលែកបទពិសោធន៍ពីនិស្សិត ទស្សនកិច្ចអគារសិក្សា បរិក្ខាបច្ចេកទេស ព័ត៌មានអាហារូបករណ៍ ការដាក់ពាក្យប្រឡងជ្រើសរើសនិស្សិតជំនាន់ទី៣ និងសិក្សាស្វែងយល់ពីឱកាសការងារទៅតាមជំនាញនីមួយ នៃវិស័យសាធារណការ និងដឹកជញ្ជូន។

​អាស្រ័យ​ហេតុនេះ​​ ​​​​សូមអំពាវ​នាវ​ដល់​​ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ សាធារណជន មាតាបិតា អាណាព្យាបាល សិស្ស-និស្សិតទាំងអស់​ដែល​មាន​​ចម្ងល់​​​ខាង​លើ​​​​​អាច​មក​អញ្ចើ​ញ​ចូល​រួម​ដោយ​សេរី​​ក្នុង​កម្មវិធី​ ​​។​

​បញ្ជាក់​​សម្រាប់​ព្រឹត្តិការណ៍ «TSI OPEN DAY» ដែល​ធ្វើ​ឡើង​នៅ​ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន មាន​រយ:ពេល​តែ​១ថ្ងៃប៉ុណ្ណោះ​ គឺកម្មវិធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន៕​

322380047 1279039012956925 5634309424863935991 N

អត្ថបទដោយ​៖ ព្រឹម​ ភក្តី​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Camabodia Team