កាន់តែក្តៅ! លោកត្រាំ បញ្ជាឱ្យបង្កើតម៉ាស៊ីនថ្មីមួយនេះកម្ទេចប្រព័ន្ធ Hack ត្រឹមឆ្នាំ ២០២៨ ខណៈត្រៀមប្រជែងជាមួយចិន
Khunna - ឃុនណា
JUNE 24 2026
អេឡិចត្រូនិក
92 views
1 min read

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិចំនួនពីរ ក្នុងគោលបំណងជំរុញការបង្កើតកុំព្យូទ័រគ្វង់ទុម (Quantum Computer) ដ៏មានថាមពលសម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រ និងពន្លឿនកិច្ចប្រឹងប្រែងការពារប្រព័ន្ធបច្ចេកវិទ្យារបស់រដ្ឋាភិបាលពីការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត។

Cekwisj O6 Vi S7 Kgubtwllvijua

យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ការផ្លាស់ប្តូរនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលលោក ត្រាំ ក្នុងការរក្សាឧត្តមភាពលើការប្រកួតប្រជែងបច្ចេកវិទ្យាកម្រិតខ្ពស់ជាមួយប្រទេសចិន ដែលអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យវិទ្យាសាស្ត្រ បញ្ញាសិប្បនិម្មិត (AI) និងសន្តិសុខជាតិ។ មន្ត្រីជាន់ខ្ពស់នៃសេតវិមានបានបញ្ជាក់ថា សហរដ្ឋអាមេរិកមានគោលដៅសម្រេចឱ្យបាននូវការបង្កើតកំពូលកុំព្យូទ័រនេះត្រឹមឆ្នាំ ២០២៨។ ទោះជាយ៉ាងណា ដោយសារកុំព្យូទ័រ Quantum មានសមត្ថភាពដំណើរការទិន្នន័យក្នុងល្បឿនលឿនជាងកំពូលកុំព្យូទ័រ (Supercomputers) នាពេលបច្ចុប្បន្ន ដែលអាចបំបែកប្រព័ន្ធកូដសម្ងាត់ការពារទិន្នន័យ (Encryption) នានា រដ្ឋបាលអាមេរិកក៏បានដាក់ចេញនូវវិធានការការពារជាមុនផងដែរ។

Im 20644290

បទបញ្ជាប្រតិបត្តិនោះបានកំណត់គោលដៅឱ្យស្ថាប័នរដ្ឋាភិបាល ផ្លាស់ប្តូរប្រព័ន្ធកុំព្យូទ័រសំខាន់ៗទៅប្រើប្រាស់ប្រព័ន្ធកូដសម្ងាត់ការពារកុំព្យូទ័រ Quantum (Post-quantum cryptography) ឱ្យបានត្រឹមឆ្នាំ ២០៣០ ឬ ២០៣១ ដើម្បីទប់ទល់នឹងការវាយប្រហារសាយប័រកម្រិតខ្ពស់។ ស្របពេលជាមួយគ្នានេះ ក្រសួងការពារជាតិអាមេរិកត្រូវបានបង្គាប់ឱ្យដាក់ពង្រាយឧបករណ៍ចាប់សញ្ញា Quantum (Quantum sensors) ត្រឹមឆ្នាំ ២០២៨ ដើម្បីជួយដល់ការនាំផ្លូវយន្តហោះចម្បាំង និងស្វែងរកសកម្មភាពខុសច្បាប់ក្រោមដីពីលំហអាកាស។

Im 15297301

ដើម្បីគាំទ្រដល់យុទ្ធសាស្ត្រនេះ ក្រសួងពាណិជ្ជកម្មអាមេរិកបានប្រកាសវិនិយោគទឹកប្រាក់ចំនួន ២ ពាន់លានដុល្លារ ក្នុងការទិញភាគហ៊ុននៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យា Quantum ចំនួន ៩ រួមទាំងក្រុមហ៊ុនបណ្តាក់ទុនថ្មីរបស់ IBM ផងដែរ។ ក្រៅពីការគាំទ្រផ្នែកហិរញ្ញវត្ថុ បទបញ្ជានេះក៏មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិលើការការពារកម្មសិទ្ធិបញ្ញា និងសុវត្ថិភាពខ្សែសង្វាក់ផ្គត់ផ្គង់ ដើម្បីការពារការប៉ុនប៉ងពីរដ្ឋគូប្រជែងក្នុងការបំផ្លាញសន្តិសុខជាតិ និងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia