យោងតាមសារប្រភពព័ត៌មានរ៉យទ័រ (Reuters) បានប្រាប់ឲ្យដឹងថា ជម្លោះក្ដៅគគុកមួយនៅក្នុងពិភពបច្ចេកវិទ្យា និងនយោបាយអាមេរិកកំពុងកើនឡើង។ យោងតាមសេចក្តីរាយការណ៍ចុងក្រោយបំផុតក្នុងឆ្នាំ ២០២៦ នេះ រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បានចេញបញ្ជាឱ្យភ្នាក់ងាររដ្ឋាភិបាលសហរដ្ឋអាមេរិកទាំងអស់ បញ្ឈប់ការប្រើប្រាស់បច្ចេកវិទ្យា AI របស់ក្រុមហ៊ុន Anthropic ជាបន្ទាន់។

លោក ត្រាំ បារម្ភថាការប្រើប្រាស់ AI ដែលមានប្រភព ឬមានទំនាក់ទំនងជាមួយចិន អាចធ្វើឱ្យលេចធ្លាយទិន្នន័យសម្ងាត់របស់អាមេរិកទៅក្នុងដៃគូប្រកួតប្រជែង។ លោកចង់ឱ្យអាមេរិកប្រើតែបច្ចេកវិទ្យាដែលខ្លួនអាចគ្រប់គ្រងបាន ១០០%។
ម្យ៉ាងវិញទៀត Anthropic ផ្តោតខ្លាំងលើ AI Safety (ការការពារមិនឱ្យ AI បង្កើតគ្រោះថ្នាក់)។ ក្រុមការងារលោក ត្រាំ យល់ថា បើអាមេរិកចំណាយពេលបារម្ភរឿងសុវត្ថិភាពខ្លាំងពេក ខណៈពេលដែលចិនកំពុងសម្រុកអភិវឌ្ឍ AI ដោយមិនខ្វល់ពីក្រមសីលធម៌ នោះចិននឹងវ៉ាដាច់អាមេរិកមិនខាន។

ក្រសួងការពារជាតិអាមេរិក បានចាត់ថ្នាក់ក្រុមហ៊ុន Anthropic ថាជា "ហានិភ័យនៃខ្សែសង្វាក់ផ្គត់ផ្គង់"។ មូលហេតុចម្បងគឺដោយសារតែ ទំនាក់ទំនងជាមួយបរទេសរដ្ឋបាលលោក Trump មានការព្រួយបារម្ភចំពោះការវិនិយោគពីបរទេសមួយចំនួននៅក្នុងក្រុមហ៊ុន Anthropic ដែលពួកគេយល់ថាអាចប៉ះពាល់ដល់សន្តិសុខជាតិ។ ការបដិសេធមិនសហការពេញលេញ មានសេចក្តីរាយការណ៍ថា Anthropic បានស្ទាក់ស្ទើរក្នុងការដកចេញនូវ "របាំងការពារសីលធម៌" (Safety Guardrails) មួយចំនួន ដែលយោធាអាមេរិកយល់ថាបានរារាំងដល់ប្រសិទ្ធភាពនៃប្រតិបត្តិការសន្តិសុខជាតិ។

ស្របពេលដែល Anthropic ត្រូវបានគេបដិសេធ ក្រុមហ៊ុន OpenAI បានក្លាយជាអ្នកឈ្នះនៅក្នុងសមរភូមិនេះ។ លោក Sam Altman នាយកប្រតិបត្តិ OpenAI បានឈានដល់កិច្ចព្រមព្រៀងធំមួយជាមួយ "ក្រសួងសង្គ្រាម" (Department of War) ដើម្បីដាក់ពង្រាយម៉ូដែល AI របស់ខ្លួននៅលើបណ្តាញសម្ងាត់កំពូល។

ការបែងចែកបក្សពួកក្នុងព្រឹត្តិការណ៍នេះបានបង្ហាញពីការបែងចែកកាន់តែច្បាស់រវាងក្រុមហ៊ុនបច្ចេកវិទ្យាដែល "ស្របតាមគោលនយោបាយរដ្ឋាភិបាល" និងក្រុមហ៊ុនដែលប្រកាន់ខ្ជាប់នូវគោលការណ៍រឹតត្បិតសីលធម៌តឹងរ៉ឹង។ អធិបតេយ្យភាពបច្ចេកវិទ្យារបស់រដ្ឋាភិបាលអាមេរិកកំពុងជំរុញឱ្យមានការប្រើប្រាស់តែ AI ណាដែលពួកគេអាចគ្រប់គ្រងបានទាំងស្រុង និងមានប្រភពដើមច្បាស់លាស់ ក្នុងគោលបំណងប្រកួតប្រជែងជាមួយប្រទេសចិន។
