កាន់តែទំនើប! កម្ពុជាជិតមានរថភ្លើងអគ្គិសនីល្បឿនលឿន ប្រើហើយ ខណ:ក្រុមហ៊ុនមួយនេះកំពុងសិក្សា
Pheakdey Prem
JANUARY 24 2023
យានយន្ត
639 views
2 mins read

​​​​នេះ​​ជា​គម្រោង​​​ផ្លូវ​ដែក​​​ តម្លៃ​​​​ ៤ពាន់លានដុល្លារ ​​ដ៏​​​​​ធំមួយដែល​​មិន​ធ្លាប់​មាន​​ពី​មុ​ន​​មក​​​​​​ ដែល​កម្ពុជា​កំពុង​​ជម្រុញ​ការសិក្សារ​លើការ​សាងសង់​ផ្លូវ​​រថភ្លើង​​ល្បឿន​លឿន​​​​​​ដំបូងគេបង្អស់​​នៅ​​ស្រុក​ខ្មែរ​​ ​​​​​​​​​​​​​​។

​​​​បើ​យោងតាម​​​ការ​ចេញ​ផ្សាយ​​​​​ពី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ បានឲ្យ​ដឹង​ នៅ​ថ្ងៃនេះ​ថា​ ផ្លូវ​រថភ្លើង​ល្បឿន​លឿន​​ពី​ភ្នំពេញ​ទៅ​ ប៉ោយប៉ែត​​​ ត្រូវបាន​ស្ថិ​ត​ក្នុង​​​គម្រោង​​សិក្សារនៅឡើយ​​​​ ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន ហៅ​កាត់​CRBC ជាអ្នក​ទទួល​​គម្រោង​សាងសង់​​​​​​​ផ្លូវ​ដែក​​​ ដែល​មាន​ប្រវែង​ ៣៨២គ.ម គិត​ជា​ទឹក​ប្រាក់​ប្រមាណ​ ៤ពាន់​លាន​ដុល្លារ​។

323877507 2362614390582949 1839216967264900928 N

​​​​​​​​​​​​​​​​ជាមួយ​គ្នា​នេះដែរ​  ​​​សម្រាប់​ផ្លូវ​​រថភ្លើង​​​ពី​ភ្នំពេញ​-ប៉ោយ​ប៉ែត នេះ​​គឺ​ជា​ផ្លូវ​ដែកល្បឿន​លឿន​ដំបូង​គេ​នៅ​​​ប្រទេស​កម្ពុជា​ ​​​ដែល​ផ្តោត​សំខាន់​ជាចម្បង​លើសេវា​ដឹក​ជញ្ជូនអ្នក​ទេសចរណ៍ ឬ​អ្នក​ដំណើរ​  ជាពិសេស​គឺ​ដើម្បី​ដឹក​​​ទំនិញ​​​​​​​ឆ្លង​ប្រទេស​ រវាង​កម្ពុជានឹងថៃ​ឲ្យ​កាន់​តែមាន​ភាព​​ងាយ​​ស្រួល​នឹងឆាប់​រហ័ស ​​​​​។

324195106 494810236061179 5242108934435277443 N

​ បន្ថែម​លើ​ពី​នេះ​​​ខ្សែ​រថភ្លើង​នេះក៏បាន​ជួយដល់​លើការ​ដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមខ្សែបណ្ដោយ ពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យផងដែរ​។

​​​​​​យ៉ាងណាមិញ​ សម្រាប់​គម្រោងផ្លូវ​ដែក​​​​​​​​​​​​ប្រវែង​ ៣៨២ គម ត្រូវបាន​​​​​វិនិយោគ​​ជាទឹក​ប្រាក់​ប្រមាណ​ជាង​ ៤ពាន់លាន​ដុល្លារ​ ​​​​ដោ​យបាន​រួម​បញ្ចូលរថភ្លើង​ទាំង​មូល ​​​​ក្បាល និង​​ទូរថភ្លើង​​​​​ ក៏ដូចជា​ការ​ចំណាយ​​លើ​ដំណើរ​ការសាង​សង់ទាំងអស់ រយ:ពេល​ ៤ឆ្នាំ​ពេញ​​។​

1

​​​​​​អ្វី​ដែល​ពិសេស​​សម្រាប់​​ផ្លូវ​រថភ្លើង​នេះ​​ គឺ​ថា​រថភ្លើង​អាច​រត់​លើ​ផ្លូវ​ដែក​ទទឹង​ 1.635ម៉ែត្រ​ ក្នុង​ល្បឿន​លឿន​បំផុត​ ១៦០គ.ម/ម៉ ​​​​​ឯណោះ​ ​​​​​អ៊ីចឹងបើទូទៅ​​បើ​អ្នក​ទាំងអស់​​ជិះ​​ឡាន​ក្រុង​​ពី​ភ្នំពេញ​-ប៉ោយប៉ែត យ៉ាងហោច​ណាស់​​ក៏ប្រើ​ពេល​​ ៧ ទៅ ៨​ ម៉ោង​ដែរ​​ ប៉ុន្តែ​​សម្រាប់​ការ​ជិះ​រថភ្លើង​នេះ​ ជួយកាត់​បន្ថយ​​ពេល​មក​ត្រឹម​តែ​ជាង ២ម៉ោង​ប៉ុណ្ណោះ។ ​ ​

325608916 1225302241723641 1251819103744133884 N

​​​លើសពីនេះ​​ ​​​​​​​​​​​​​​តាម​បណ្ដោយ​ផ្លូវ​​រថភ្លើងល្បឿនលឿន​​​ ក៏មាន​ស្ថានីយ​ចំនួន​ ៣៣កន្លែង​ ដោយ​ផែន​​ការ​រយ:ពេល​ខ្លី​ ​​១៩កន្លែង​​និង​​ផែន​ការ​​រយ:ពេល​វែង​នឹងសាង​សង់ ១៤កន្លែង​បន្ថែម​ទៀត​។​ ​​​​​​ហើយ​ដើម្បី​បញ្ចៀស​​គ្រោះថ្នាក់​ចរាចរណ៍ត្រង់​ចំណុច​ប្រសព្វជាមួយផ្លូវ​ថ្នល់​ ​​​ខាងក្រុម​ហ៊ុន​ និង​រដ្ឋាភិបាល​កម្ពុជាបាន​សម្រេច​ចិត្ត​ សាង​សង់​ផ្លូវ​អាកាសរំលង​កាត់​ទទឺង​ផ្លូវប្រមាណ ៣០០កន្លែង​ឯណោះ ​​​​​។​

​​គួរ​ជំរាបផងដែរ​ថា​ ​សម្រាប់​​​​​​​​​​​​​​​​​​​ផ្លូវ​​រថភ្លើង​​ពី​ភ្នំពេញទៅ​ប៉ោយប៉ែត​ឆ្លង​កាត់​ខេត្ត​៥ នេះ​ត្រូវបាន​​​​​​ផ្តល់​​សិទ្ធ​អនុញ្ញាត​​ក្នុងការ​សិក្សា​​ពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​​ ​កាល​ពី​ថ្ងៃ​​​​​​​ទី​០៦ ខែមករា ឆ្នាំ២០២២ ​កន្លងទៅ​ ហើយគម្រោង​​មួយ​នេះ​​ដែរ​​​​នឹងត្រូវសាងសង់​ឲ្យ​បាន​ហើយ​ត្រឹម​រយ:ពេល​ ៤ឆ្នាំ​​​​ គិត​ចាប់​ពី​​ថ្ងៃ​បើក​​ការ​ដ្ឋាន​សាងសង់​។​

អត្ថបទ​ដោយ​៖ ព្រឹម​ ​ភក្តី​​​​​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia