Toyota ប្រកាសដាក់​លក់​​ឡានអគ្គិសនី​​ bz3​ នៅ​​​​​ចិន​តម្លៃ​​​ ២៨ពាន់​ដុល្លារ​​ ​
Pheakdey Prem
OCTOBER 3 2022
យានយន្ត
135 views
2 mins read

ថ្មី​ៗនេះ​ ក្រុមហ៊ុន​​ Toyota ​​​​​​​បាន​គ្រោង​​​ផលិត​​​រថយន្ត​​​​​​​អគ្គិសនីថ្មី​ Toyota​​ bz3 ​​​ត្រកូល​រួម​នឹង​ bZ4X SUV ​​​​​​ដោយ​បាន​ដាក់​លក់​​​​ ​​ក្នុង​តម្លៃចាប់​ពី​​ ២៨០០០ដុល្លារ​​​​​ ​​​នៅ​​​ប្រទេស​ចិន​មុន​គេ​​នៅចុង​​ឆ្នាំ​២០២២  នេះបើ​យោងតាម​​ការ​ចុះ​ផ្សាយ​​​ពី​ INSIDEEVs   ​ ។​

​​​​​រថយន្ត​អគ្គិសនី​​​​ Toyota bz3 ជាប្រភេទ​​ Sedan  ​​ដែល​ត្រូវបាន​ប្រើប្រាស់​​​​​ជាមួយ​នឹង​ថ្ម​​​​​ Blade ដែល​​​ក្រុមហ៊ុន​​ BYD ជាអ្នក​​​​ផ្គត់ផ្គង់​​ ហើ​យ​​អ្វី​​ដែល​​​​យើង​​មិន​ដឹង​នោះ​​ គឺ​​ ក្រុមហ៊ុន​ Toyota  មាន​គ្រោង​​ដាក់​តាំងបង្ហាញ Toyota bz3  ​​ ​​ក្នុង​​កម្ម​វិធី​​ពិពណ៌​ Beijing Auto show  តាំង​ពី​​ខែ​មេសាមក​ម្លេះ​​​ ​​​​​​ដោយ​មាន​ការ​រំខាន​​​ពី​ជំ​ងឺ​​​កូវិដ​ ១៩ ទើ​ប​មាន​​​ការ​ពន្យា​ពេល​មក​ដល់​បច្ចុប្បន្ន​​​​នេះ​​ ។​

Toyota Will Launch $28k BZ3 EV Sedan In China this Year, Report Says |  Carscoops

​​​​យ៉ាង​ណាមិញ​​ចំពោះ​ទំ​ហំ​​​របស់​​រថយន្ត​នេះ​ ​​​​​​​​ត្រូវបាន​គេ​ប៉ាន​ស្មាន​​ថា មាន​ទំ​ហំ​​​​ប៉ុន​គ្នា​​នឹង​ Toyota  Corolla ប៉ុន្តែ​​ក្រៅជួរ​ក្រោយ​​​​​មាន​​​លក្ខណ​:ជាង​គ្នា​បន្តិច​​ ។ ​​​​​​​​ចំពោះ​​​​ថ្ម​របស់​រថយន្ត​​នេះជា​ប្រភេទ​ Lithium-iron-phosphate (LFD) មានសភាពស្តើ​ង​​ជាង​ថ្ម​ដទៃ​ ដែល​ជា​បច្ចេក​វិទ្យា​​ Blade Technology របស់​ក្រុមហ៊ុន​ BYD ​​​​​​​សម្រាប់​​​​ថ្ម​​ធម្មតា​​វា​មាន​​​​​​​ទំ​ហំ​​ ៩៩មីលីម៉ែត្រ​ រី​ឯ​​​​​​​​ថ្ម​​ដែល​មាន​នៅលើ​​ bz3 ​មាន​ទំ​ហំ​ ៥១មីលីម៉ែត្រ​។​

Toyota bZ3 EV Rendered As Japan's VW ID.3 Competitor

​​​​បើយោង​តាម​​ MIIT បានឲ្យដឹង​ថា​​ រាល់​​ម៉ូទ័រ​​អគ្គិសនី​​​​​​របស់​ bZ3 ​​​​​​​​​​​​ក្រុមហ៊ុន​​ BYD ជាអ្នក​ផ្គត់​ផ្គង់​​​​​​ឲ្យ​​​ដោយ​​ម៉ូទ័រ​នីមួយ​ៗ​​ មាន​កម្លាំង​ ១៣៥​គីឡូវ៉ាត់​ ឬ​​១៨១សេះ​ និង​មួយ​ទៀត​ ​១៨០គីឡូវ៉ាត់​ឬ​​​២៤១​សេះ ។​

​​​​​រថយន្ត​​អគ្គិសនី​​ bZ3 Sedan នឹងត្រូវបាន​ត្រូវផលិត​នៅ​ទីក្រុង​ Tianjin ​​​ជាមួយ​ខ្សែ​​សង្វាក់​​​​​​​​​ផលិត​​​របស់ bZ4X SUV ដូចគ្នា​​ ​​​​​ចំពោះ​​​តម្លៃ​វិញ​​​​គឺ​ត្រូវបាន​គេ​ដឹង​ថាចាប់​ពី​​ ២៨០០០ដុល្លារ​​​សហរដ្ឋអាមេរិក​ ៕

គួរ​បញ្ជាក់​​ផងដែរថា ទំហំ​​ថ្ម​​​​​ និង​​​​​​ចម្ងាយនៃការ​បើកបរ​​​ ខាងក្រុមហ៊ុន​​ Toyota មិន​ទាន់​​​បង្ហើបនៅឡើយ​​ទេ​​​ ​ដូច្នេះ​​​​​​ប្រសិន​មាន​​ព័ត៌មាន​​​​​​​បន្ថែម​​ ​​Technology Cambodia នឹង​​​បក​ស្រាយ​​ជូន​ពេល​ក្រោយ​​​ទៀត​​ ៕

​អត្ថបទ​ដោយ​​៖ ព្រឹម​ ភក្តី​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia