បើយោងតាមការចុះផ្សាយចេញពីគេហទំព័រមួយមកពីក្រៅស្រុក បានឲ្យដឹងថា ម៉ូដែលឡាន Toyota RAV4 Hybrid ដែលទើបតែចេញមកថ្មី ស៊េរីឆ្នាំ ២០២២ ដោយមានការពេញនិយមខ្លាំងមែនទែននៅឯប្រទេសអូស្រ្តាលី ហើយរថយន្តនេះទៀតសោតក៏បានវ៉ាដាច់ទីផ្សារអា Prius ផងដែរ ។
ចំពោះលក្ខណ:ពិសេសដែលមនុស្សនៅតំបន់នោះ ភាគច្រើនបានចាប់អារម្មណ៍ទៅលើ RAV4 Hybrid នេះដោយសារនៅក្នុងប្រទេសអូស្ត្រាលីមានអាកាសធាតុត្រជាក់ជាងក្តៅ ណាមួយប្រជាជនអូស្ត្រាលី មានការនិយមនឹងប្រភេទឡាន SUV ទៀតផងនោះ ដូច្នេះជម្រើសឡានដែលល្អ ព្រមទាំងមានតម្លៃសមរម្យល្មម មានតែជ្រើសយក Toyota RAV4 មួយនេះ ។ បញ្ជាក់ តម្លៃលក់ៅទីផ្សារអូស្រ្តាលី ក៏ដូចជានៅតាមប្រទេសនីមួយ រថយន្តនេះមានតម្លៃចាប់ពីខ្ទង់ ៣២,០០០- ៤៥,០០០ ម៉ឺនដុល្លារ អាស្រ័យព័ន្ធនាំចូល និងម៉ូដែលមួយចំនួន ដែលមានលក្ខណណ: performance ខ្ពស់ៗ ។
យើងនិយាយពីម៉ាស៊ីនរបស់ Toyota RAV4 Hybrid LE 2022 នេះវិញម្ដង ដោយរថយន្តមួយនេះ បានបំពាក់មកជាមួយនឹងម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ មានស៊ីឡាំង ៤ ដែលនៅខាងមុខ ព្រមទាំងមានម៉ូទ័រអគ្គិសនីចំនួន ២ គ្រឿនមុខក្រោយ ដែលមានកម្លាំងទាំងមូល ២១៩ សេះ និងចំពោះដំណើតការនៃម៉ាស៊ីនគឺរត់ដោយ ប៊ុង ២ ។ ហើយអ្វីកាន់តែពិសេសថែមទៀតនោះ លើចំណុចស៊ីសាំងដោយចម្ងាយ១០០ គីឡូម៉ែត្រចំពោះផ្លូវក្នុងក្រុងស៊ីសាំងតែ ៥ ទៅ៦ លីត្រតែប៉ុណ្ណោះ ។
គូសបញ្ជាក់ផងដែរថា ក្រុមហ៊ុន Toyota បានផលិតម៉ូដែល RAV4 Hybrid ជាពិសេសនៅក្នុងប្រទេសអូស្ត្រាលីដោយមានច្រើនជម្រើស ដូច LE , XLE, SE , XLE Premium , XSE , Limited , Prime SE និង Prime XSE ដែលជាម៉ូដែលថ្លៃជាងគេខ្ទង់ ៤៤,៨៤០ដុល្លារ ៕
ប្រភព ៖ CARANDRIVE
អត្ថបទដោយ៖ ព្រឹម ភក្ដី (Fb : Pheakdey Prem , Telegram : 0102720222 )